ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CNRP​ ​នឹងជួបពិភាក្សា​ជាមួយក្រសួងមហាផ្ទៃ​​ថ្ងៃទី២៩ មីនា

7 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖​ មន្រ្តីតំណាងគណបក្សសង្រ្គោះជាតិ​ (CNRP) ​​នឹងជួបតំណាងក្រសួងមហាផ្ទៃ ​ដើ​ម្បីពិភាក្សាអំពិបញ្ហាសមាជវិសាមញ្ញរបស់​​គណបក្សសង្រ្គោះជាតិ ដែល​

រាជធានីភ្នំពេញ​ ៖​ មន្រ្តីតំណាងគណបក្សសង្រ្គោះជាតិ​ (CNRP) ​​នឹងជួបតំណាងក្រសួងមហាផ្ទៃ ​ដើ​ម្បីពិភាក្សាអំពិបញ្ហាសមាជវិសាមញ្ញរបស់​​គណបក្សសង្រ្គោះជាតិ ដែល​ក្រសួងមហាផ្ទៃចាត់ទុកសមាជជ្រើសតំាងលោក​​ កឹម សុខា​​ ​ជាប្រធានបក្សនិងអនុប្រធានគណបក្សកាលពីថ្ងៃទី០២​​ មីនាកន្លងមកថា​ ​ខុសលក្ខន្តិកៈ​ និងបានស្នើឲ្យ​គណបក្ស​សង្រ្គោះជាតិដូរសារនយោបាយ​​«ដូរមេឃុំបម្រើបក្ស ​​ដាក់មេឃុំបម្រើរាស្រ្ត»ផងដែរ ។

បើតាមលិខិតចុះថ្ងៃទី២៤​ មីនារបស់ក្រសួងមហាផ្ទៃ ​ចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស​ ខេង​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ​ក៍បានបញ្ជាក់ទៀតថា ជំនួប​នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៩ មីនា នៅទីស្តីការក្រសួងមហាផ្ទៃ(អគារA) តំណាងក្រសួងមហាផ្ទៃ​ដឹកនំា​ដោយលោក បា្រក់ សំអឿន ​អគ្គនាយកនៃ​អគ្គនាយក​​ដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ​។ ចំណែកខាងភាគីតំណាងគណបក្សប្រឆាំងមិនដឹងនៅឡើយទេ ​គ្រាន់តែបើតាមលិខិតរបស់ CNRP ​ស្នើសុំជួបសម្តេចក្រឡាហោម ឬ តំណាង​ក្រសួងមហាផ្ទៃបញ្ជាក់ថា ​មានសមាសភាព០៥រូបប៉ុណ្ណោះ ។

អ្នកនំាពាក្យគណបក្សសង្រ្គោះជាតិលោក​ យ៉ែម បុញ្ញប្ញទ្ឋិ ​និងលោក យឹម សុវណ្ណ ​មិនអាចសុំការអត្ថាធិប្បាយបន្ថែមបានទេនៅព្រឹកថ្ងៃទី២៤​ មីនា ​ជុំវិញជំនួបខាងលើ ។ ចំណែកលោក ខៀវ សុភ័គ ​នាយកខុទ្ទកាល័យសម្តេចក្រឡាហោម ​ស ខេង បានថ្លែងថា ​ជំនួបរវាងតំណាងគណបក្សសង្រ្គោះជាតិនិង ​ក្រសួងមហាផ្ទៃ ​គឺនឹងនិយាយតែអំពី​បញ្ហាបច្ចេកទេស​ ពោលគឺមិននិយាយអំពីនយោបាយនោះទេ ៕