ស្ត្រី ៥នាក់ ជុំៗវង់បៀ ដាច់បាយដាច់ទឹក ត្រូវប៉ូលិសចាប់ទៅវាស់កម្ពស់!
- ប៉ៃលិន
ខេត្តប៉ៃលិន៖ កម្លាំងនគរបាលអធិការស្រុកសាលាក្រៅ បានចុះធ្វើវិធានការរដ្ឋបាល អប់រំណែនាំស្ត្រី ៥នាក់ ដែលនាំគ្នា លេងល្បែងស៊ីសង (លេងបៀរ) ហើយផាកពិន័យ និងថតរូបវាស់កម្ពស់។…
ខេត្តប៉ៃលិន៖ កម្លាំងនគរបាលអធិការស្រុកសាលាក្រៅ បានចុះធ្វើវិធានការរដ្ឋបាល អប់រំណែនាំស្ត្រី ៥នាក់ ដែលនាំគ្នា លេងល្បែងស៊ីសង (លេងបៀរ) ហើយផាកពិន័យ និងថតរូបវាស់កម្ពស់។…
ខេត្តប៉ៃលិន៖ កម្លាំងនគរបាលអធិការស្រុកសាលាក្រៅ បានចុះធ្វើវិធានការរដ្ឋបាល អប់រំណែនាំស្ត្រី ៥នាក់ ដែលនាំគ្នា លេងល្បែងស៊ីសង (លេងបៀរ) ហើយផាកពិន័យ និងថតរូបវាស់កម្ពស់។ ហេតុការណ៍នគរបាល ចុះចាប់ស្ត្រីលេងបៀរនោះ បានធ្វើឡើង កាលពីវេលាម៉ោង ៣ និង ៣០នាទី រសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពព័ត៌មាន បានឱ្យដឹងថា ក្រុមញៀននឹងល្បែងស៊ីសង ដែលនគរបាលចាប់ឃាត់ខ្លួនទាំង ០៥នាក់នោះ មានឈ្មោះ៖ ទី១ – ឈ្មោះ សំ កុលាប ភេទស្រី អាយុ ៣៣ឆ្នាំ។ ទី២ – ឈ្មោះ ថៃ សាវុធ ភេទស្រី អាយុ ៣៧ឆ្នាំ ទី៣ – ឈ្មោះ ភិវឌ្ឍ គុន្ធា ភេទស្រី អាយុ ៣៤ឆ្នាំ។ ៤ – ឈ្មោះ ឃឿន ឃាន ភេទស្រី អាយុ ៣៣ឆ្នាំ និងទី៥ – ឈ្មោះ រ៉ាត់ សារួន ភេទស្រី អាយុ ៥៧ឆ្នាំ។ ទាំងអស់គ្នា រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ពាក់ព័ន្ធនឹងបញ្ហានេះ នគរបាល បានដកហូតវត្ថុតាង រួមមាន៖ បៀរចំនួន ០១ហ៊ូ កំរាលសំរាប់លេងចំនួន ០១កំរាល និងកន្ទេលចំនួន ០១។ ក្រោយពីអប់រំណែនាំ និងផាកពិន័យរួច ស្ត្រីទាំង ៥នាក់ បានសន្យាថា រាងចាល ឈប់លេងបៀរទៀតហើយ។ ប៉ូលិស ក៏បានអនុញ្ញាតឱ្យស្ត្រីទាំងនោះ វិលត្រឡប់ទៅផ្ទះវិញ៕ នីយ៉ា
ចែករំលែកព័តមាននេះ