ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​តា​តា​» ​លេចមុខក្នុង​មង្គលការ​អ្នកសិល្បៈ ខណៈ​កប់​បាត់​ពី​អាជីព

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​ធ្លាប់​ល្បីឈ្មោះ​តាម​រយៈ​បទ «​ដើរ​វ៉ៃ​គេ​» កញ្ញា​«​តា​តា​» បាន​បង្ហាញខ្លួន​នៅ​ក្នុង​ពិធី​មង្គលការ​របស់​លោក​កង ពិសិដ្ឋ កាលពី​ថ្ងៃ​ទី​២៣ ខែមីនា ២០១៧ នៅ​កោះ​ពេជ្រ បន្ទាប់​ពី​

រាជធានី​ភ្នំពេញ ៖  អតីត​តារាចម្រៀង​ធ្លាប់​ល្បីឈ្មោះ​តាម​រយៈ​បទ «​ដើរ​វ៉ៃ​គេ​» កញ្ញា​«​តា​តា​» បាន​បង្ហាញខ្លួន​នៅ​ក្នុង​ពិធី​មង្គលការ​របស់​លោក​កង ពិសិដ្ឋ កាលពី​ថ្ងៃ​ទី​២៣ ខែមីនា ២០១៧ នៅ​កោះ​ពេជ្រ បន្ទាប់​ពី​តារាចម្រៀង​វ័យក្មេង​រូប​នេះ​បាត់​មុខ​ពី​ពិភព​សិល្បៈ​យ៉ាង​ស្ងៀមស្ងាត់​អស់​រយៈពេល​ជាង​១០​ឆ្នាំ ។

ការ​បង្ហាញខ្លួន​របស់​អតីត​តារាចម្រៀង​ផលិតកម្ម U2 កញ្ញា​តា​តា​មិនសូវ​មានការ​ចាប់អារម្មណ៍​ពី​មហាជន​ដែល​ចូលរួម​នៅ​ក្នុង​ពិធី​មង្គលការ​នោះ​ប៉ុន្មាន​ឡើយ ព្រោះ​នាង​ប្រែ​រូបរាង​ខុស​ប្លែក​ពី​មុន​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ជាមួយនឹង​កា​រខក​ខានមិនបាន​បង្ហាញមុខ​តាម​កម្មវិធី​ប្រគំ​តន្ត្រី​នានា ។

ឈុត​រ៉ូ​ប​ពណ៌​ផ្កាឈូក​ជាមួយ​ផ្កា​ពណ៌​ស តា​តា បង្ហាញ​រូបរាង​ស្រ​ឡូ​ន​នៅ​មុខ​កាមេរ៉ា​ជាមួយនឹង​ក្រុម​គ្រួសារ និង​អ្នកសិល្បៈ​មួយ​ចំនួន​ទៀត ។

នេះ​ជា​ការ​បង្ហាញខ្លួន​មួយ​យ៉ាង​កម្រ​ក្នុង​កម្មវិធី​ជួបជុំ​អ្នកសិល្បៈ​របស់​តា​តា បន្ទាប់​ពី​នាង​ចាក​ឆ្ងាយ​ពី​វិស័យ​សិល្បៈ​អស់​ពេល​ជាង​១០​ឆ្នាំ ជាមួយនឹង​ការ​លេចឮ​ថា​បាន​ចូល​រោងការ​ជាមួយ​បុរស​អ្នកមាន​ទ្រព្យ ។

នា​ពេល​កន្លង​មក​បងប្រុស​របស់​តា​តា គឺ​លោក​រ៉េ​ត​ធី ដូ​ណា ធ្លាប់​អះអាង​ថា ប្អូនស្រី​របស់​ត្រៀមខ្លួន​វិល​រក​ពិភព​សិល្បៈ​វិញ​បន្ទាប់​ពី​ខកខាន​យ៉ាង​ស្ងៀមស្ងាត់​អស់​ពេល​ជា​ច្រើន​ឆ្នាំ​។ បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​លោក​រ៉េ​ត​ធី ដូ​ណា នា​ពេល​នោះ​ថា ការ​វិល​វិញ​ជា​ថ្មី គឺ​ក្រោយ​ពេល​ប្អូនស្រី​របស់​លោក​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ឱ្យ​នាង​ចាប់​យក​អាជីព​សិល្បៈ​ឡើង​វិញ ខណៈ​ការងារ​របស់​នាង​ហាក់​មានការ​ធូរស្បើយ​។ លោក​ដូ​ណា​បញ្ជាក់​ថា លោក​បាន​ត្រៀម​រៀបចំ​បទ​ចម្រៀង ថ្មី​ៗ​រួច​ជា​ស្រេច​សម្រាប់​នាង ហើយ​លោក​សង្ឃឹមថា​បទ​ថ្មី​ទាំងនោះ​នឹង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​យុវវ័យ ។

ការ​បាត់​មុខ​យ៉ាង​ស្ងៀមស្ងាត់​កូនស្រី​របស់​ពៅ​ត្រកូល​សិល្បករ លោក​អ៊ុ​ក ស៊ី​ណា​រ៉េ​ត កញ្ញា​តា​តា​គឺ​ត្រូវ​គេ​សង្ស័យ​ថា នាង​ប្រហែលជា​បោះបង់​អាជីព​សិល្បៈ​ហើយ ព្រោះ​បាន​សាង​អនាគត​ជាមួយ​បុរស​ម្នាក់​ជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ ។

លោក​រ៉េ​ត​ធី ដូ​ណា ធ្លាប់​បញ្ជាក់​ថា​ការ​បាត់​មុខ​របស់​ប្អូនស្រី​លោក​ពី​ពិភព​សិល្បៈ​កន្លង​មកនេះ មិនមែន​ពាក់ព័ន្ធ​ជាមួយ​រឿង​ស្នេហា​ទេ ពោល​គឺ​នាង​រវល់​ការងារ​ផ្ទាល់ខ្លួន ហើយ​នាង​មិន​ចេញ​ទៅ​ណា​ឆ្ងាយ​ឡើយ គឺ​នៅផ្ទះ​ជាមួយ​លោក​រហូត ។

តា​តា​មានឈ្មោះ​ពិត​រ៉េ​ត ធីតា កូនស្រី​របស់​លោក​អ៊ុ​ក ស៊ី​ណា​រ៉េ​ត ជា​តន្ត្រីករ​ល្បីឈ្មោះ​ក្នុង​ប្រទេស​កម្ពុជា និង​អ្នកស្រី​សៀង វណ្ណ​ធី ជា​តារាចម្រៀង​ជើង​ចាស់​ល្បីឈ្មោះ ។ តា​តា​ជា​ប្អូនបង្កើត​របស់​លោក​រ៉េ​ត​ធី ដូ​ណា និង​លោក​អ៊ុ​ក ប៊ុ​ណ្ណា​រិ​ទ្ធ ដែល​ស្ថិត​ក្នុង​ក្រុម​តន្ត្រី​យុវវ័យ​ចចក​សមុទ្រ សុទ្ធសឹងតែ​ជា​តន្ត្រីករ​ជើង​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា ៕