ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

edotco ក្លាយជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​បង្គោល​អង់​តែ​ន​ទូរស័ព្ទ​ច្នៃ​ពី​ដើម​ឫស្សី​ដំបូង​គេ

7 ឆ្នាំ មុន

ក្រុង​ដា​ក្កា​, ថ្ងៃ​ទី ២៨ ខែមីនា ឆ្នាំ ២០១៧ ៖ ថ្ងៃនេះ ក្រុមហ៊ុន edotco Group បាន​ក្លាយជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​បង្គោល​អង់​តែ​ន​ទូរស័ព្ទ​ដំបូង​គេ ដែល​ប្រើប្រាស់​ដើម​ឫស្សី​សម្រាប់​សង់​បង្គោល​អង់​តែ​ន

ក្រុង​ដា​ក្កា​, ថ្ងៃ​ទី ២៨ ខែមីនា ឆ្នាំ ២០១៧ ៖ ថ្ងៃនេះ ក្រុមហ៊ុន edotco Group បាន​ក្លាយជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​បង្គោល​អង់​តែ​ន​ទូរស័ព្ទ​ដំបូង​គេ ដែល​ប្រើប្រាស់​ដើម​ឫស្សី​សម្រាប់​សង់​បង្គោល​អង់​តែ​ន​ទូរគមនាគមន៍ ដែល​ត្រូវ​បាន​ដំឡើង​នៅ​លើដំបូល​ផ្ទះ​ក្នុង​តំបន់ អ៊ុត​តា​រ៉ា នៃ​ក្រុង​ដា​ក្កា ប្រទេស​បង់​ក្លា​ដែ​ស​។

តាម​រយៈ​ការ​សហការ​បង្កើត​ជាមួយ​សាកលវិទ្យាល័យ​វិស្វកម្ម​បង់​ក្លា​ដែ​ស (BUET) និង​ចែកចាយ​ដោយ​ក្រុមហ៊ុន edotco បង់​ក្លា​ដែ​ស ការ​ប្រើប្រាស់​គួរ​ឱ្យ​កត់សម្គាល់​នៃ​ធនធាន​កកើត ឡើង​វិញ​នេះ បាន​រក្សា​ចង្វាក់ជីពចរ​នៃ​ការ​បង្កើត​ថ្មី​ដែល​មាននៅ​ក្នុង DNA របស់​ក្រុមហ៊ុន edotco ឲ្យ​រស់​ឡើង​វិញ​។ ព្រឹត្តិការណ៍​នេះ បាន​ពង្រឹង​តួនាទី​ចាស់​របស់ edotco ឲ្យ​នៅ​តែ​ឈានមុខ​គេ​ក្នុង​វិស័យ​វិស្វកម្ម​ដែល​ពោរពេញ​ដោយ​និរន្តរភាព និង​ការ​ស្រឡាញ់​បរិស្ថាន​បៃតង​។

តាម​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍ​ដែល​ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យ​បណ្ឌិត Syed Ishtiaq Ahmad សាស្ត្រាចារ្យ​វិស្វកម្ម​សំណង់​ស៊ី​វិល​នៃ​សាកលវិទ្យាល័យ BUET បាន​ចាប់អារម្មណ៍​លើ​ការ​រចនា និង​លទ្ធភាព​នៃ​ការ​យក​ដើម​ឫស្សី​មក​ធ្វើ​ជា​សម្ភារ​សំណង់ ជំនួស​ឲ្យ​ដែក​ដែល​គេ ធ្លាប់​ប្រើ​ជា​ទូទៅ​សម្រាប់​បណ្តាញ​ទូរគមនាគមន៍​។

លោក​សាស្ត្រាចារ្យ​បណ្ឌិត Syed Ishtiaq Ahmad បាន​លើក​ឡើង​ថា​៖ «​យើង​មាន​មោទនភាព​យ៉ាង​ខ្លាំង​ដែល​បានឃើញ​ការ​ដំឡើង​បង្គោល​អង់​តែ​ន​ទូរស័ព្ទ​ធ្វើ​ពី​ឫស្សី​ដំបូង​គេ​នៅ​ក្នុង ប្រទេស​របស់​យើង​។ បង់​ក្លា​ដែ​ស ជា​ប្រទេស​ដែល​មាន​ធនធានធម្មជាតិ​យ៉ាងច្រើន​សម្បូរ​បែប ក្នុង​នោះ​ដើម​ឫស្សី​គឺជា​ប្រភេទ​ធនធាន​សម្ភារៈ​ដែល​កកើត​ឡើង​វិញ​។ ការ​ដែល​អាច​ប្រើប្រាស់ ធនធាន​ទាំងនេះ​នៅ​ក្នុង​ការ​រួមចំណែក​ដល់​ការ​រីក​ចម្រើន​វិស័យ​បច្ចេកវិទ្យា​របស់​ប្រទេស​នេះ គឺ ជា​ក្រឹត្យក្រម​ធម្មជាតិ​មួយ​ដែល​មិន​គួរ​មើល​រំលង​។ តាម​ការ​សិក្សា​ពី​លទ្ធភាព​បង្ហាញ​ថា ដើម​ឫស្សី​គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ធ្វើ​ជា​សម្ភារ​បង្គោល​អង់​តែ​ន​ទូរស័ព្ទ ដោយសារ​តែ​លក្ខណៈ សម្បត្តិ​ជា​ច្រើន​។ យើង​សូម​អរគុណ​ចំពោះ​ក្រុមហ៊ុន edotco ដែល​បាន​ជឿជាក់ និង​ការ​ផ្តួចផ្តើម​រួមចំណែក​ទាំង​ការ​កសាង​ប្រទេស និង​អភិរក្ស​បរិស្ថាន​»​។