ព្រាយក្រឡាភ្លើងជាជំងឺបែបអបិយជំនឿឬ?
ជំងឺព្រាយក្រឡាភ្លើង ជាជំងឺកើតឡើងដោយសារកម្រិតជាតិវីតាមីននៅក្នុងទឹកនោមស្ត្រីមានផ្ទៃពោះច្រើនហួស រួមទាំងសម្ពាធឈាមឡើងខ្ពស់ ។ វាកើតឡើងក្រោយស្ត្រីមានផ្ទៃពោះបាន ២០សប្តាហ៍ ដែល
ជំងឺព្រាយក្រឡាភ្លើង ជាជំងឺកើតឡើងដោយសារកម្រិតជាតិវីតាមីននៅក្នុងទឹកនោមស្ត្រីមានផ្ទៃពោះច្រើនហួស រួមទាំងសម្ពាធឈាមឡើងខ្ពស់ ។ វាកើតឡើងក្រោយស្ត្រីមានផ្ទៃពោះបាន ២០សប្តាហ៍ ដែល
ជំងឺព្រាយក្រឡាភ្លើង ជាជំងឺកើតឡើងដោយសារកម្រិតជាតិវីតាមីននៅក្នុងទឹកនោមស្ត្រីមានផ្ទៃពោះច្រើនហួស រួមទាំងសម្ពាធឈាមឡើងខ្ពស់ ។ វាកើតឡើងក្រោយស្ត្រីមានផ្ទៃពោះបាន ២០សប្តាហ៍ ដែលធ្លាប់មានសម្ពាធឈាមធម្មតា។ កំណើនឡើងនៃសម្ពាធឈាមតិចបំផុតអាចជាអាការនៃជំងឺព្រាយក្រឡាភ្លើងដែលអាចក្លាយជាបញ្ហាធ្ងន់ចំពោះអ្នក និងទារករបស់អ្នក ។
ពាក្យព្រាយក្រឡាភ្លើងនេះមិនមានលក្ខណៈវិទ្យាសាស្ដ្រទេ ។ ពាក្យនេះអាចធ្វើឱ្យលោកអ្នកមួយចំនួនគិតដល់រឿងអបិយជំនឿ ប៉ុន្ដែដោយសារក្រុមអ្នកវិទ្យាសាស្ត្រខ្មែរយើងមិនទាន់រកពាក្យអ្វីមួយជំនួស ដើម្បីឱ្យប្រជាពលរដ្ឋងាយយល់ក៏នៅតែបន្ដប្រើពាក្យនេះដដែល ។
ព្រាយក្រឡាភ្លើង គឺជាជំងឺមួយដែលឧស្សាហ៍ជួបប្រទះ ជាពិសេសនៅប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសកម្ពុជាយើងជាដើម ។ សឹងតែទាំងអស់របស់ជំងឺនេះ គឺជាផលវិបាករបស់ជំងឺលើសឈាម និងជំងឺទឹកនោមប្រៃពេលមានផ្ទៃពោះ ។ មូលហេតុចម្បងដែលបង្កឱ្យកើតជំងឺឡើងឈាម និងទឹកនោមប្រៃនោះ គឺមកពីវិបត្ដិនៃការលូតលាស់របស់សុក ។
ចំពោះអាការនៃជំងឺព្រាយក្រឡាភ្លើងមានដូចជា៖ សម្ពាធឈាមឡើងខ្ពស់, ប្រូតេអុីនច្រើនក្នុងទឹកនោម, ឈឺក្បាលធ្ងន់, មើលមិនឃើញស្រវាំងភ្នែក ឬងាយនឹងចាញ់ពន្លឺ, ឈឺចាប់ក្នុងពោះ ក្បែរឆ្អឹងជំនីរខាងស្តាំ, នោមទាស់, វិលមុខ, ចង់ក្អួត ឬក្អួតចង្អោរ, ឡើងទម្ងន់០,៩គីឡូក្នុង១សប្តាហ៍ ។ មានតែការពិនិត្យផ្ទៃពោះការវាស់កម្រិតជាតិស្ករ ឬជាតិប្រៃក្នុងទឹកនោមនៅពេលពពោះ ព្រមជាមួយនឹងការសម្រាលកូននៅមន្ទីរពេទ្យទេទើបធានាសុវត្ថិភាពសម្រាប់ការការពារជំងឺព្រាយក្រទ្បាភ្លើង និងជំងឺផ្សេងទៀតដែលអាចកើតមាននៅពេលសម្រាលបាន ៕
ចែករំលែកព័តមាននេះ