ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អាតទេ? សម្រស់​បុណ្យទន្លេនៅខេត្តស្ទឹងត្រែងនេះ​ឯង

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ​៖ ​ថ្ងៃ​ទី​មួយក្នុង​​ពិធីបុណ្យ​ទន្លេ​លើក​ទី​៣ គឺ​មាន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ ចូលរួម​ទស្សនា​​កម្សាន្តចំនួន​ជាង​​៣​​ម៉ឺន​នាក់​​ លើស​​ការ​រំពឹង​ទុក​ ។ នេះបើ​តាមបញ្ជាក់ពី​​លោក​ថោ​ង ខុន ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ​មីនា នេះ​។

លោក​ថោ​ង ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​មាន​ប្រសាសន៍​ថា​ នៅ​ថ្ងៃ​ទី​មួយ​ទេសចរ​ជាតិ​-​អន្តរជាតិ បាន​ចូលរួម​ទស្សនា​ច្រើន​កុះករប្រមាណ​៣​ម៉ឺន​នាក់ ដែល​ភ្ញៀវ​ខ្លះ មក​ពី​រាជធានី​-​ខេត្ត​ (ក្នុង​ប្រទេស) ខ្លះ​មក​ពី​​ប្រទេស​​ឡាវ-ថៃ-វៀតណាម​​ជា​ដើម ​។

លោក​បន្ត​​ថា ក្នុង​ព្រឹត្តិការណ៍​បុណ្យ​​ទន្លេ​ មាន​ស្ដង់​លក់​ផលិតផល​ចំនួន៦០០​ស្ដង់របស់​អា​ជីករ​ខ្មែរ ឡាវ ថៃ វៀតណាម និង​មាន​កម្ម​​វិធី​កីឡា សិល្បៈ និង​កម្មវិធី​កម្សាន្ត​សប្បាយ​ជា​ច្រើន​ទៀត ដែល​ត្រូវ​បាន​រៀបចំ​ដោយ​ក្រសួង​-​ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន​ជា​ទៀត​។