ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង ណា​ខុន គ្រង​តំណែង​ជា​តួឯក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ផ្តើម​ចេញពី​រាង​សង្ហារ​សាច់​ស​ស្អាត រាង​កាយ​មាំទាំ តារា​សម្តែង​មានឈ្មោះ​ល្បី​លោក ណា​ខុន ត្រូវ​បាន​គេ​ប្រគល់​តំណែង​ថ្មី​មួយ ដើម្បី

រាជធានី​ភ្នំពេញ ៖ ផ្តើម​ចេញពី​រាង​សង្ហារ​សាច់​ស​ស្អាត រាង​កាយ​មាំទាំ តារា​សម្តែង​មានឈ្មោះ​ល្បី​លោក ណា​ខុន ត្រូវ​បាន​គេ​ប្រគល់​តំណែង​ថ្មី​មួយ ដើម្បី​ផ្សព្វផ្សាយ​ពី​ផលិតផល​ទឹក​សណ្តែក Sunny Coco ដែល​មាន​រសជាតិ​ឆ្ងាញ់​កំពុង​ពេញ​និយម​នៅ​កម្ពុជា ដោយ​លោក ណា​ខន ជា​អ្នកតំណាង​ផ្សាយ​ពីសារ​ប្រយោជន៍​របស់​ទឹក​សណ្តែក​មួយ​នេះ​ដល់​អ្នកគាំទ្រ​។

តារា​សម្តែង ណា​ខុន ទទួលស្គាល់​ថា ទីផ្សារ​សិល្បៈ​រឹតតែ​មាន​សន្ទុះ​ខ្លាំង​ឡើង ស្រប​ពេល​ដែល​ការងារ​របស់​តារា​សម្តែង​រូប​នេះ ទទួល​ធ្វើ​ជា​អ្នកតំណាង​ផលិតផល​របស់​ទឹក​សណ្តែក អស់​រយៈពេល​ប្រមាណ​ជា​៤​ខែ​មកនេះ​។

លោក​ថា ទឹក​សណ្តែក​នេះ​ពិតជា​មាន​រសជាតិ​ឆ្ងាញ់ និង​ជួយ​ដល់​រាង​កាយ​ឲ​រឹង​មាំ​ដែល​គ្មាន​ផ្ទុក​ជាតិ​គីមី​នោះ​ទេ​។ ក្នុង​ថ្ងៃ​សម្ពោធ​ផលិតផល តៅហ៊ូ និង​ទឹក​សណ្តែក Sunny Coco សាខា​ទីតាំង​នៅ​ផ្សារ​ធី​ខេ ទួល​គោក តារា​សម្តែង​គ្រង​តំណែង​តួឯក​រូប​នេះ បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ទឹក​សណ្តែក​ជា​ទឹក​សណ្តែក​សរីរាង្គ​មិន​មាន​ជាតិ​គីមី ផ្តល់​ផលប្រយោជន៍​ដល់​អ្នកគាំទ្រ ដូច្នេះ​ហើយ​ទើប​ខ្លួន​សម្រេចចិត្ត​ចុះ​កុងត្រា​ធ្វើ​ជា​អ្នកតំណាង​របស់​ទឹក​សណ្តែក Sunny Coco ដែល​ជា​ផលិតផល​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​។

បុរស​សង្ហារ​បន្ត​ទៀត​ថា វា​ជា​ផលិតផល​មួយ​ដែល​ប្លែក​ជាង​ផលិតផល​ដទៃ វា​ជា​ផលិតផល បែប​អាហារ​បំប៉ន ថែរក្សា​ស្បែក ជា​ពិសេស​វា​ជា​អាហា​ដែល​អាច​ញ៉ាំ​បាន​ទាំង​កូន​ក្មេង និង​មនុស្ស​ចាស់​។

ចំណែក កញ្ញា ឃឹម ចរិយា អ្នកចាត់ការ​ទូទៅ​ក្រុមហ៊ុន បាន​ឲ្យ​ដឹង​ថា Sunny Coco ជា​ទឹក​សណ្តែក​មក​ពី​ប្រទេស​ម៉ា​ឡេ ទឹក​សណ្តែក​សរីរាង្គ​ធម្មជាតិ Sunny Coco បាន​ចរាចរ​លក់​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ខែតុលា ឆ្នាំ​២០១៦ នេះ​។

កញ្ញា បន្ថែម​ទៀត​ថា ការ​នាំ​ទឹក​សណ្តែក​សរីរាង្គ​ចូល​មក​កម្ពុជា គឺ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យល់​អំពី​សុខភាព​ឲ្យ​បាន​ច្រើន ព្រោះ​ទឹក​សណ្តែក​ប្រភេទ​នេះ គឺជា​ប្រភេទ​ដែល​គ្មាន​ជាតិ​គីមី គ្មាន​ពណ៌ បែប​ធម្មជាតិ​ពិត​ៗ ខ្ញុំ​យល់​ឃើញ​ថា ពួក​គាត់​មានការ​យល់​ដឹង​ច្រើន ម្យ៉ាង​ទឹក​សណ្តែក​នេះ គឺ​មាន​ជាតិ​កាល់ស្យូម​ខ្ពស់ និង​រក្សា​ទម្ងន់ និង​ជួយ​បំប៉ន​ស្បែក​៕