ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​កូរ៉េ​ខាងជើង​ជិត​ពាក់កណ្ដាល​ជួប​វិបត្ដិ​ខ្វះ​អាហារ

7 ឆ្នាំ មុន

BBC ផ្សាយ​ដោយ​យោង​តាម​ទិន្នន័យ​របស់​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៧ ថា ពលរដ្ឋ​កូរ៉េ​ខាងជើង​ប្រហែល​២​ភាគ​៥​ខ្វះខាត​ម្ហូបអាហារ និង​ជាង​៧០% នៃ​ពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស ត្រូវ​

BBC ផ្សាយ​ដោយ​យោង​តាម​ទិន្នន័យ​របស់​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៧ ថា ពលរដ្ឋ​កូរ៉េ​ខាងជើង​ប្រហែល​២​ភាគ​៥​ខ្វះខាត​ម្ហូបអាហារ និង​ជាង​៧០% នៃ​ពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស ត្រូវ​ពឹងផ្អែក​លើ​ជំនួយ​ផ្នែក​ស្បៀងអាហារ ។ ក្រៅពី​នេះ​ពលរដ្ឋ​កូរ៉េ​ខាងជើង​គា​គ​ច្រើន​មិន​អាច​ចូល​ដល់​វិទ្យាស្ថាន​ផ្នែក​សុខភាព​សាធា រណៈ ខណៈ​ពេល​ជំងឺ​រាករូស និង​ហើម​សួត គឺជា​ហេតុផល​ចម្បង​២​ធ្វើ​ឱ្យ​កុមារ​ដែល​មាន​អាយុ​តិច​ជាង​៥​ឆ្នាំ បាត់បង់​ជីវិត ។

ក្នុង​ស្ថានភាព​ដ៏​តានតឹង​ផ្នែក​នយោបាយ មាន​ពលរដ្ឋ​កូរ៉េ​ខាងជើង​ប្រហែល​១៨​លាន​នាក់ នៅ​ទូ​ទាំង​ប្រទេស​ប្រឈម​មុខ​នឹង​អ​ស្ថិរភាព​ផ្នែក​ម្ហូបអាហារ និង​ខ្វះ​ស្បៀងអាហារ រួម​ទាំង​មាន​កង្វះខាត​លើ​ផ្នែក​សេវាកម្ម​នានា ។ របាយការណ៍​របស់​UN បង្ហាញ​ថា «​ពលរដ្ឋ​កូរ៉េ​ខាងជើង​ប្រហែល​១០,៥​លាន​នាក់ ឬ​ប្រហែល​៤១% នៃ​ពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​ខ្វះខាត​ម្ហូបអាហារ​» ។

កូរ៉េ​ខាងជើង​ជា​ប្រទេស​កុម្មុយនីស្ដ​ឯកោ​នៅ​លើ​ពិភពលោក ដោយ​មាន​ប្រជាជន​ប្រហែល​២៥​លាន​នាក់ ប្រឈម​មុខ​នឹង​ការ​ខ្វះខាត​ស្បៀងអាហារ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ ។ មាន​ពលរដ្ឋ​ជា​ច្រើន​សែន​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​គ្រោះ​ធម្មជាតិ ដែល​កើតឡើង​ជាយថាហេតុ​ទៅ​ទូ​ទាំង​ប្រទេស​ក្នុង​អំឡុង​ទស​វត្ស​១៩៩០ ។

របាយការណ៍​របស់​UN បញ្ជាក់​ថា ស្ថានការណ៍​នោះ​អាច​ទទួល​ការ​កែ​លំអ​បាន​ប្រសើរ​ឡើង​នៅ​ពេល​ក្រោយ​មួយ​ផ្នែក ដោយសារ​កូរ៉េ​ខាងជើង​បាន​ទទួល​ការ​ជួយ​សង្គ្រោះ​ផ្នែក​មនុស្សធម៌​ពី​ខាងក្រៅ ប៉ុន្ដែ​ការ​ដាក់​ទណ្ឌកម្ម​ពី​គម្រោងការ​សាក​ស្បង​នុយក្លេអ៊ែរ ផ្ដល់​ផល​ប៉ះពាល់​ដល់​កិច្ច​ព្យាយាម​ជំនួយ​ផ្នែក​មនុស្សធម៌​ដល់​កូរ៉េ​ខាងជើង​ធ្វើ​ឱ្យ​អង្គភាព​ផ្ដល់​ជំនួយ​ជួប​ហានិភ័យ​ក្នុង​ការ​នាំ​យក​ជំនួយ​ជូន​ដល់​ពលរដ្ឋ​កូរ៉េ​ខាងជើង ៕