រាជធានីភ្នំពេញ៖បណ្តាខេត្តមួយចំនួននៅតំបន់ទំនាបកណ្តាលភាគខាងត្បូង តំបន់ខ្ពស់រាប ភាគឦសាននិងតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនចាប់ពីថ្ងៃទី០៤ដល់ទី០៩ មេសា ២០១៧ ។
នេះបើយោងតាមសេចក្តីជូនដំណឹងបន្ថែមស្តីពីស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី០២ មេសានេះ ។
បើតាមក្រសួងជំនាញដដែលបានពន្យល់ថា មូលហេតុដែលបណ្តាលឲ្យមានភ្លៀងធ្លាក់រាយប៉ាយទូទាំងប្រទេសនិងភ្លៀងធ្លាក់ពីបង្គួរទៅច្រើននៅតំបន់មួយចំនួនខាងលើនេះ ដោយសារជ្រលងសម្ពាធទាប ដែលរុញមកពីភាគខាងត្បូងនៃសមុទ្រចិនខាងត្បូង បានប្រសព្វគ្នាជាមួយនឹងជ្រលងសម្ពាធខ្ពស់ ដែលរុញមកពីភាគខាងត្បូងប្រទេសចិនត្រង់តំបន់ដីសណ្តរទន្លេមេគង្គ ហើយចំណុចប្រសព្វខាងលើនេះបានរំកិលមកព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី០៤ មេសា ៕
ចែករំលែកព័តមាននេះ