ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់​ផ្អើលខ្លាំង! ក្រោយតារាចម្រៀង អ៊ាម វន្នី បង្ហោះវីដេអូមួយ​

7 ឆ្នាំ មុន

​យោងលើគណនីហ្វេសប៊ុករបស់តារាចម្រៀង អ៊ាម វន្នី ដែលជា​អតីត​​បេក្ខភាព Cambodian Idol កំពុង​ជួបទុក្ខធ្ងន់​ដោយសារ​តែ​ផ្ទះរបស់​លោក​នៅ​ឯស្រុក​កំណើត ត្រូវអគ្គិភ័យ​​​លេប​ត្របាក់​​​អស់គ្មាន​សល់ កាលពីយប់ថ្ងៃទី២៤ មីនា ។

​រាជធានីភ្នំពេញ ៖ យោងលើគណនីហ្វេសប៊ុករបស់តារាចម្រៀង អ៊ាម វន្នី ដែលជា​អតីត​​បេក្ខភាព Cambodian Idol កំពុង​ជួប​ទុក្ខធ្ងន់​ ដោយសារ​តែ​ផ្ទះរបស់​លោក​នៅ​ឯស្រុក​កំណើត ត្រូវអគ្គិភ័យ​​​លេប​ត្របាក់​​​អស់គ្មាន​សល់ កាលពីយប់ថ្ងៃទី២៤ មីនា ។

ជាក់ស្តែង នាព្រឹកថ្ងៃទី២៥ មីនា នេះ ​លោកអ៊ាម វន្នី ក៏​បានLive វីដេអូមួយបង្ហាញ​ពីផ្ទះ​របស់លោក ក្រោយពី​ត្រូវ​ភ្លើង​ឆេះ​អស់​​ខ្ទេច​នោះ​ ដោយ​លោកបាន​ ​«អរ​គុណបងប្អូន ដែល​សួរសុខទុក្ខ» ផងដែរ ។ នៅក្នុងគណនី​​​លោកអ៊ាម វន្នី បានបង្ហាញដែរ​ថា «​​ជាង​300គីឡូពីភ្នំពេញ តេីខ្ញុំមក​ពន្លត់​យ៉ាងម៉េចទាន់ មកដល់សល់តែផេះ» ក្នុងនោះ ​​គេឃើញ​មានអ្នក​គាំទ្រ​លោកជាច្រើ​ននាក់ បាន​ចូលរួមសោក​ស្តាយខ្លាំង​ចំពោះ​ហេតុការណ៍​អកុសល​នេះ ។

​ចំពោះហេតុការណ៍នេះ បានធ្វើឱ្យ​អ្នកគាំទ្រ​លោក​ មានការ​ភ្ញាក់ផ្អើលខ្លាំង ​ខណៈគេមិន​ដឹង​ពីមូល​ហេតុឆេះ ។ ទោះបីជាយ៉ាងណា កោះសន្តិភាព សូមចូលរួម​សោកស្តាយ​ដល់​លោកអ៊ាម វន្នី ផងដែរ ។