ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ជា វ៉ា​ន់​ដេ​ត ជំនួស​កៅអី​តំណាង​សម្តេច​វិបុល​បញ្ញា សុខ អាន ផ្លូវការ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា សមាជិក​សមាជិកា​រដ្ឋសភា​៩៩​រូប​បាន​សម្រេច​ទទួលស្គាល់​

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា សមាជិក​សមាជិកា​រដ្ឋសភា​៩៩​រូប​បាន​សម្រេច​ទទួលស្គាល់​លោក ជា វ៉ា​ន់​ដេ​ត ជា​តំណាងរាស្ត្រ​មណ្ឌល​តាកែវ​ជំនួស​សព​សម្តេច​វិបុល​បញ្ញា សុខ អាន ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា សម័យប្រជុំ​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​០៧ មេ​សា ២០១៧ ស្ថិត​ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន និង​មានការ​ចូលរួម​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ផង​ដែរ ។

ក្រោយ​សម្តេច ហេង សំ​រិ​ន ប្រកាស​ទទួលស្គាល់​លោក ជា វ៉ា​ន​ដេ​ត ជា​តំណាងរាស្ត្រ​ផ្លូវការ​នោះ​រួច​មក រដ្ឋសភា​ជាតិ ក៍​ស្តាប់​ព្រះរាជ​សារ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​របាយការណ៍​ស្តី​ពី​សកម្មភាព​របស់​រដ្ឋសភា​ចន្លោះ​សម័យប្រជុំ​លើក​ទី​៧​និង​លើក​ទី​៨ នីតិកាល​ទី​៥ ។

បន្ទាប់​មក​រដ្ឋសភា​នឹង​ការ​ពិភាក្សា​និង​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មន្ត្រីរាជការ​នៃ​ក្រុម​នីតិប្បញ្ញត្តិ និង​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​៣ ធ្វើ​វិសោធនកម្ម​ព្រម​ព្រៀ​ពាណិជ្ជកម្ម​ទំនិញ​នៅ​ក្រោម​កិច្ចព្រមព្រៀង ក្របខ័ណ្ឌ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​ចំណោម​រដ្ឋាភិបាល នៃ​ប្រទេស​ជា​សមាជិកសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ និង​សារ​ធារ​ណ​រដ្ឋ​កូរ៉េ ៕