ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​​កំពុង​ដើរទៅ​​បិទ​​ទ្វារ​ទ្រុងមាន់ ត្រូវ​សត្វ​ពស់​មាន​ពិស​ចឹក​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​បុរសម្នាក់​ទៅ​ចំការ​បិទ​​ទ្វារ​​ទ្រុងមាន់​ពេល​ព្រលប់​ ត្រូវ​សត្វ​​ពស់​ស្រការ​ចាស់​​

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​បុរសម្នាក់​ទៅ​ចំការ​បិទ​​ទ្វារ​​ទ្រុងមាន់​ពេល​ព្រលប់​ ត្រូវ​សត្វ​​ពស់​ស្រការ​ចាស់​​ចឹក​ចំ​កែងជើង​ស្តាំ​ បន្ទាប់មក​បុរសរូបនោះបាន​វា.យសត្វពស់​នោះ​ងាប់​ រួច​កាន់​មក​ឱ្យ​គ្រូ​​ពេទ្យ​ពិនិត្យមើល និង​​ចាក់​វ៉ាក់សាំង​ការពារ​រួច​ផុត​ពី​គ្រោះថ្នាក់​ ។​

ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២២ ​នៅ​ចំការ​ខាងកើត​ភូមិ​អ្នកតា ឃុំ​ថ្មពួក ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ ។

លោក លីវ គុណ មេឃុំ​ថ្មពួក ​បាន​ប្រាប់​​ឱ្យ​ដឹងថា​ ​ជន​រង​គ្រោះ​ឈ្មោះ ស្វាង វិចិត្រ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ។

លោក​មេឃុំ​បាន​​ឱ្យ​ដឹងបន្ត​​ថា ​មុនពេលកើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ចំការ​ខាងកើត​ភូមិ​​មាន​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ​ នៅ​ពេល​ព្រលប់ និង​​បាន​ដើរ​ដាក់​បង្កៃ​ត្រី​តាម​មាត់​ប្រឡាយ​ ហើយ​ទៅ​បិទ​​ទ្វារ​ទ្រុងមាន់​ ស្រាប់តែ​ជាន់​ចំសត្វ​ពស់​ស្រការ​ចាស់​បាន​​ចឹក​ចំ​កែង​ជែង​ខាងស្តាំ​មុត​២​ច​ង្គូ​ម ។ បន្ទាប់ពី​​ដឹង​​ថា ត្រូវ​សត្វ​​ពស់​​ចឹក ជនរងគ្រោះ​ក៏​​បាន​យក​ដំបង​ក្បែរ​ទ្រុងមាន់​​វា.យរហូត​ងា.ប់​ រួច​កាន់​មក​ផ្ទះ ហើយបន្ត​​កាន់​សត្វ​ពស់​ទៅ​មន្ទី​បង្អែក​ស្រុក​ថ្មពួក​ ដើម្បី​ឱ្យ​​គ្រូពេទ្យ​ពិនិត្យ​មើល​ ទើប​ដឹង​ថាជា​សត្វ​ពស់​មាន​​ពិស​ប្រភេទ​ស្រកា​ចាស់​ចឹក ត្រូវ​បាន​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ព្យាបាល​ពិស​ពស់​។

លោកគ្រូ​ពេទ្យ​បាន​បញ្ជាក់​ថា​ ​ក្រោយ​ជន​រង​គ្រោះ​កាន់​សត្វ​ពស់​ប្រភេទ​ស្រការ​ចាស់​ដែល​​ចឹកចំ​កែងជើង​ស្តាំ​ ហើយ​មក​មន្ទី​ពេទ្យ​ភ្លាម​ៗ​ ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​ធ្វើតេស្ត​​ឈាមជនរងគ្រោះ​រក​ឃើញ​​មាន​ជាតិ​ពិសព​ស់ ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ ​ដើម្បី​ព្យាបាល​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ ព្រោះ​ប្រភេទ​សត្វ​ពស់​ស្រកា​ចាស់​នេះ​មាន​ពិស​ខ្លាំង​ បើ​មក​មន្ទី​ពេទ្យ​មិន​ទាន់​ទេ នឹង​ប្រឈម​គ្រោះថ្នាក់​ដល់​អាយុជីវិត ។ ពាក់ព័ន្ធនឹង​ករណី​នេះដែរ លោកគ្រូពេទ្យ​បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ បើ​​ត្រូវ​សត្វ​​ពស់​ចឹក ​ត្រូវ​​រួសរាន់​មក​មន្ទី​ពេទ្យ​ដែល​នៅ​ក្បែរឱ្យ​​បាន​ទាន់​ពេលវេលា​ ចៀសវាងប្រឈមគ្រោះថ្នាក់​ផ្សេងៗ។

លោក​វេជ្ជ​បណ្ឌិត ឡេ ចាន់​សង្វាត ប្រធាន​មន្ទី​សុខាភិបាល​ខេត្តបន្ទាយមានជ័យ ​បាន​​ឱ្យ​ដឹង​ថា ​​ខេត្តបន្ទាយមានជ័យ​ចាប់ពី​ខែមករា ឆ្នាំ​២០២២ ​ដល់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២២​នេះ​ មាន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ពស់​ចឹក​មាន​ចំនួន​៥០៧​នាក់​ ក្នុង​នោះ​មាន​ស្រី​១៣៦​នាក់​ តែ​គ្មាន​អ្នក​រង​គ្រោះ​ដល់​បាត់​បង់​ជីវិត​ឡើយ ​ដោយសារ​​បាន​មក​មន្ទី​ពេទ្យ​ និង​សង្គ្រោះ​ទាន់​ពេលវេលា​ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ