ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​លើក​ឡើង​ចំ​ៗ និង​ចោទសួរ​គ្មាន​សំចៃ ក្រោយ​ឃើញ សៀ​ក និង មី​ណា បណ្ដើរគ្នា​ក្នុង​ឈុត​ពណ៌​ខ្មៅ

3 ឆ្នាំ មុន
  • ភ្នំពេញ

ប្រិ​យ​មិត្ត​ពុក​ម៉ែ​បងប្អូន​ប្រាកដជា​បាន​ស្គាល់​ច្បាស់​រួច​មក​ហើយ នៅ​កំលោះ​សង្ហារ សៀ​ក និង​កញ្ញា មី​ណា ដែល​តែងតែ​ត្រូវ​បាន​មហាជន​ចាប់​គូរ​ឲ្យ​ក្លាយជា​គូស្នេហ៍​ពិតប្រាកដ​ក្នុង​ឆាកជីវិត​ពិត ឲ្យ​ដូច​ទៅ​នឹង​ការ​សម្ដែង​តាម​រយៈ​វី​ដេ​អូ​ជា​ច្រើន​លើ​បណ្ដាញ​សង្គម ដែល​អ្នក​ទាំង​ពីរ​

រាជធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត​ពុក​ម៉ែ​បងប្អូន​ប្រាកដជា​បាន​ស្គាល់​ច្បាស់​រួច​មក​ហើយ នៅ​កំលោះ​សង្ហារ សៀ​ក និង​កញ្ញា មី​ណា ដែល​តែងតែ​ត្រូវ​បាន​មហាជន​ចាប់​គូរ​ឲ្យ​ក្លាយជា​គូស្នេហ៍​ពិតប្រាកដ​ក្នុង​ឆាកជីវិត​ពិត ឲ្យ​ដូច​ទៅ​នឹង​ការ​សម្ដែង​តាម​រយៈ​វី​ដេ​អូ​ជា​ច្រើន​លើ​បណ្ដាញ​សង្គម ដែល​អ្នក​ទាំង​ពីរ​តែងតែ​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​គ្នា​ដូច​ជា គូស្នេហ៍​នោះ ថ្មី​ៗ​នេះ ត្រូវ​បាន​មហាជន​ជា​ច្រើន​នាំ​គ្នា​លើក​ឡើង​ចំ​ៗ​ទៅ​កាន់​អ្នក​ទាំង​ពីរ ដោយ​មាន​ទាំង​មតិ​ចោទសួរ មតិ​ជូនពរ និង​ចង់​ឲ្យ​ពួក​គេ​ក្លាយជា​គូស្នេហ៍​ពិតប្រាកដ​និង​គ្នា ក្រោយ​ឃើញ សៀ​ក បង្ហោះ​រូបភាព​បណ្ដើរគ្នា​ក្នុង​ឈុត​ពណ៌​ខ្មៅ​ទាំង​ពីរ​នាក់ ទៅ​ចូលរួម​កម្មវិធី​មួយ​។

ប្រាកដ​ណាស់ កាលពី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២២ ម្សិលមិញ​នេះ Youtuber និង​ជា Content Creator កំលោះ​សង្ហារ សៀ​ក បាន​ធ្វើ​អោយ​អ្នកគាំទ្រ​ផ្ទុះ​ការ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយ​ឃើញ​លោក​បង្ហោះ​រូបភាព​៧​សន្លឹក​ជាមួយ កញ្ញា មី​ណា ដែល​ជា Content Creator និង​ជា Youtuber ដូច​គ្នា​ផង​ដែរ​។

តាម​រយៈ​រូបភាព​ទាំងនោះ​បាន​បង្ហាញ​អោយ​ឃើញ​ថា កំលោះ​សង្ហារ​មាន​មន្ត​ស្នេហ៍ សៀ​ក និង​កញ្ញា មី​ណា កំពុង​បណ្ដើរគ្នា​ក្នុង​ឈុត​សម្លៀក​បំពាក់​ពណ៌​ខ្មៅ បង្ហាញ​ភាព​ស្និទ្ធស្នាល ហើយ​ម្នាក់​ៗ​ពោរពេញ​ទៅ​ដោយ​ស្នាមញញឹម មើលទៅ​ពិតជា​សាក​សម​នឹង​គ្នា​គ្មាន​កន្លែង​ទាស់​តែ​ម្ដង​។ ក្នុង​រូបភាព​ទាំងនោះ អង្គុយ​ជិត​គ្នា​ដោយ សៀ​ក សម្លឹង​មើល​កញ្ញា មី​ណា មិន​ដាក់​ភ្នែក​ទាល់តែ​សោះ នេះ​ពិតជា​សាក​សម​ដែល​អ្នកគាំទ្រ​ចាប់​គូរ​អោយ​អ្នក​ទាំង​ពីរ​ក្លាយជា​គូស្នេហ៍​ពិតប្រាកដ​មិន​ខុស​មែន​។

យ៉ាងណាមិញ អ្វី​ដែល​កាន់តែ​ធ្វើ​អោយ​អ្នកគាំទ្រ​កាន់តែ​លើស​ជាតិ​ស្ករ និង​ច្រណែន​មិន​ស្ទើរ​នោះ ក្នុង​ការ​បង្ហោះ​កំលោះ​សង្ហារ សៀ​ក ក៏​បាន​ពោល​ពាក្យបញ្ឈឺ​ចិត្ត​អ្នកគាំទ្រ​ក្នុង​ន័យ​លេងសើច​មួយ​ឃ្លា​ថា «​សូមទោស​អ្នក​អត់​គូរ​» អម​ជាមួយ Emoji ឌឺដង​ថែម​ទៀត​ផង​។

ដោយឡែក ក្រោយ​ឃើញ​ដូច្នេះ​ភ្លាម មិន​ចាំ​យូរ​មហាជន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​នាំ​គ្នា​លើក​ឡើង​ចំ​ៗ និង​ចោទសួរ​ទៅ​កាន់​អ្នក​ទាំង​ពីរ​គ្មាន​ប្រណី​ថា «​បង​សាល និង​បង​នា ភ្ជាប់ពាក្យ​រួច​ហើយ នៅឡើយ​តែ​បង សៀ​ក និង​បង មី​ណា ពេល​ណា​ទើប​ភ្ជាប់ពាក្យ​ដែរ?​»​។ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ផ្សេង​ទៀត​ចោទសួរ​ថា «​បង​សៀ​ក និង​បង​មី​ណា ចង់​កុហក​ហ្វេ​ន ដូច​បង​សាល និង​បង​នា ដែរ​មែន?​» ។

អ្នក​និយម​លេង​បណ្ដាញ​សង្គម​ដទៃ​ទៀត​ពោល​ថា «​ចង់អោយ​បង​សៀ​ក និង​បង​មី​ណា ក្លាយជា​គូស្នេហ៍​ពិត​ត​ប្រាកដ ដូច​ក្នុង​វី​ដេ​អូ​ការ​សម្ដែងរ​បស់បង​ទាំង​ពីរ ពិសេស​ចង់អោយ​ដូច​បង​សាល និង​បង​នា តែ​ម្ដង​»​។ អ្នកគាំទ្រ​ផ្សេង​ទៀត​ជូនពរ​យ៉ាង​ដូច្នេះ​ថា «​ជូនពរ​អោយ​ស្នេហា​បង​ទាំង​ពីរ​ប្រែ​ក្លាយជា​ស្នេហា​ពិត និង​អោយ​បាន​ដូច​ក្ដី​ស្រមៃ​អ្នកគាំទ្រ​ផង​ចុះ​»​។

អ្នកគាំទ្រ​ផ្សេង​ទៀត​លើក​ឡើង​ចំ​គ្មាន​ប្រណី​ថា «​ពេល​ណា​បង​ទាំង​ពីរ​នាក់​ភ្ជាប់ពាក្យ ខណៈ​សំណួរ​មួយ​នេះ ពិតជា​ត្រូវចិត្ត​អ្នកគាំទ្រ និង​ចាក់​ដោត​ខ្លាំង​ណាស់​»​។ អ្នកលេង​បណ្ដាញ​សង្គម​ផ្សេង​ទៀត​ពោល​សរសើរ​ថា «​ពិតជា​ស្រស់​ស្អាត ស្រស់​សង្ហារ និង​សាក​សម​គ្នា​ខ្លាំង​ណាស់​បង​ទាំង​ពីរ​» ។​ក្នុង​នោះ​ក៏​នៅ​មាន​មតិ​ជា​ច្រើន​ទៀត ដែល​យើង​មិន​អាច​លើកយក​មក​រៀបរាប់​អស់​បាន​នោះ​ឡើយ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​អ្នក​ទាំង​ពីរ​មិន​ទាន់​មានការ​បញ្ជាក់ ឬ​បកស្រាយ​លម្អិត​ចេញពី​សាមីខ្លួន កំលោះ​សង្ហារ សៀ​ក និង កញ្ញា មី​ណា នៅឡើយ​ទេ​ថា ទំនាក់ទំនង​របស់​ពួក​គេ​ទាំង​ពីរ​អ្នក​ត្រូវជា​អ្វី​នឹង​គ្នា​អោយ​ប្រាកដ ពោល​គឺ​មិនដឹង​ថា «​ជា​គូស្នេហ៍ មិន​រួម​ក្រុមការងារ ឬ​ជា​អ្វី​អោយ​ប្រាកដ​នោះ​ឡើយ ដោយ​គ្រាន់តែ​ដឹង​ត្រឹម​ថា​អ្នក​ទាំង​ពីរ គឺជា Youtuber និង​ជា Content Creator ដ៏​ល្បីល្បាញ និង​ទទួល​បានការ​គាំទ្រ​យ៉ា​ខ្លាំង​ពី​សំណាក់​មហាជន ជា​ពិសេស​អ្នក​ទាំង​ពីរ​មាន​ហ្វេ​ន​គាំទ្រ​យ៉ាងច្រើន​លើសលប់​តែ​ម្ដង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ