ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​លេង​មួយ​ក្បាច់ «​ព្រួញ​មួយ​បា.ញ់​បាន​សត្វ​ពីរ​»

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សិស្សសាលា​៤​នាក់​ជាប់​ពាក់ព័ន្ធ​ករណី​ធ្វើ​សកម្មភាព

រាជធានី​ភ្នំពេញ ៖ សិស្សសាលា​៤​នាក់​ជាប់​ពាក់ព័ន្ធ​ករណី​ធ្វើ​សកម្មភាព​ឆក់​កាបូប​អ្នកដំណើរ កាលពី​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០១៧ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ចាប់​ឃាត់ខ្លួន​ក្រោយ​ពី​ឆក់​កាបូប​ជន​រង​គ្រោះ ។ 

យុវ​សិស្ស​៤​នាក់​ទី​១-​ឈ្មោះ ចិត្រ ច​ន្ទ័​សីហា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ទីលំនៅ​ផ្លូវលំ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​, ទី​២-​ឈ្មោះ សែ​ម ចាន់​ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ផ្លូវលំ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​, ទី​៣-​ឈ្មោះ ឡុ​ង គឹ​ម​ឡេ​ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ​១១៣ សង្កាត់​ផ្សារ​ដើម​.​គ ខណ្ឌទួលគោក និង​ទី​៤-​ឈ្មោះ សូរ រ៉ូ​ហ្សា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​១៩៦ ផ្លូវលំ សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ទាំង​៤​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជន​រង​គ្រោះ​ឈ្មោះ ន​ង ស៊ី​រ៉េ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៣៦ ផ្លូវ​លេខ​៣៣៩ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ។ 

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្នុង​កាបូប​នោះ​មាន​ជញ្ជៀន​ផ្លា​ក​ទី​ន​ដាំ​ពេជ្រ​១​វង់​តម្លៃ​៩៥០​ដុល្លារ ប្រាក់​ដុល្លារ​១៦០​ដុល្លារ លុយ​ខ្មែរ​២០០.០០០​រៀល ទូរស័ព្ទ​ដៃ​១​គ្រឿង និង​ឯកសារ​មួយ​ចំនួន ។ សមត្ថកិច្ច​បាន​បន្ត​ថា នៅ​វេលា​ម៉ោង​ខាងលើ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ក្នុង​គោលបំណង​ទៅ​កាន់​អធិការ​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​លុះដល់​ពាក់​កណ្តាលផ្លូវ ស្រាប់តែ​ត្រូវ​ចោរ​១​ក្រុម​ជិះ​ម៉ូតូ​២​គ្រឿង​មាន​គ្នា​៤​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​យក​ទៅ​បាត់ ។ 

ក្រោយ​ពី​កើត​មាន​អំពើ​ឆក់​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង និង​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​បាន​បើក​ការ​ស៊ើបអង្កេត​ជា​បន្ទាន់​ដោយ​បានដឹង​ថា ក្រុម​ចោរ​ដែល​សុទ្ធតែ​ជា​សិស្ស​បោះបង់​ចោលការ​សិក្សា​កំពុង​តែ​ចែកទ្រព្យ​ដែល​ឆក់​បាន​នៅ​ក្នុងផ្ទះ​សំណាក់ ជាមួយ​ក្រុម​ជក់​គ្រឿងញៀន​១​ក្រុម ត្រូវ​សមត្ថកិច្ច​ក្របួច​បាន​ទាំងអស់ ។ ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់​ព​ន្ធ់​ឆក់​កាបូប​៤​នាក់​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី ចំណែក​ក្រុម​ជក់​គ្រឿងញៀន​៤-៥​នាក់​ប្រគល់​ទៅ​ខាង​សង្គមកិច្ច ៕