ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភេសជ្ជៈ​5​ប្រភេទ​ជួយ​ឱ្យ​លិង្គ​មាន​ថាមពល​ខ្លាំង

9 ឆ្នាំ មុន

ក្រៅពី​ឱសថ​បុរាណ​ជួយ​ឱ្យ​រាង​កាយ​មាន​សុខភាព​ល្អ និង​ធ្វើ​ឱ្យ​លិង្គ​មាន​ថាមពល​ខ្ពស់​នោះ ភេសជ្ជៈ ផ្សេង​ៗ​ក៏​អាច​ជួយ​បង្កើន​សមត្ថភាព​ផ្លូវភេទ​បាន​ល្អ​មិន​ចាញ់​ឱសថ​បុរាណ​ដែរ ។

ក្រៅពី​ឱសថ​បុរាណ​ជួយ​ឱ្យ​រាង​កាយ​មាន​សុខភាព​ល្អ និង​ធ្វើ​ឱ្យ​លិង្គ​មាន​ថាមពល​ខ្ពស់​នោះ ភេសជ្ជៈ ផ្សេង​ៗ​ក៏​អាច​ជួយ​បង្កើន​សមត្ថភាព​ផ្លូវភេទ​បាន​ល្អ​មិន​ចាញ់​ឱសថ​បុរាណ​ដែរ ។

ភេសជ្ជៈ​៥​ប្រភេទ​ជួយ​បង្កើន​ថាមពល និង​ធ្វើ​ឱ្យ​លិង្គ​មាន​សុខភាព​ល្អ​រួម​មាន​៖

១-​ទឹកដោះគោ
គ្រប់​រូប​បានដឹង​ហើយ​ថា ទឹកដោះគោ​ស្រស់​ដែល​ច្របាច់​ចេញ​មាន​រសជាតិ​ផ្អែម​បង្កើន​ឱជា​រស មាន​ប្រយោជន៍​ដល់​រាង​កាយ ។ ប្រសិនបើ​ទទួលទាន​ទឹកដោះគោ​ស្រស់​ជា​ប្រចាំ អាច​ជួយ​ព្យាបាល​សុខភាព និង​បង្កើន​សមត្ថភាព​ផ្លូវភេទ​បាន​ល្អ ព្រោះ​ទឹកដោះគោ​សំបូរ​ដោយ​អាហារ​ចាំបាច់​ជា​ច្រើន​យ៉ាងដូច​ជា សារធាតុ​រ៉ែ វីតាមីន ម៉ា​ញ៉េ​ស្យូ​ម និង​ស័ង្កសី​ជាដើម ។ ពិសេស​បុរស​ដែល​ឈាន​ដល់​វ័យ​ពាក់កណ្តាល​អាយុ គួរ​ពិសា​ទឹកដោះគោ​ជា​ប្រចាំ​ដើម្បី​ឱ្យ​រាង​កាយ​មាំមួន​ល្អ ។

២-​ទឹកឃ្មុំ
មនុស្ស​ទូទៅ​នៅ​លើ​ពិភពលោក​ទាំង​អឺរ៉ុប អា​សុ​ី អាហ្វ្រិក ឬ​ឥណ្ឌា មាន​ជំនឿ​ថា​«​ទឹកឃ្មុំ​មានគុណ​ប្រយោជន៍​ទ្រទ្រង់​ដល់​រាង​កាយ និង​ជា​ឱសថ​អាយុវឌ្ឍនៈ​» ។ លើស​ពី​នេះ​ដើរតួ​សំខាន់​ក្នុង​ការ​លាយ​ជាមួយ​ឱសថ ប្រសិនបើ​លាយ​ជាមួយ​ថ្នាំ​មាន​រសជាតិ​ល្វីង​ខ្លាំង ធ្វើ​ឱ្យ​ថ្នាំ​នោះ​ស្រួល​លេប បំបាត់​អាការ​ហើមពោះ ឈឺពោះ ព្យាបាល​ស្បែក​ដោយ​ការ​ឆ្លង​វីរុស និង​មាន​ប្រយោជន៍​ច្រើន​ទៀត ។

៣-​កាហ្វេ
តាម​រយៈ​ការ​ស្រាវជ្រាវ​របស់​មហាវិទ្យាល័យ​តិច​សាស់ រក​ឃើញ​ថា​ប្រហែល​៤២%​នៃ​មនុស្ស​ដែល​ផឹក​កាហ្វេ​ក្នុង​មួយ​ថ្ងៃ​ពី​២​ទៅ​៣​កែវ ឬ​មាន​បរិមាណ​ពី​៨៥​ដល់​១៧០​មី​ល្លី​ក្រាម នឹង​មានឱកាស​ពង្រឹងសមត្ថភាព​ផ្លូវភេទ​បាន​ល្អ ជាង​អ្នក​មិន​ផឹក​សោះ ។

៤-​ទឹក​ឪឡឹក
នៅ​ក្នុង​ផ្លែ​ឪឡឹក​មាន​សារធាតុ​ម្យ៉ាង​ហៅ​ថា​«Citruline»​ជា​អា​ស៊ី​ដ​«​អា​មី​ណូ​»(Amino)​ធ្វើ​ឱ្យ​សរសៃឈាម​រីក​ស្រ​ដៀង​នឹង​ការ​មាន​សុពលភាព​របស់​ឱសថ​ដែល​ប្រើ​សម្រាប់​ព្យាបាល​អាការ​ខ្សោយ​ផ្លូវភេទ ។

៥-​ទឹក​ប៉េងប៉ោះ
ការ​ស្រាវជ្រាវ​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នៅ​ក្រុង​ឌី​ត្រ​យ​សហរដ្ឋអាមេរិក​ឃើញ​ថា សារធាតុ​«Lycopene»​ដែល​មាននៅ​ក្នុង​ប៉េងប៉ោះ គឺជា​សារធាតុ​ប្រឆាំង​នឹង​ជាតិពុល​ជួយ​ឱ្យ​ក្រពេញ​ពងស្វាស​ដំណើរការ​បាន​ល្អ និង​ជួយ​ធ្វើ​ឱ្យ​ទឹក​ស្ពែ​ម​មានគុណ​ភាពល្អ ៕