ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជង់​មិន​ភ្លេច​កុក​ទេ បក្សពួក​ចោរ AK គេចខ្លួន​បាន​4​ឆ្នាំ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បក្សពួក​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ AK ម្នាក់ ដែល​បាន​រត់គេច​ខ្លួន​តាំងពី​ឆ្នាំ​២០១៣ មក នៅ​ល្ងាច​ថ្ងៃ​ទី​៨ មេ​សា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​

រាជធានី​ភ្នំពេញ ៖ បក្សពួក​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ AK ម្នាក់ ដែល​បាន​រត់គេច​ខ្លួន​តាំងពី​ឆ្នាំ​២០១៣ មក នៅ​ល្ងាច​ថ្ងៃ​ទី​៨ មេ​សា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ចាម សហការ​ជាមួយ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​នគរបាល​ខណ្ឌ​សែន​សុខ​ចាប់ខ្លួន និង​នាំ​ទៅ​ទទួលទោស​នៅ​ខេត្តកំពង់ចាម​ជា​កន្លែងដែល​បុគ្គល​ម្នាក់​នេះ​បាន​ចូលរួម​សកម្មភាព​ប្លន់ ប្រដាប់​អាវុធ ។

បក្សពួក​ក្រុម​ចោរប្លន់ AK ម្នាក់​ដែល​ចាប់ខ្លួន​នេះ​ឈ្មោះ ញ៉ែ​ម យី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​អង្គរ​ជ័យ​ក្រោម ឃុំ​មហា​ខ្ញូ​ង ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។ ការ​ចាប់​ឃាត់ខ្លួន​បក្សពួក​ចោរប្លន់​ម្នាក់​នេះ ត្រូវ​បាន​សមត្ត​កិច្ច​ឲ្យ​ដឹង​ថា ជា​ការ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៤៣ របស់​លោក ទិ​ត​សុ​ទ្ធី បូ​រ៉ា​ល័ក្ខណ៍ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម ។

សមត្ថកិច្ច​បន្ត​ថា តាម​ដីកាចាប់ខ្លួន​គឺ​យោង​ទៅ​លើ​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ និង​ជុំវិញ​ការ​បំភ្លឺ​របស់​សាក្សី​ដែល​បាន​ចង្អុលបង្ហាញ​ថា ឈ្មោះ ញ៉ែ​ម យី ពិតជា​បាន​ចូលរួម​ប្រព្រឹត្ត​ក្នុង​បទ​អំពើ​កំហែង​យក​ដោយ​មាន​ស្ថាន​ទម្ងន់ទោស ដោយ​ប្រើប្រាស់​អាវុធ​ប្លន់​នៅ​ចំណុច​ភូមិ​ទី​៥ ឃុំ​ព្រែក​តាន​ង់ ស្រុក​កោះសូទិន ខេត្តកំពង់ចាម កាលពី​ថ្ងៃ​ទី​២១
វិច្ឆិកា ២០១៣ ដោយ​កាំភ្លើង​វែង​។ លោក​វរៈសេនីយ៍ឯក ជាវ វិបុល ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ ដែល​ដឹកនាំ​កម្លាំង​អនុវត្ត​ដីកាចាប់ខ្លួន​បក្សពួក​ក្រុម​ប្លន់​ប្រដាប់​អាវុធ​នោះ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ ក្រោយ​ពី​ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​នៅ​ស្រុក​កោះសូទិន ខេត្តកំពង់ចាម ចុងឆ្នាំ​២០១៣​នោះ​មក បាន​គេចខ្លួន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​មួយ​រយៈ ។

លោក ជាវ វិបុល បន្ត​ថា ប្រហែលជា​គិត​ឃើញ​ថា សមត្ត​កិច្ច​ភ្លេចខ្លួន​ក៏​វិល​មក​ស្រុក​ខ្មែរ​វិញ និង​បាន​មក​លាក់ខ្លួន​ធ្វើការ​សំណង់​នៅ​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ទើបត្រូវ​ចាប់ខ្លួន និង​បាន​បញ្ជូន​ឲ្យ​ទៅ​អនុវត្ត​ទោស​នៅ​ខេត្តកំពង់ចាម ។ ក្រុម​អ្នក​តាមដាន​និយាយ​ថា ជង់​មិន​ដែល​ភ្លេច​កុក​ទេ ។ ទោះ​អ្នកឯង​ហោះហើរ​ទៅ​ឆ្ងាយ​ដល់​ទីណា យូរ​ប៉ុណ្ណា​ក៏​ដោយ ពេល​ណា​ភ្លេចខ្លួន​បាន​វិល​រក​ជង់​វិញ​ដដែល ៕