ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ដាក់​ស្នើ​ល្ខោន​«​ខោល​»​ចុះបញ្ជីបេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ម្សិលមិញ​ក្រសួង​វប្បធម៌ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជម្រាប​ជូន​សាធារណជន ឱ្យ​បាន​ជ្រាប​ថា បន្ទាប់​ពី​បាន​ដាក់​បញ្ចូល​ចាប៉ី​ដង​វែង​ខ្មែរ​នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​

រាជធានី​ភ្នំពេញ ៖ កាលពី​ម្សិលមិញ​ក្រសួង​វប្បធម៌ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជម្រាប​ជូន​សាធារណជន ឱ្យ​បាន​ជ្រាប​ថា បន្ទាប់​ពី​បាន​ដាក់​បញ្ចូល​ចាប៉ី​ដង​វែង​ខ្មែរ​នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦​រួច​មក ក្រុមបច្ចេកទេស​របស់​ក្រសួង​បាន​បន្ត​សិក្សា​រៀបចំ​ឯកសារ​ល្ខោនខោល​ខ្មែរ ដើម្បី​ស្នើ​សុំ​ចុះ​ក្នុង​បញ្ជី​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ ។

ឯកសារ​ល្ខោនខោល​បាន​ផ្ញើ​ជូន​អង្គការ​យូ​ណេ​ស្កូ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៧ និង​បាន​ទទួល​ការ​ឆ្លើយ​តប​ជា​ផ្លូវការ​ពី​អង្គការ​យូ​ណេ​ស្កូ​នៅ​រសៀល​ថ្ងៃ​ដដែល ។
ជាមួយ​គ្នា​នេះ​ឯកសារ​គុន​ល្បុក្កតោ​ខ្មែរ ក៏​បាន​ផ្ញើ​ជូន​អង្គការ​យូ​ណេ​ស្កូ ដើម្បី​ស្នើ​សុំ​ចុះ​ក្នុង​បញ្ជី​បេ​តិក​ក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ផង​ដែរ ។

ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បញ្ជាក់​ថា តាម​គោលការណ៍ និង​នីតិវិធី​របស់​អង្គការ​យូ​ណេ​ស្កូ ឯកសារ នីមួយ​ៗ​ដែល​ដាក់​ស្នើ​សុំ ត្រូវ​ឆ្លងកាត់​ការ​ពិនិត្យ​វាយតម្លៃ​ជា​ច្រើន​ដំណាក់​កាលពី​ក្រុម​ជំនាញ​អន្តរជាតិ មុន​នឹង​ដាក់​ជូន​ការ​ពិនិត្យ​សម្រេច​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​នៃ​អង្គការ​យូ​ណេ​ស្កូ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុងឆ្នាំ​២០១៨​ខាង​មុខ ។

ក្រុមបច្ចេកទេស​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​និង​កំពុង​បន្ត​ខិត​ត​ខំ​សិក្សា​រៀបចំ​ឯកសារ​មរតក​វប្បធម៌​អរូបី ផ្សេង​ៗ​ទៀត​របស់​ជាតិ មាន​ជា​អាទិ៍ ភ្លេង​អារក្ខ តម្បាញ​សូត្រ​ខ្មែរ ដើម្បី​ត្រៀម​ដាក់​ស្នើ​ទៅ​អង្គការ​យូ​ណេ​ស្កូ ។

កន្លង​មក​បេតិកភណ្ឌ​កម្ពុ​ជាមួយ​ចំនួន​បាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក ដូច​ជា​ប្រាសាទព្រះវិហារ ចាប៉ី​ដង​វែង និង​តំបន់​អង្គរ​ជាដើម ។

ពេល​នេះ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​រៀបចំ​ឯកសារ​ល្ខោនខោល សុំ​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ទៀត ហើយ​រង់ចាំ​លទ្ធផល​នា​ពេល​ខាង​មុខ ៕