ខេត្តតាកែវ ៖ យ៉ាងហោចណាស់ សត្វក្របី៧ក្បាលត្រូវទឹកកួចបណ្តាលឱ្យលង់ទឹកងា.ប់ទាំងអស់ ខណៈដែលក្របីទាំងអស់នោះចុះដើរក្រោមស្ពាន ដោយសារស្ទះចរាចរណ៍នៅលើស្ពាន ។ ហេតុការណ៍នេះ កាលពីវេលាម៉ោង០៣រសៀលទី១២ តុលា ឆ្នាំ២០២២ ក្រោមស្ពានបេតុងប៉ារ៉ាតង់ ក្នុងភូមិតាហ៊ានឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត ខេត្តតាកែវ ។

លោកគិត ភក្តី អភិបាលស្រុកកោះអណ្តែតបានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា ក្របីទាំងនេះមុនដំបូងវាដើរលើផ្លូវធម្មតាទេ លុះដល់ចំណុចស្ពានមានរថយន្ត២គ្រឿងបើកទៅមកធ្វើអោយកកស្ទះចរាចរណ៍លើស្ពាន ។ ពេលនេះ សត្វក្របីបានរត់ចុះហែលតាមទឹកខាងត្បូងស្ពាន តែដោយសារទឹកហូរខ្លាំងពេក ក៏កួចសត្វក្របីទាំងនោះ ចូលក្រោមស្ពានមិនអាចរើទៅណារួច បណ្តាលឱ្យលង់ទឹកងាប់ទាំងអស់៧ក្បាលតែម្តងទៅ ។

លោកអភិបាលស្រុកបានបន្តទៀតថា ចំពោះសត្វក្របីដែលងា.ប់ទាំង៧ក្បាលនេះ មានម្ចាស់ក្របី២នាក់ទេ ហើយជាក្របីរបស់បងប្អូនប្រជាពលរដ្ឋនៅឃុំខាងលើនោះតែម្តង ព្រោះបងប្អូនយើងនៅតំបន់នោះ ពួកគាត់ចូលចិត្តចឹញ្ចឹមតែក្របីតែប៉ុណ្ណោះ ។

ចំណែកលោកស័ក្កិ៥ ជា សុផាត អធិការនគរបាលស្រុកកោះអណ្តែតនាមប្រាប់ថា នេះជាករណីក្របីលង់ទឹកហូរកួចក្រោមស្ពានទើបងា.ប់ ហើយមិនមែនជាករណីក្របីងា.ប់ដោយសាររន្ទះបាញ់ទេ ដូច្នេះ មិនបាច់ធ្វើរបាយការណ៍ស្អីទេ ។

ចែករំលែកព័តមាននេះ