ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ត់ប្តី​១យប់ ស្រាប់តែប្រទះឃើញ​ក្នុង​ព្រៃដីទំនេរ​មួយកន្លែង ប្រពន្ធស្លុតចិត្ត​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរសម្នាក់មានជម្ងឺសរ​សៃប្រសាទតាំងពីក្មេងមកម្ល៉េះ ហើយបានចេញពីផ្ទះបា.ត់​

រាជធានី​ភ្នំពេញ ៖ បុរសម្នាក់មានជម្ងឺសរ​សៃប្រសាទតាំងពីក្មេងមកម្ល៉េះ ហើយបានចេញពីផ្ទះបា.ត់​រយៈ​ពេល១យប់ លុះព្រឹកឡើងស្រាប់តែមានបុរសអ្នកឡើងត្នោតម្នាក់ប្រទះឃើញ​បញ្ចប់ជីវិត​នៅក្នុងព្រៃដីទំនេរមួយកន្លែងស្លា.ប់ចោលប្រពន្ធនិងកូនបាត់ទៅហើយ។

ហេតុការណ៍​ខាងលើ​នោះបានបង្កការ​ភ្ញាក់​ផ្អើល​កើតឡើង​កាល​ពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅក្នុងព្រៃ​ដីទំនេរ​មួយកន្លែង ស្ថិតក្នុងភូមិព្រៃកុដិ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

​បុរសដែលបាត់បង់ជីវិត​ខាងលើ​ឈ្មោះថន សុវណ្ណនី អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ មានប្រពន្ធឈ្មោះគង់ ណារី អាយុ៣៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ និងមានកូនប្រុសម្នាក់ មានទីលំនៅអចិន្រ្តៃយ៍ភូមិថ្លុកវាយទី២ ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។ បច្ចុប្បន្នបានមកស្នាក់នៅបន្ទប់លេខV៤ ផ្ទះជួលភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ស្រ្តីជាប្រពន្ធបាននិយាយប្រាប់ឲ្យដឹងថា ប្ដីរបស់គាត់មានជម្ងឺសរ​សៃប្រសាទតាំងពីក្មេងមកម្ល៉េះ ដោយសារតែទៅរកក្ដាមជាមួយបងហើយត្រូវបានបងកា.ប់កាយរន្ធក្ដាម បណ្ដាលឲ្យត្រូវក្បាល​១​ចបកា.ប់រងរបួសធ្ងន់ ហើយក៏មានជម្ងឺសរ​សៃប្រសាទរហូតដល់បច្ចុប្បន្ន ។ មិនតែប៉ុណ្ណោះរហូតបានគាត់ជាប្រពន្ធហើយ គាត់បាននាំប្ដីចា.ក់ថ្នាំព្យាបាលជម្ងឺសរ​សៃប្រសាទនេះរហូតដែរ ប៉ុន្តែពុំបានទៀងទាត់រាល់ខែនោះទេ គឺរយៈពេល២ទៅ៣ខែទើបបានចាក់ថ្នាំម្ដង។

​ស្ត្រីជា​ប្រពន្ធ​បានរៀបរាប់ប្រាប់បន្តទៀតថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ គាត់និងប្ដីបានឈ្លោះប្រកែកគ្នាបន្តិចបន្តួច ហើយក៏បានដេកបែកគ្នានិងអត់និយាយរកគ្នាឡើយ ហើយនៅថ្ងៃទី២៦ ខែតុលា ប្ដីបានចាកចេញបាត់ពីផ្ទះ រហូតដល់ថ្ងៃទី២៧ ខែតុលា ទើបត្រឡប់ចូលផ្ទះហើយបានត្រូវរ៉ូវគ្នាជាមួយគាត់វិញ ។ លុះដល់វេលាយប់ថ្ងៃដដែលប្ដីបានសុំគាត់រួ.មរ័.ក ប៉ុន្តែគាត់មិនឲ្យដោយសារឃើញប្ដីឈឺ ខ្លាចមានបញ្ហាសុខភាព ប៉ុន្តែខណៈនោះស្រាប់តែប្ដីខឹងង៉ក់ង ទោះបីជាគាត់ខំលួងលោមយ៉ាងណាក៏មិនរំសាយកំហឹងដែរ។

ស្រ្តីជា​ប្រពន្ធ​បាននិយាយបន្តទៀតថា ក្រោយមកនៅវេលាម៉ោង៨យប់ថ្ងៃដដែល ស្រាប់តែប្ដីចេញទៅបាត់ពីផ្ទះ ហើយគាត់បានតាមរកដែរតែរកអត់ឃើញ និងទូរស័ព្ទចូលហើយអត់ទទួលទៀត លុះដល់វេលាព្រឹកថ្ងៃទី២៨ ខែតុលា ស្រាប់តែប្រទះឃើញ​បញ្ចប់​ជីវិត​ស្លា.ប់បែបនេះបាត់ទៅហើយ។គាត់ពិតជាសោកស្ដាយនិងហួសចិត្តខ្លាំងណាស់ ហើយពុំនឹកស្មានថាប្ដីគិតខ្លីធ្វើអត្តឃា.តចោលរូបគាត់និងកូនប្រុសបែបនេះសោះ ។

តាម​ប្រភពពី​បុរសជា​អ្នកឡើងត្នោតម្នាក់បាននិយាយថា នៅវេលាព្រឹកនោះគាត់បានទៅឡើងត្នោតនៅចំណុចកើតហេតុនោះដូចរៀងរាល់ថ្ងៃដែរ លុះពេលទៅដល់ស្រាប់តែប្រទះឃើញបុរសរងគ្រោះ​រូបនោះច.ង.កដោយខ្សែនីឡុងពណ៍ខ្មៅជាប់ជាមួយដែកចង្រឹងរបង ។ ពេលនោះគាត់ហាក់មានអារម្មណ៍តក់ស្លុត និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏បានស្រែកប្រាប់អ្នកភូមិឲ្យទៅមើល បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។ ដោយឡែកអាជ្ញាធរភូមិខាងលើបានបានរាយការណ៍បន្តទៅនគរបាលប៉ុស្តិ៍និងខណ្ឌកំបូលឲ្យចុះទៅពិនិត្យមើលនិងរាតការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច័យមុននិងប្រគល់​ស.ពជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ