ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េ​ង កែវ​ពេ​ជ្ជ​តា ព្រមានរ​ត្ន័ មក​រា កុំ​ធ្វើ​ឱ្យ​យល់​ច្រឡំ​រឿង​ស្នេហ៍

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អុ្ន​ក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ព្រមាន​លោក​រ័​ត្ន មក​រា ឲ្យ​ឈប់​និយាយ​មិន​ពិត​ពី​រឿង​ស្នេហ៍​រវាង​នាង និង​លោក នាំ​ឲ្យ​មានការ​ភាន់ច្រឡំ​ពី​មហាជន ដោយ​រឿង​នេះ​បាន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អុ្ន​ក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ព្រមាន​លោក​រ័​ត្ន មក​រា ឲ្យ​ឈប់​និយាយ​មិន​ពិត​ពី​រឿង​ស្នេហ៍​រវាង​នាង និង​លោក នាំ​ឲ្យ​មានការ​ភាន់ច្រឡំ​ពី​មហាជន ដោយ​រឿង​នេះ​បាន​លេច​ឮជា​យូរ​មក​ហើយ​រហូត​ដល់​បច្ចុប្បន្ន ។

ការ​ព្រមាន​របស់​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា នា​ពេល ថ្មី​ៗ​កន្លង​មក​បន្ទាប់​ពី​លោក​រ័​ត្ន មក​រា បាន​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ជា​ភាសា​ស្នេហា​ផ្កាស​ម្តី នាំ​ឱ្យ​មហាជន​សង្ស័យ​ទៅ​លើ​រូប​នាង​។

អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​លោក​រ័​ត្ន​មក​រា ត្រូវ​មហាជន និង​អ្នកសិល្បៈ​សង្ស័យ​ថា​ភ្ជាប់​ចំណង​ស្នេហ៍​នឹង​គ្នា ដ្បិត​ឃើញ​បណ្តើរគ្នា​ញឹកញាប់ និង​ចាប់​ដៃគូ​គ្នា​ច្រៀង​នៅ​លើ​ឆាក​តន្ត្រី​នានា ។

អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​បដិសេធ និង​ចាត់​ទុក​រឿង​ស្នេហ៍​នោះ​ជា​ការ​និយាយ​ពី​មួយ​ទៅ​មួយ​ទាំង​មិន​ពិត និង​ស្នើ​កុំ​ឲ្យ​មានការ​ភាន់ច្រឡំ ។

នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​បង្ហោះ​សារ​បញ្ជាក់​ថា «​មើល​មុខ​ឱ្យ​ច្បាស់ ! មនុស្ស​ខ្ញុំ​ហ៊ាន​ធ្វើ ហ៊ាន​ទទួល ។ តាម​ភាសា​អ្នកលេង​និយាយ​ថា​ហ៊ានស៊ី គឺ​ហ៊ាន​សង សមជា​ចិត្ត​កូន​ម៉ែ ! យ៉ាងណាមិញ រឿង​ដែល​ថា រ័​ត្ន មក​រា មាន​សម្ព័ន្ធភាព​ស្នេហា​ជាមួយ​ខ្ញុំ​នោះ បើជា​រឿង​ពិតមែន ខ្ញុំ​ក៏​មិន​ខ្លាច​នឹង​ទទួល​ដែរ ប៉ុន្តែ​នេះ​វា​គ្មាន​ទាល់តែ​សោះ ។ ដូច្នេះ​សូម​ម្នាល​ទាំងឡាយ​ដែល​បាន​យក​រឿង​នេះ​ទៅ​និយាយ​ឱ្យ​ក្អែក​មួយក្លាយជាដប់​នោះ ល្មម​សម្រាក​បាន​ហើយ កុំ​យក​ខ្ញុំ​ទៅ​លេងសើច​ទៀត​បើ​មិន​ចង់​មានរឿង ។

សូម​អធ្យាស្រ័យ​ផង​បងប្អូន ដែល​ខ្ញុំ​យក​អារម្មណ៍​មិន​សប្បាយចិត្ត​មក​បញ្ចេញ​នៅ​ទី​នេះ ក៏​សូម​អធ្យាស្រ័យ​ម្ចាស់ខ្លួន​ដែល​ខ្ញុំ​យកឈ្មោះ​លោក​មក​និយាយ ប៉ុន្តែ​នេះ​ក៏​ព្រោះតែ​លោក​មិន​ព្រម​បកស្រាយ​តាម​ការណ៍​ពិត​ទេ តែ​លោក​ហាក់​មាន​ចេតនា​ចាក់បណ្តោយ​ឱ្យ​គេ​កាន់តែ​យល់​ខុស​លើ​ខ្ញុំ​លើស​ដើម ។ មិន​តែ​ប៉ុណ្ណឹង​លោក​បែរជា​ដើរ​និយាយ​មុសា​ប្រាប់​ពី​ម្នាក់​ទៅ​ម្នាក់​ធ្វើ​ឱ្យ​គេ​សើចយំ​ខ្ញុំ ឱ្យ​គេ​មើលងាយ​ខ្ញុំ​ម្តង​ហើយ​ម្តងទៀត ដោយ​លោក​មិន​ខ្វល់​ពី​កិត្តិយស​ស្ត្រី​ម្នាក់​ក្នុង​នាម​ជា​រៀមច្បង​លោក ជា​អ្នក​ធ្លាប់​ផ្តល់​តម្លៃ​ឱ្យ​លោក​បន្តិច​សោះ ។

ខ្ញុំ​បាន​ទុក​ពេល​ឱ្យ​លោក​ជម្រះ​ភាព​អាប់ឱន​នេះ​ជា​យូរណាស់​មក​ហើយ តែ​លោក​នៅ​តែ​ធ្វើ​មិនដឹងមិនឮ ផ្ទុយ​ទៅ​វិញ​លោក​បែរជា​កាន់តែ​ថែម​គ្រឿង​ថែម​ល្បោយ​បន្ត​រហូត​មិន​ឈប់​ដូច​ឃើញ​លើ​រូបភាព​នេះ​ស្រាប់ ។ បើ​ដូច្នេះ​ខ្ញុំ​គ្មាន​ជំរើស​ទេ ខ្ញុំ​មិន​អាច​ឱ្យ​ឱកាស​ទៅ​នរណា​ទៀត​ទេ​។ ខ្ញុំ​មិន​អាច​គិតតែ​ពី​ទុក​មុខ ទុក​កិត្តិយស​ឱ្យ​លោក​ទាំង​លោក​មិន​ដែល​គិត​ពី​កិត្តិយស​ខ្ញុំ​នោះ​ឡើយ ! 

សូម​លោក​ឈប់​ចាប់ពី​ពេល​នេះ ម៉ោង​នេះ ថ្ងៃនេះ បើ​នៅ​ចង់​រាប់អាន តែបើ​លោក​មិន​ព្រម​ឈប់​បំផ្លាញ​ខ្ញុំ​ទេ ចង់​ដឹង​សាកមើល​ក៏​បាន ព្រោះថា​មិនមែន​តែ​ខ្ញុំ​ម្នាក់ គឺ​នៅ​មាន​មនុស្ស​ជា​ច្រើន​ទៀត ដែល​កំពុង​មិន​សប្បាយ​ចិត្តនឹង​លោក ។

ចុងបញ្ចប់ ខ្ញុំ​ចង់​ប្រាប់​ទៅ​ម្នាល​ចូល​ចិត្ត​ស៊ី​ត្រាវ​បង្កាច់បង្ខូច​ខ្ញុំ​ទាំងស្រី​ទាំងប្រុស​ទាំងនោះ​ថា សមត្ថភាព​ប៉ុន​ខ្ញុំ មិន​ពិបាក​រក​ប្តី​ល្អ​ខ្ពង់ខ្ពស់​ជាង​នេះ​ទេ គ្រាន់តែ​មិន​ចង់​ប៉ុណ្ណោះ។ មិន​ដូច នាង​ៗ ចូល​ចិត្ត​ស៊ី ស៊ី​មិន​រើសមុខ ស៊ី​មិន​មើល​ស្បែក​ខ្លួនឯង ស៊ី​មិន​គិត​ពី​សុខភាព​ខ្លួនឯង ។ 

បើ​អ្នក​ណា​ចង់​តវ៉ា សូម​ចេញ​មុខ​ចេញ​ឈ្មោះ ឱ្យ​ច្បាស់​មក ខ្ញុំ​ស្វាគមន៍ តែ​កុំ​ពាក់​មុខ បិទ​ម៉ាស់​មក​និយាយ បើ​មិន​ដូច្នេះ​ទេ មតិ​របស់​អ្នក យើង​ចាត់ទុកជា​លាមក​» ។
ជា​ការ​ឆ្លើយ​តប​លោក​រ័​ត្ន មក​រា បាន​ចេញ​វី​ដេ​អូ​ឃ្លី​ប​មួយ​អះអាង​ថា ភាសាសរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​នោះ​មិនមែន​លោក​ជា​អ្នក​សរសេរ​ទេ គឺ​សរសេរ​តាម​ន័យ​បទ​ចម្រៀង​ដោយ​តារាចម្រៀង​ផ្សេង​ម្នាក់​ទៀត ។

លោក​រ័​ត្ន មក​រា បាន​ស្នើ​ឲ្យ​អ្នក​ផ្សេង​ឈប់​កកូរកកាយ​រឿង​នោះ​ទៀត ដែល​នាំ​ឲ្យ​មាន​បញ្ហា​រវាង​លោក និង​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ៕