ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រវល់​ទៅ​សែន​ឆែង​ម៉េ​ង​ចោរ​គាស់​ផ្ទះ​លួច​អស់​របស់​មាន​តម្លៃ

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ គ្រួសារ​មួយ​ជាប់សែស្រឡាយ​ចិន​ដោយសារ​តែ​រវល់​ទៅ​សែន​សង្កត់​ថ្នូរ​(​សែន​ឆេ​ង​ម៉េ​ង​)​អត់​មាន​អ្នក​នៅ​ចាំផ្ទះ​ចាក់សោរ​ផ្ទះ​ទុក​ផ្ញើ​អ្នក​ជិតខាង​ជួយ​មើល​ឱ្យ

ខេត្តកណ្ដាល ៖ គ្រួសារ​មួយ​ជាប់សែស្រឡាយ​ចិន​ដោយសារ​តែ​រវល់​ទៅ​សែន​សង្កត់​ថ្នូរ​(​សែន​ឆេ​ង​ម៉េ​ង​)​អត់​មាន​អ្នក​នៅ​ចាំផ្ទះ​ចាក់សោរ​ផ្ទះ​ទុក​ផ្ញើ​អ្នក​ជិតខាង​ជួយ​មើល​ឱ្យ ត្រូវ​ចោរ​គាស់​ផ្ទះ​ចូល​លួច​អស់​របស់​មាន​តម្លៃអស់​ជា​ច្រើន​កាលពី​ចន្លោះ​ម៉ោងជាង​៨​ព្រឹក​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០១៧ នៅ​ភូមិ​ព្រែក​គង់ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល ។ មន្ត្រី​នគរបាល​ស្រុក​កោះធំ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ឈ្មោះ ឃុន លាង​ឆេ​ង ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​គង់ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល ជា​អាជីវករ​លក់​ចាប់ហួយ ។

ជន​រង​គ្រោះ​បាន​ប្រាប់​នគរបាល​ថា សម្ភារ​ដែល​បាត់បង់​មាន​ខ្សែដៃ​មាស​ចំនួន​២​ខ្សែ​ទម្ងន់​៣​តម្លឹង ខ្សែដៃ​ផ្លា​ក​ទី​ន ចំនួន​១​ខ្សែ ខ្សែ​.​ក​ផ្លា​ក​ទី​ន​ចំនួន​១​ខ្សែ ចិញ្ចៀន​ផ្លា​ក​ទី​ន​ចំនួន​២​វង់ ក្រវិល​ផ្លា​ក​ទី​ន​ចំនួន​១​គូ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន​៣​សន្លឹក ។ នគរបាល​បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែមេសា  ឆ្នាំ​២០១៧ វេលា​ម៉ោង​៦​និង​៣០​នាទី​ជន​រង​គ្រោះ​បាន​រៀបចំ​ចាក់សោរ​ផ្ទះ​ហើយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ទៅ​ចូលរួម​សែន​សង្កត់​ថ្នូរ (​សែន​ឆេ​ង​ម៉េ​ង​) នៅ​ឯ​ផ្ទះ​ឪពុកមា​ក្នុងភូមិ​ព្រែក​ស្បូវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល ។ ដោយ​បាន​ចាក់សោ​បិទទ្វា​ផ្ទះ​ទុក​គ្មាន​អ្នក​នៅ​ចាំផ្ទះ​ទេ និង​បាន​ផ្ដាំផ្ញើ​ឈ្មោះ អឿ​ន សុខុម ជា​អ្នកលក់​ទឹកអំពៅ​ខាង​មុខ​ផ្ទះ​ខ្លួន​ឱ្យ​ជួយ​មើល​ផង​ដែរ ។

លុះ​នៅ​ម៉ោង​ប្រមាណ​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ដដែល​មាន​អ្នក​ជិតខាង​បានឃើញ​ទ្វា​ផ្ទះ​ខាងក្រោយ​របស់​ជន​រង​គ្រោះ​ចំហ រួច​ដើរទៅ​មើល​ក៏​ឃើញ​បន្ទប់​ក្នុងផ្ទះ​ចំហ​ហើយ​មេសោរ​របូត​នៅ​នឹង​ដី​រួច​ក៏​បាន​ប្រាប់​ឈ្មោះ អឿ​ន សុខុម ដែល​លក់​ទឹកអំពៅ​នៅ​ខាង​មុខ​នោះ ពេល​នោះ អឿ​ន សុខុម ក៏​បាន​ទូរស័ព្ទ​ទៅ​ជន​រង​គ្រោះ​ថា ផ្ទះ​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​លួច​គាស់​ចូល ភ្លាម​នោះ​ជន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​ត្រលប់​មក​ផ្ទះ​វិញ​ភ្លាម​ៗ ។

ពេល​មក​ដល់​ជន​រង​គ្រោះ​បាន​ចាក់សោរ​ចូល​ក្នុងផ្ទះ​ហើយ​បានឃើញ​ក្នុង​បន្ទប់ដេក​របស់​ខ្លួន​ចំហ​រួច​ក៏​ចូល​ទៅ​ក្នុង​បន្ទប់​ឃើញ​សំលៀក​បំពាក់​ត្រូវ​ចោរ​រើ​រប៉ាត់រប៉ាយ​ពេញ​បន្ទប់ ហើយ​គ្រឿងអលង្ការ​មាន​តម្លៃ មាស ផ្លា​ក​ទី​ន និង​អត្តសញ្ញាណប័ណ្ណ បាន​បាត់​អស់​ដូច​ខាងលើ​នោះ​ដែល​ដាក់​ទុក​ក្នុង​ទូរ​កញ្ចក់ ។ ចំណែកឯ​ទ្វា​ផ្ទះ​ខាងក្រោយ​ត្រូវ​បាន​បើកចំហ និង​ចំរឹង​ដែក​បង្អួច​ផ្ទះបាយ​មាន​ស្នាម​គាស់​បំបាក់​ចូល ។ លោក​អធិការ​នគរបាល​ស្រុក​កោះធំ​បានឱ្យ​ដឹង​ថា ករណី​នេះ​នគរបាល​ជំនាញ និង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សំពៅ​ពូន​បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​កំពុង​បន្ត​ស្រាវជ្រាវ​ដើម្បី​កំណត់​មុខសញ្ញា​ជនសង្ស័យ ៕