ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជារន្ធ.ត់ណាស់! គ្រោះថ្នាក់ចរាចរណ៍លើស្ពានព្រែកកំពង់បាយ ខេត្តកំពត រវាងរថយន្ត២គ្រឿង និងម៉ូតូ១គ្រឿង

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សមត្ថកិច្ច​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៣​និង​១៥​នាទី ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២២ លើ​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​លើ​ស្ពាន​ព្រែក​កំពង់បាយ ស្ថិត​ក្នុងភូមិ​ទ្វី​ខាងជើង…

ខេត្តកំពត ៖ សមត្ថកិច្ច​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៣​និង​១៥​នាទី ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២២ លើ​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​លើ​ស្ពាន​ព្រែក​កំពង់បាយ ស្ថិត​ក្នុងភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត​រវាង​រថយន្ត និង​ម៉ូតូ ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា រួច​ជ្រុល​ទៅ​ប៉ះ​រថយន្ត​មួយ​គ្រឿង​ទៀត បណ្តាល​ឲ្យ​មានការ​ខូចខាត​រថយន្ត និង​ម៉ូតូ​ចំនួន​៣​គ្រឿង​និង​ស្លា​.​ប់​មនុស្ស​ម្នាក់​។

ជាក់ស្តែង​ទី​១- អ្នកបើកបរ​រថយន្ត​បង្ក​មានឈ្មោះ ស៊ុ​យ សុខ​មុន្នី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​អូរ​ចំណារ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ បើកបរ​រថយន្ត​ម៉ាក FORT RANGER RAPTOR ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BX-1019 មាន​ទិស​ដៅ​ពី​លិចទៅ​កើត មក​ដល់​ត្រង់​ចំណុច​លើ​ស្ពាន​ព្រែក​កំពង់បាយ បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា ចំ​ពីមុខ​ផ្នែក​ខាងឆ្វេង​នៃ​រថយន្ត​រួច​បាន​បន្ត​ជ្រុល​ទៅ​កៀរ​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា​បណ្តាល​ឲ្យ​មានការ​ខូចខាត​យានយន្ត​ធ្ងន់​២​គ្រឿង និង​ស្រាល​១​គ្រឿង​។

២-​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ជ្រើ​ង វ៉ូ​ញើ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត បើកបរ​ម៉ូតូ​ម៉ាក HONDA DREAM ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1BN-2465 មាន​ទិស​ដៅ​ពី​កើត​ទៅ​លិច បណ្តាល​ឲ្យ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​។

៣-​អ្នកបើកបរ​រថយន្ត​ឈ្មោះ លឹ​ម សម្បត្តិ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំងរ​ពៅ សង្កាត់​ព្រែក​ត្នោត ក្រុង​បូកគោ ខេត្តកំពត បើកបរ​រថយន្ត​ម៉ាក TOYOTA PRUIS ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BN-8342 មាន​ទិស​ដៅ​ពី​កើត​ទៅ​លិច​។

ចំពោះ​ករណី​ខាងលើ​នេះ​ដែរ​បណ្តាល​ឲ្យ​មនុស្ស​ស្លា​.​ប់​ចំនួន​០១​នាក់ រថយន្ត​ខូចខាត​កម្រិត​ធ្ងន់​ចំនួន ០១ គ្រឿង ម៉ូតូ​ខូចខាត​កម្រិត​ធ្ងន់​ចំនួន​០១ គ្រឿង រថយន្ត​ខូចខាត​កម្រិត​ស្រាល​ចំនួន​០១​គ្រឿង​។

ចំណែក​ស​.​ព​ដែល​បាន​ស្លា​.​ប់​ខាងលើ​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ រីឯ​អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ ស៊ុ​យ សុខ​មុន្នី ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ។

ចំណែក​វត្ថុ​តាង​រួម​មាន​រថយន្ត​ចំនួន​០២​គ្រឿង និង​ម៉ូតូ​ចំនួន​០១​គ្រឿង បាន​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ