ក្រុមអ្នកតវ៉ាដីចំណីផ្លូវរថភ្លើងដែលស្ទើរក្លាយជាជម្ងឺរ៉ាំរ៉ៃដង្ហែពាក្យបណ្តឹង(មានវីដេអូ)
ខេត្តបន្ទាយមានជ័យ ៖ ក្រុមអ្នកតវ៉ារឿងដីចំណីផ្លូវរថភ្លើងដែលស្ទើរក្លាយជាជម្ងឺរ៉ាំរ៉ៃឈានដល់លលកទី56
ខេត្តបន្ទាយមានជ័យ ៖ ក្រុមអ្នកតវ៉ារឿងដីចំណីផ្លូវរថភ្លើងដែលស្ទើរក្លាយជាជម្ងឺរ៉ាំរ៉ៃឈានដល់លលកទី56
ខេត្តបន្ទាយមានជ័យ ៖ ក្រុមអ្នកតវ៉ារឿងដីចំណីផ្លូវរថភ្លើងដែលស្ទើរក្លាយជាជម្ងឺរ៉ាំរ៉ៃឈានដល់លលកទី56នៅព្រឹកថ្ងៃទី21 ខែមិនា ឆ្នាំ2017 បាននាំគ្នាដង្ហែបណ្តឹងពីចំណុចផ្សារកណ្តាលក្នុងភូមិនិងសង្កាត់ផ្សារកណ្តាលឆ្ពោះទៅកាន់សាលាក្រុងប៉ោយប៉ែតដើម្បីដាក់ជូនឲ្យអាជ្ញារធរ និងអន្តរក្រសួងដោះស្រាយនាពេលខាងមុខ ។ គេឃើញក្រុមអ្នកដង្ហែបានយកបណ្តឹងដាក់ជូនមន្ត្រីដល់ការិយាល័យក្រុងតែម្តង ។ ក្រុមអ្នកតវ៉ាបានកាន់ឯកសារពាក្យបណ្តឹងរៀងខ្លួនៗ ។
បើតាមការឲ្យដឹងពីក្រុមអ្នកតវ៉ានិយាយថា ដោយសារកាលពីថ្ងៃមុនជំនួបអន្តរក្រសួងដែលធ្វើឡើងនៅសាលប្រជុំសាលាក្រុងប៉ោយប៉ែតលោក លី បូរិន អនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនបានណែនាំឲ្យពួកគាត់ដាក់ពាក្យបណ្តឹងដើម្បីធ្វើការដោះស្រាយ ទើបថ្ងៃនេះពួកគាត់នាំគ្នាដង្ហែបណ្តឹងដាក់ជូនអន្តរក្រសួងតាមរយៈអាជ្ញាធរ ។
យ៉ាងណាក៏ដោយពួកគាត់ថា បើក្រោយឱសានវាទថ្ងៃទី25 ខែមីនា ឆ្នាំ2017 ពួកគាត់នៅតែមិនទទួលបានភាពយុត្តិធម៌ពួកគាត់ និងបន្តធ្វើបាតុកម្មរហូត ។ ក្រុមអ្នកតវ៉ាបញ្ជាក់ថា បណ្តឹងរបស់ពួកគាត់ត្រូវបានអាជ្ញាធរក្រុងប៉ោយប៉ែតទទួលហើយ ប៉ុន្តែលទ្ធផលយ៉ាងណានោះមិនទាន់ដឹងនៅឡើយទេដោយគ្រប់គ្នារងចាំមើលលទ្ធផលក្រោយថ្ងៃទី25 ខែមិនា ឆ្នាំ2017 ខាងមុខ ៕
ចែករំលែកព័តមាននេះ