ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជោ​លី និយាយ​តាម​ទូរស័ព្ទ​ជាមួយ​ប្រេត ភី​ត​លើក​ដំបូង

7 ឆ្នាំ មុន

តា​រាហូ​លី​វូ​ដ នាង​អេ​ន​ចេ​លី​ណា ជោ​លី និង​លោក​ប្រេត ភី​ត បាន​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ ជា​លើក​ដំបូង ក្រោយ​ពី​លែងលះ​គ្នា​អស់​រយៈពេល​ជាង​៦​ខែ​កន្លង​មក ។

ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ភាគី នីមួយ​ៗ​

តា​រាហូ​លី​វូ​ដ នាង​អេ​ន​ចេ​លី​ណា ជោ​លី និង​លោក​ប្រេត ភី​ត បាន​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ ជា​លើក​ដំបូង ក្រោយ​ពី​លែងលះ​គ្នា​អស់​រយៈពេល​ជាង​៦​ខែ​កន្លង​មក ។

ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ភាគី នីមួយ​ៗ​បាន​ជួល​មេធាវី​តវ៉ា​រឿង​ក្តី​នៃ​ការ​លែងលះ​នេះ​និង​បែងចែក​ការ​ចិញ្ចឹម​កូន ។ បច្ចុប្បន្ន​ហាក់ដូចជា​ធូរស្រាល​បន្តិច ដោយ​ពួក​គេ​បាន​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​ជា​លើក​ដំបូង ក្រោយ​ពី​ខកខាន​ជា​យូរ​កន្លង​មក ។

ប្រភព​ជិត​ស្និទ្ធ​ឱ្យ​ដឹង​ថា​«​បច្ចុប្បន្ន អ្វី​ៗ​គ្រប់យ៉ាង​របស់​ប្រេត ភី​ត និង​អេ​ន​ចេ​លី​ណា ជោ​លី កំពុង​ដំណើរការ​យ៉ាង​រលូន ដោយ​ពួក​គេ​គ្មាន​ភាព​ឆេវឆាវ​ដូច​ពេល​កន្លង​មក​ទេ ។ ពួក​គេ​រមែង​យកចិត្តទុកដាក់​លើ​កូន ដោយ​ព្យាយាម​ប្រតិបត្តិ​គ្រប់​បែប​យ៉ាង​ដែល​ល្អ​ទៅ​លើ​កុមារ​» ។

ក្នុង​អំឡុង​៦​ខែ​កន្លង​មក លោក​ប្រេត ភី​ត ហាក់ដូចជា​មមាញឹក​លើ​ការងារ ខណៈ​ពេល​អេ​ន​ចេ​លី​ណា ជោ​លី បំពេញ​តួនាទី​ផ្នែក​សិទ្ធិ​មនុស្ស​ជាមួយ​អង្គការសហប្រជាជាតិ ។ ការ​ស្រុះស្រួល​ពី​ចំណងមិត្តភាព​នេះ ឆ្លុះ​បញ្ចាំង​ថា ភាគី នីមួយ​ៗ​អាច​រក​ចំណុច​បញ្ចប់​ជម្លោះ​បាន ក្រោយ​ពី​លេចឮ​ព័ត៌មាន​អាម៉ាស់​នៅ​លើ​ពិភពលោក លើ​ករណី​ដែល​លោក​ប្រេត ភី​ត ឈ្លោះ​ទាស់ទែង​ជាមួយ​ម៉ា​ដុក ជា​កូនប្រុស​ច្បង​នៅ​លើ​យន្តហោះ ។

ដោយសារ​រឿង​នោះ​ហើយ បាន​ក្លាយទៅជា​ការ​បែកបាក់​ក្នុង​ក្រុម​គ្រួសារ ។

អេ​ន​ចេ​លី​ណា ជោ​លី ធ្លាប់​បញ្ជាក់​ទាំង​ក្តុកក្តួល​ដល់​BBC​ថា​«​យើង​ជា​គ្រួសារ​តែ​មួយ ហើយ​យើង​នឹង​នៅ​ជា​គ្រួសារ​តែ​មួយ​រហូត​តទៅ និង​សង្ឃឹមថា យើង​នឹង​រឹង​មាំ និង​នៅ​ជា​គ្រួសារ​តែ​មួយ​បន្ត​ទៀត​» ៕