ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា​ឈិ​ត សុវណ្ណ​បញ្ញា គ្រង​តំណែង​តួឯក​ក្នុង​រឿង​ភាគ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឈិ​ត សុវណ្ណ​បញ្ញា ជា​តារាចម្រៀង​ល្បីឈ្មោះ ។ ពេល​នេះ​សុវណ្ណ​បញ្ញា សាកល្បង​ចូលរួម​សម្តែង​ភាពយន្ត​ភាគ​ដើម្បី​ឱ្យ​ទស្សនិកជន​បានឃើញ​ទេព​កោសល្យ​ថ្មី​របស់​នាង​ក្រៅពី​ចម្រៀង ។

រាជធានី​ភ្នំពេញ ៖ ឈិ​ត សុវណ្ណ​បញ្ញា ជា​តារាចម្រៀង​ល្បីឈ្មោះ ។ ពេល​នេះ​សុវណ្ណ​បញ្ញា សាកល្បង​ចូលរួម​សម្តែង​ភាពយន្ត​ភាគ​ដើម្បី​ឱ្យ​ទស្សនិកជន​បានឃើញ​ទេព​កោសល្យ​ថ្មី​របស់​នាង​ក្រៅពី​ចម្រៀង ។

ឈិ​ត សុវណ្ណ​បញ្ញា ដែល​ចាក​ចេញពី​ផលិតកម្ម​ហង្ស​មាស ចូល​ផលិតកម្ម​ថោ​ន​បាន​សម្រេច​គោលដៅ​លេចធ្លោ​សម​តាម​ចិត្ត​ប្រាថ្នា ព្រោះ​មាន​បទ​ចម្រៀង​ចេញ​ច្រើន ។ លើស​ពី​នេះ​នាង​ថែម​ទាំង​ត្រូវ​ផលិតកម្ម​ថោ​ន​បើកឱកាស​ឱ្យ​សុវណ្ណ​បញ្ញា​ថត​ភាពយន្ត​ភាគ​ប្រចាំ​ស្ថានីយទូរទស្សន៍​មួយទៀត​ផង កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ សម្រាប់​ការ​សម្តែង​ខ្សែភាពយន្ត​របស់​តារាចម្រៀង​ឈិ​ត សុវណ្ណ​បញ្ញា នេះ​ជា​លើក​ទី​២​ហើយ ដោយ​រឿង​ដំបូង​នាង​គ្រង​តំណែង​តួឯក​ក្នុង​រឿង​«​ទេសចរណ៍​ឋាននរក​»​ជា​ខ្សែភាពយន្ត​ដុំ​ដាក់​បញ្ចាំង​នៅ​តាម​បណ្តា​រោង​នានា ។

ឈិ​ត សុវណ្ណ​បញ្ញា បាន​ចូលរួម​ក្នុង​ពិធី​ក្រុង​ពលី​គ្រង​តំណែង​ជា​តួឯក​ស្រី​ជាមួយ​តារា​ប្រុស​លោក​ខាត់ វៃ​ហាំ​ង ក្នុង​រឿង​«​ពន្លក​ស្នេហ៍​យុវវ័យ​»​។ ភាពយន្ត​នេះ​នឹង​ចាក់​បញ្ចាំង​នៅ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៨​នា​ពេល​ខាង​មុខ ។ នេះ​ជា​ប្រភេទ​ខ្សែភាពយន្ត​ភាគ​ទី​១​ហើយ ដែល​តារាចម្រៀង​ឈិ​ត សុវណ្ណ​បញ្ញា សម្តែង​បើ​ទោះជា​នាង​មានបទពិសោធន៍​សម្តែង​បទ​ចម្រៀង​ខារ៉ាអូខេ​ជា​ច្រើន​ក៏​ដោយ ។

ឈិ​ត សុវណ្ណ​បញ្ញា ឱ្យ​ដឹង​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​នាង​សម្តែង​ខ្សែភាពយន្ត​ដោយ​រឿង​ដំបូង​ជា​រឿង​ដុំ មាន​ចំណងជើង​ថា​«​ទេសចរណ៍​ឋាននរក​» ។ ស្នាដៃ​ទី​២​ជា​រឿង​ភាគ​ដែល​នាង​ពុំ​ធ្លាប់​សម្តែង​ពី​មុន​មក ។ រឿង​«​ពន្លក​ស្នេហ៍​យុវវ័យ​»​បញ្ញា​សម្តែង​ជា​តួ​និស្សិត​ដែល​មាន​ចំណូល​ចិត្តជា​អ្នកចម្រៀង​ហើយ​ត្រូវ​នឹង​អាជីព​ប្រចាំជីវិត​របស់​នាង ។ «​ត្រូវ​អាជីព​ពិត​ទើប​ខ្ញុំ​មិន​គិត​ថា​ភ័យ​អ្វី​ច្រើន​ក្នុង​ការ​ថត ។ នាង​ខ្ញុំ​ទទួលស្គាល់​ថា​ការ​សម្តែង​វា​មិន​មាន​លក្ខណៈ​ងាយស្រួល​នោះ​ឡើយ ពិសេស​ការ​សម្តែង​បែប​លក្ខណៈ​ជា​ខ្សែភាពយន្ត​រឹតតែ​តម្រូវ​ឱ្យ​យើង​លេង​ទឹក​មុខជា​ច្រើន​ទៅ​តាម​ឈុត​ឆាក​សម្តែង បូក​រួម​ទាំង​ការ​ចង​ចាំ​ប៉ា​រ៉ូ​ល​ក្នុង​សាច់​រឿង​ឱ្យ​បាន​ល្អ ទើប​យើង​មើលទៅ​សម្តែង​បែប​ធម្មជាតិ​ច្រើន ។

នាង​ខ្ញុំ​មាន​តែ​ការ​ខិតខំ​ធ្វើ​យ៉ាងណា​ឱ្យ​សម្តែង​បាន​ល្អ​ព្រោះ​នេះ​ជា​បទ​ពិសោធន៍​ថ្មី​មួយទៀត ដ្បិតតែ​នាង​ខ្ញុំ​មាន​ភាព​ជោកជាំ​ជាមួយ​ការ​សម្តែង​អស់​ជា​ច្រើន​លើក​ក៏​ដោយ តែ​ភាគច្រើន​ជា​ការ​ថត​បែប​ខារ៉ាអូខេ​ប៉ុណ្ណោះ ។ អុ​ី​ចឹ​ង​ហើយ មាន​តែ​សុំ​ការ​លើកទឹកចិត្ត​ពី​បងប្អូន​ទាំងអស់​ជា​បន្ត​ទៀត ដើម្បី​ឱ្យ​នាង​ខ្ញុំ​មាន​កម្លាំងចិត្ត​ធ្វើ​យ៉ាងណា​ឱ្យ​សម្រេច​ដល់​គោលដៅ ។

ជា​ពិសេស​សូមកុំ​ភ្លេច​ជួយ​ជាវ និង​ស្តាប់​ចម្រៀង ថ្មី​ៗ​របស់​នាង​ខ្ញុំ នៅ​ក្នុង​ផលិតកម្ម​ថោ​ន​ដោយ​មាន​៦​បទ​រួច​ហើយ ទើប​ចេញ​ថ្មី​ក្នុង​នោះ​មាន​បទ​ម្នាក់ឯង និង​បទ​ចាប់​ដៃគូ​ជាមួយ​អ្នក​នាង​យក់ ឋិតរ​ដ្ឋា ព្រមទាំង​ចាប់​ដៃគូ​ជាមួយ​លោក​សុ​គ​ន្ឋ ថេ​រ៉ា​យុ ផង​ដែរ​» ៕