រោគ​សញ្ញា​អ្វីខ្លះ​ដែលអាចដឹង​ថា ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម


ជំងឺ​ទឹកនោម​ផែ្អ​ម​ត្រូវ​គេ​បែងចែក​ជា​ពីរ​ប្រភេទ ហើយ​ជំងឺ​ទាំង​ពីរ​ប្រភេទ​នេះ បើ​មិន​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា​ទេ​អាច​នឹង​នាំ​ឲ្យ​មាន​បញ្ហា​មួយ​ចំនួន​ដូច​ជា ខ្សោយក្រលៀន កើត​ដំបៅ ស្លាប់​អវយវៈ ងងឹត​ភែ្ន​ក ឬ​ក៏​អាច​នឹង​នាំ​ឲ្យ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ទៀត​ផង ។

ជំងឺ​ទឹកនោម​ផែ្អ​ម​ប្រភេទ​ទី​១ គឺជា​ជំងឺ​ដែល​អាស្រ័យ​ទៅ​លើ​អ៊័​រ​ម៉ូ​ន​អាំង​ស៊ុ​យ​លី​ន ដែល​មាននៅ​ក្នុង​ខ្លួន ឬ​ជា​ជំងឺ​ដោយ​កម្សោយ​ភាពស៊ាំ​របស់​រាង​កាយ ។ ជំងឺ​ទឹកនោម​ផែ្អ​ម​ប្រភេទ​ទី​១​នេះ​អាច​បំផ្លាញ​កោសិកា​លំពែង​ដែល​ជា​អ្នក​ផលិត អ៊័​រ​ម៉ូ​ន​អាំង​ស៊ុ​យ​លី​ន ។ អ៊័​រ​ម៉ូ​ន​អាំង​ស៊ុ​យ​លី​ន គឺ​ត្រូវការ​ជា​ចាំបាច់​ដើម្បី​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម បើសិនជា​គ្មាន​អាំ​ស៊ុ​យ​លី​ន​ទេ​នោះ អ្នកជំងឺ​អាច​ស្លាប់​បាន ។

ជំងឺ​ទឹកនោម​ផែ្អ​ម​ប្រភេទ​ទី​២ គឺ​មាន​កម្រិត​ធ្ងន់​ជាង​ប្រភេទ​ទី​១ ហើយ​មាន​គ្រោះថ្នាក់​បំផុត ពីព្រោះ​វា​មិន​អាស្រ័យ​ទៅ​លើ​អ៊័​រ​ម៉ូ​ន​អាំង​ស៊ុ​យ​លី​ន​ទេ ភាគច្រើន​វា​កើតឡើង​ចំពោះ​មនុស្ស​ដែល​មាន​វ័យ​ចាប់ពី​អាយុ​៤៥​ឆ្នាំ​ឡើង​ទៅ និង​អ្នក​ដែល​លើស​ទម្ងន់ ។ អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផែ្អ​ម​ប្រភេទ​ទី​២​នេះ គឺ​មិន​អាច​ផលិត​អ៊័​រ​ម៉ូ​ន​អាំង​ស៊ុ​យ​លី​ន​បាន​គ្រប់គ្រាន់​ទេ ឬ​ក៏​មិន​អាច​ប្រើប្រាស់​អ៊័​រ​ម៉ូ​ន​អាំង​ស៊ុ​យ​លី​ន​បាន​តែ​ម្តង​។ ដោយ​គ្មាន​អ៊័​រ​ម៉ូ​ន​អាំង​ស៊ុ​យ​លី​ន​គ្រប់គ្រាន់​នេះ​ហើយ ទើប​រាង​កាយ​មិន​អាច​បញ្ជូន​ជាតិ​ស្ករ​ទៅ​ក្នុង​ឈាម​ចូល​ទៅ​ក្នុង​កោសិកា​បាន​ទេ ។ ជាតិ​ស្ករ​កើនឡើង​នៅ​ក្នុង​ឈាម បង្ក​ឲ្យ​មាន​បញ្ហា​ដល់​សុខភាព ។

រោគ​សញ្ញា​នៃ​ជំងឺ​ទឹកនោមផ្អែម​មាន​ដូច​ជា​៖
-​នោម​ញឹក​៖ បត់ជើងតូច​ញឹកញាប់​ជាង​ពេល​ធម្មតា ។
-​ស្រេកទឹក​ខ្លាំង​៖ ប្រសិនបើ​អ្នក​បត់ជើងតូច​ញឹកញាប់​ជាង​ធម្មតា នោះ​អ្នក​នឹង​ត្រូវការ​បំពេញ​មក​វិញ​នូវ​ជាតិ​ទឹក ដែល​បាន​បាត់បង់ ។ អ្នក​នឹង​ត្រូវ​ផឹកទឹក​ច្រើន​ជាង​ពេល​ធម្មតា ។

-​ឃ្លាន​ខ្លាំង ៖ នៅ​ពេល​ដែល​អ៊័​រ​ម៉ូ​ន​អាំង​ស៊ុ​យ​លី​ន​នៅ​ក្នុង​ឈាម អ្នក​មិន​អាច​ធ្វើការ​បាន​ត្រឹមត្រូវ​ល្អ ឬ​មិន​មាន​ទាល់តែ​សោះ ហើយ​កោសិកា​របស់​អ្នក​មិន​បាន​ទទួលយក​ថាមពល​គ្រប់គ្រាន់ នោះ​ខ្លួនប្រាណ​អ្នក​អាច​នឹង​ធ្វើការ​ឆ្លើយ​តប​ដោយ​ការ​ព្យាយាម​ស្វែងរក​ថាមពល​បន្ថែម​តាម​រយៈ​ការ​បរិភោគ​អាហារ ។

-​ឡើង​ទម្ងន់ ៖ ដោយសារ​តែ​ការ​ស្រេកឃ្លាន​អាហារ​ខ្លាំង ។

-​ស្រក​ទម្ងន់​ខុស​ពី​ធម្មតា​៖ បញ្ហា​នេះ​ក៏​អាច​កើត​មាន​ផង​ដែរ ដែល​ភាគច្រើន​តែងតែ​កើត​មាន​ចំពោះ​អ្នក​ដែល​កើត​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ ។

-​មាន​អាការ​ខ្សោយ និង​ឆាប់​នឿយហត់ ៖ ការ​កើនឡើង ប្រសិនបើ​អ៊័​រ​ម៉ូ​ន​អាំង​ស៊ុ​យ​លី​ន​របស់​អ្នក មិន​មានដំណើរ​ការ​បាន​ត្រឹមត្រូវ ឬ​មិន​មាន​ទាល់តែ​សោះ នោះ​ជាតិ​គ្លុយកូស​នឹង​មិន​អាច​ចូល​ទៅ​ក្នុង​កោសិកា និង​ផ្តល់​ថាមពល​ដល់​ពួក​វា​បាន​នោះ​ទេ ។ បញ្ហា​នេះ​នឹង​អាច​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ថា​អស់កម្លាំង​ជា​ខ្លាំង ។

-​មាន​អារម្មណ៍​ឆាប់​ខឹង​៖ អាច​កើត​មាន​ដោយសារ​តែ​អ្នក​មិនសូវ​មាន​ថាមពល​ក្នុង​ខ្លួន ។

-​ព្រិល​ភ្នែក ៖ នៅ​ក្នុង​ករណី​ធ្ងន់ អ្នកជំងឺ​អាច​នឹង​ពិការ​ភ្នែក ដូច្នេះ​ហើយ​រាល់​អ្នក​ដែល​កើត​មាន​ជំងឺ​ទឹកនោមផ្អែម​ទាមទារ​ឱ្យ​ពិនិត្យ​ភ្នែក​ឲ្យ​បាន​ទៀងទាត់ ។

-​មាន​អាការ​ចង់​ក្អួត ឬ​ក្អួតចង្អោរ​តែ​ម្តង ។

-​មាន​ជំងឺ​សើ​ស្បែក ជំងឺ​អញ្ចាញ​ធេ្ម​ញ រលាក​រន្ធ​ភេទ ឬ​រលាក​ផ្លោ​ក​នោម​ជា​ញឹកញាប់ ហើយ​ពិបាក​ព្យាបាល ។

-​មាន​អារម្មណ៍​ថា​ស្ពឹក ឬ​ឈឺ​ចាក់ ឆៀប​ៗ ជា​ពិសេស​នៅ​ត្រង់​ជើង និង​ដៃ ។

បើ​លោក​អ្នកមាន​រោគ​សញ្ញា​ទាំងនោះ​គួរតែ​ប្រញាប់​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ស្វែងរក​និង​ព្យាបាល​ជំងឺ​ទឹម​នោម​ផ្អែម​ឲ្យ​បាន​ទាន់​ពេលវេលា ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ