ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​ហ៊្វុយ​ហ្សូ​ធ្លាក់ខ្លួន​ឈឺ​បារម្ភ​ចំពោះ​ជីវិត​ក្មេង​កំព្រា​ដែល​គាត់​ចិញ្ចឹម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អស់​រយៈពេល​ជាង​១​ខែ​មក​ហើយ​ដែល​តារា​កំប្លែង​លោកតា​ហ្វ៊ុ​យ​ហ្សូ​ធ្លាក់ខ្លួន​ឈឺក្បាល​ជង្គង់​ស្ទើរតែ​ដើរ​មិន​រួម ។ ខ្លួន​ឈឺ​មិនសូវ​ជា​គិត តែ​គាត់​នឹក​អាណិត​ក្មេង​កំព្រា​ដែល​គាត់​ចិញ្ចឹម​ខ្លាច

រាជធានី​ភ្នំពេញ ៖ អស់​រយៈពេល​ជាង​១​ខែ​មក​ហើយ​ដែល​តារា​កំប្លែង​លោកតា​ហ្វ៊ុ​យ​ហ្សូ​ធ្លាក់ខ្លួន​ឈឺក្បាល​ជង្គង់​ស្ទើរតែ​ដើរ​មិន​រួម ។ ខ្លួន​ឈឺ​មិនសូវ​ជា​គិត តែ​គាត់​នឹក​អាណិត​ក្មេង​កំព្រា​ដែល​គាត់​ចិញ្ចឹម​ខ្លាច​អត់​អី​ហូប និង​អត់​ប្រាក់​ទៅ​រៀន ។

ចេញ​មក​ទទួល​អ្នក​យក​ព័ត៌មាន​ដោយ​ប្រឹង​ទប់​ជំហរ​ខ្លាច​ដួល​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ជា​ការ​បង្ហាញ​ច្បាស់​ពី​អាការ​ឈឺ​ជើង​របស់​លោកតា​ហ្វុ​៊​យ​ហ្សូ ។ គេហដ្ឋាន​របស់​គាត់ ស្ថិត​នៅ​តំបន់​បឹង​កក់​រាជធានី​ភ្នំពេញ ។

លោកតា​ហ្វ៊ុ​យ​ហ្សូ មាន​ជំងឺ​ជាតិ​ស្ករ​ឡើង ឈឺចាប់​ពី​ចង្កេះ​រហូត​ដល់ក​ជើង ។ គាត់​សម្រាក​ដេក​ពួន​មិនសូវ​បាន​ទេ ដោយ​ដោយ​ប្រើ​ថ្នាំពេទ្យ​ហាក់​មិន​ត្រូវ ដោយ​គាត់​ទិញ​ថ្នាំ ម្តង​ៗ​អស់ពី​៤​ទៅ​១០​ម៉ឺន​រៀល ។

ក្នុង​ទឹកមុខ​ស្រពោន តារា​កំប្លែង​ចិត្ដធម៌​មាន​ប្រសាសន៍​ថា «​បើ​ខ្ញុំ​ឈឺ​មួយ ក្មេង​ៗ​នៅ​ទី​នេះ​ត្រូវ​ពិបាក​ដោយសារ​តែ​ត្រូវ​ចាយវាយ ហូប​ចុក ការ​លេងភ្លេង​ត្រូវ​ពឹង​មក​លើ​រូប​ខ្ញុំ​ជា​សំខាន់​តែ​ម្តង ។ អាការ​របស់ខ្ញុំ​មាន​ជំងឺ​នេះ គឺ​មិន​បាន​ដេកពេទ្យ​អ្វី​នោះ​ទេ ដោយ​យោង​លើ​ការ​គ្មាន​លទ្ធភាព​តែ​ម្តង ។ ម្យ៉ាងទៀត​ពេល​ឈឺ​ប្រមាណ​មួយ​ខែ​នេះ​ចាប់​ខ្លាំង​តែ​ម្តង ដោយ​ខ្ញុំ​ចាយប្រាក់​សន្សំទុក​គ្រាន់​មានការ​អី​រវល់​នោះ ។ ក្នុង​១​ថ្ងៃ​ចំណាយ​ជាង​ម្ភៃ​ម៉ឺន​រៀល​ដែល​រ៉ាប់រង ក្មេង​ៗ​ចំនួន​១៤​នាក់ បុគ្គលិក​ស្ម័គ្រចិត្ត​៣​នាក់ ដោយ​យ៉ាងតិច​ខ្ទង់​ប៉ុណ្ណឹង តែបើ​គ្មាន​ជំនួយ​នោះ​ទេ គឺ​មាន​តែ​ដួល​ហើយ​មើលទៅ​» ។

លោកតា​ហ្វ៊ុ​យ​ហ្សូ ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក​ជំទាវ​ដែល​តែងតែមាន​សន្ដាន​ចិត្ត​ជ្រះថ្លា​ជួយ​ឧបត្ថម្ភ​គាំទ្រ​ផ្តល់​ជំនួយ​ក្លឹ​ប​សិល្បៈ​របស់​គាត់​ជា​ប្រចាំ​រាប់​ឆ្នាំ​មក​ហើយ​។ ក្នុង​១​ឆ្នាំ​សប្បុរសជន​ទាំង​ទាំង​២​រូប​នោះ​ជួយ​អង្ករ​២​ទៅ​៣​តោន និង​ប្រាក់​៥​ទៅ​៦​លាន​ជាប់​រហូត​មក​មិន​ដែល​ដាច់​១៧​ឆ្នាំ​មក​ហើយ ។​បច្ចុប្បន្ន​នេះ​នៅ​តែ​ជួយ​ព្រោះ​លោក​ទាំង​ពីរ​អាណិតអាសូរ​កុមារ​កំព្រា​ឲ្យ​បាន​រស់ ។

ចំពោះ​ក្រុម​និស្សិត​លោក​ហ៊ុន ម៉ា​នី ធ្លាប់​ជួយ​ជា​ប្រាក់ សម្លៀក​បំពាក់ ស្បែកជើង កា​តាប​ជាដើម ។ លោក​ជំទាវ អឹុ​ង ស៊ី​ស្រ៊ា​ន់ និង​សប្បុរសជន​ជា​ច្រើន​ទៀត ក៏​ជួប​ឧបត្ថម្ភ​ដែរ ព្រមទាំង​សារព័ត៌​កោះសន្តិភាព​តែងតែ​ជួយ​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​ឲ្យ​មហាជន​បាន​ជ្រាប ។

បច្ចុប្បន្ន​ប្រាក់​ដែល​សន្សំទុក​ពី​មុន​បែរជា​មក​ចំណាយ​លើ​ជំងឺ​ទៅ​វិញ ដូច្នេះ​ហើយ​លោកតា​ហ្វ៊ុ​យ​ហ្សូ បារម្ភ​ណាស់​ព្រោះ​វា​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​លើ​ជីវភាព​របស់​កុមារ​កំព្រា​ដែល​គាត់​ចិញ្ចឹម​ផ្គត់ផ្គង់ ។ វ័យ​៧៤​ឆ្នាំ​ហើយ​នៅ​តែ​ចិញ្ចឹមចិត្ត​គិតដល់ ក្មេង​ៗ​កំព្រា​ជាង​គិត​ពី​អាយុជីវិត​ខ្លួនឯង​លោកតា​ហ្វ៊ុ​យ​ហ្សូ បាន​លើកដៃ​សំពះ​អំពាវនាវ​ដល់​សប្បុរស​ជន​ឱ្យ​ជួយ​ដល់​ក្រុម​កុមារ​កំព្រា​របស់​គាត់​ផង​ដើម្បី​បាន​រស់រាន និង​អាច​បន្ត​ការ​សិក្សា​ទៅ​មុខ​ទៀត ។ ប្រការ​ដែល​គាត់​ដាច់​ចិត្ត​អំពាវនាវ​នេះ​មក​ពី​អស់​រំពឹង ខណៈ​គាត់​ឈឺ​។

«​កន្លង​មក​មិន​ដែល​ហ៊ាន​ប្រាប់​គេ​ទេ​សុខចិត្ត​ទ្រាំ​ពីរ​នាក់​ភរិយា ដើម្បី​កុំ​ឲ្យ​គេ​មើលឃើញ​ថា​យើង​ពឹង​គេ ប៉ុន្តែ​មក​ពី​គិត​ថា ក្មេង​ៗ​ត្រូវការ​រស់ ហើយ​យើង​យក​គ្នា​មក​ចិញ្ចឹម​ត្រូវ​តែ​ជួយ​គ្នា​រស់​ឲ្យ​បាន​ស្រួល​ខ្លះ​តាម​ល​ទ្ឋ​ភាព ។ ដូចនេះ​ហើយ​ខ្ញុំ​មាន​តែ​ពឹង​លើ​សប្បុរសជន​នោះ​ទេ ដែល​ជួយ​ក៏​ដូច​ជា​ពឹង​លើ​លោក​ឧកញ៉ា លោក​ជំទាវ និង​មជ្ឈដ្ឋាន​នានា​ប៉ុណ្ណោះ​ដែល​ជា​ក្តី​រំពឹង​របស់ខ្ញុំ​» ។

ក្រៅពី​ពឹង​លើ​សប្បុរសជន លោកតា​ហ្វ៊ុ​យ​ហ្សូ ពឹង​លើ​ការ​សម្តែង​របស់​ក្រុម​គាត់​ខ្លះ​ដែរ ព្រោះ​គាត់​ទទួល​បានការ​កក់​របាំ​ត្រុដិ​សម្រាប់​សម្ដែង​នៅ​តាម​ស្ថាប័ន​ក្រសួង ផ្សេង​ៗ​ប្រមាណ​២០​កម្មវិធី នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ។

ក្រុម​របាំ​របស់​លោកតា​ហ្វ៊ុ​យ​ហ្សូ ទទួល​សម្តែង​ជា​ប្រចាំ​ដើម្បី​បាន​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​កុមារ​កំព្រា ។ លោកតា​ហ្វ៊ុ​យ​ហ្សូ និង​ភរិយា​តស៊ូ​ចិញ្ចឹម​កុមារ​កំព្រា​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ ។ អតីត​កុមារ​កំព្រា​ខ្លះ​គាត់​បាន​រៀប​ការ​មាន​កូនចៅ ហើយ​នៅ​តែ​ដឹងគុណ​ពួក​គាត់​ជា​ជន​សប្បុរស ។ «​ខ្ញុំ​សប្បាយចិត្ត​ដែល​អនាគត ក្មេង​ៗ​នៅ​ទី​នេះ​ចេះ​ដឹង​រៀនសូត្រ​បាន​ល្អ​ដែល​មិន​ឲ្យ​សប្បុរសជន​ខកចិត្ត ទើប​ខ្ញុំ​និង​ភរិយា​ចេះ​តែ​ប្រឹង​តទៅ​ទៀត​ដើម្បី ក្មេង​ៗ បើ​ទោះជា​ពេល​នេះ​ជំងឺ​វាយលុក​បែប​ណា​ក៏​ដោយ​» ៕