ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីប្រពន្ធ១គូ ឈ្លោះប្រកែកមិនយកកូនទៅពេទ្យបណ្តាលឲ្យកូនបាត់បង់ជីវិតទាំងកណ្តាលយប់

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប្តី​ប្រពន្ធ​បាន​ឈ្លោះប្រកែក​គ្នា​តែង​ដើរ​ចោលផ្ទះ ខណៈ​ឃើញ​កូនប្រុស​ក្តៅខ្លួន​ស្មាន​តែ​ផ្តាសាយ​បន្តិចបន្តួច​មិន​ស្មានថា ខ្លាំង​រហូត​ដល់​ប្រកាច់ ហើយ​មិន​ព្រមយក​ទៅ​ពេទ្យ​ទៀត បណ្តាល​ឱ្យ​ស្លា​.​ប់​ទាំង​កណ្តាល​យប់ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​សួរនាំ​។ ប្រភព​ព័​ត៌​ពី​ប្រជាពលរដ្ឋ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ទាំង​យប់​ថា ទារក​អាយុ​៨​ខែ​ម្នាក់​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​បាន​កើតឡើង​នៅ​ម៉ោង​២០​និង​០០​នាទី​យប់…

ខេត្តសៀមរាប ៖ ប្តី​ប្រពន្ធ​បាន​ឈ្លោះប្រកែក​គ្នា​តែង​ដើរ​ចោលផ្ទះ ខណៈ​ឃើញ​កូនប្រុស​ក្តៅខ្លួន​ស្មាន​តែ​ផ្តាសាយ​បន្តិចបន្តួច​មិន​ស្មានថា ខ្លាំង​រហូត​ដល់​ប្រកាច់ ហើយ​មិន​ព្រមយក​ទៅ​ពេទ្យ​ទៀត បណ្តាល​ឱ្យ​ស្លា​.​ប់​ទាំង​កណ្តាល​យប់ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​សួរនាំ​។

ប្រភព​ព័​ត៌​ពី​ប្រជាពលរដ្ឋ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ទាំង​យប់​ថា ទារក​អាយុ​៨​ខែ​ម្នាក់​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​បាន​កើតឡើង​នៅ​ម៉ោង​២០​និង​០០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ ២០២២ នៅ​ក្នុងផ្ទះ​ដី​ឡូ​តិ៍​មួយ​កន្លែង ក្នុងភូមិ​កន្ត្រក សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​។

ប្រជាពលរដ្ឋ​បន្ត​ថា ទារក​រង​គ្រោះ​នេះ​ជា​កូន​នៅ​ក្នុង​គ្រួសារ​ទីទាល់​ក្រ​មួយ ដែល​បាន​ឈឺ​ប៉ុន្មាន​ថ្ងៃ​ហើយ និង​ដោយសារ​តែ​ឪពុក​ម្តាយ​គ្មាន​លទ្ធភាព ព្រមទាំង​ឈ្មោះ​ប្រកែក​គ្នា​ជា​រៀងរាល់ថ្ងៃ​ផង​ទើប​ធ្វើ​ឱ្យ​កូន​ស្លា​.​ប់​បែប​នេះ​។

ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែតុលា​ឆ្នាំ​២០២២​នេះ​ថា បន្ទាប់​ពី​មានឈ្មោះ រស់ ប៊ុ​ន​វ័​ន្ត ភេទ​ប្រុស ជា​មេ​ភូមិ​កន្ត្រក បាន​រាយការណ៍​មក​លោកនាយ​ប៉ុស្តិ៍​ស្វាយ​ដង្គំ​ថា មាន​ករណី​ទារក​ស្លា​.​ប់​មិនដឹង​មូលហេតុ​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម លោកនាយ​ប៉ុស្តិ៍​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ដល់​ផ្ទះ​ស​.​ព​ក្នុងភូមិ​កន្ត្រក សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប សហ​ការណ៍​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​ក្រុង ត្រួតពិនិត្យ​ស​.​ព និង​សួរនាំ​ម្តា​យស​.​ព​ឈ្មោះ រឿ​ន ស្រី​ណា អាយុ​៣៧​ឆ្នាំ មុខរបរ​នៅផ្ទះ និង​ប្តី​ឈ្មោះ ហឿ​ល ហាន់ អាយុ​៣៧​ឆ្នាំ មុខរបរ​អ្នក​ដាក់​អន្ទាក់​សត្វ ស្ថិត​នៅ​ក្នុងភូមិ​កន្ត្រក សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ហើយ​ទារក​ដែល​ស្លា​.​ប់​ឈ្មោះ ហាន់ កោប ភេទ​ប្រុស អាយុ​៨​ខែ ស្លា​.​ប់​ដោយសារ​ឈឺ​គ្រុន ផ្តាសាយ រាគ​ផង ក្អួត​ផង ប្រាំ​ថ្ងៃ​ហើយ មិន​បាន​យក​ទៅ​ពេទ្យ​ទេ ព្រោះ​គិត​ថា​ឈឺ​ធម្មតា​។

ប្រភព​ពី​សមត្ថកិច្ច បាន​បញ្ជាក់​ថា បន្ទាប់​ពី​សួរនាំ​ម្តាយ (​ស​.​ព​) ទារក រួច​មក កម្លាំង​យើង​បាន​ប្រគល់​ឱ្យ​ម្តាយ​យក​ទៅ​បញ្ចុះ​នៅ​វត្ត​ចក​តាម​ប្រពៃណី​។

សូម​បញ្ជាក់​ថា ក្រុម​គ្រួសារ​មួយគូ​នេះ​តែងតែ​ឈ្លោះប្រកែក​គ្នា​ជា​រៀងរាល់ថ្ងៃ​ឱ្យ តែ​ឈ្លោះ​គ្នា​ម្តង​ប្តី​តែងតែ​ដើរ​ចោលផ្ទះ​សម្បែង បាត់​២​ទៅ​៣​យប់ ទើប​ត្រឡប់​មក​វិញ ហើយ​ត្រូវ​គ្នា​ដដែល​ធ្វើ​ឱ្យ​អ្នក​ជិតខាង​លែង​រវល់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ