រាជធានីភ្នំពេញ ៖ ការប្រកួតបាល់ទាត់ Tiger Street Football Festival 2017 ដែលជាលើកទី៥របស់ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ក្នុងការរៀបចំការប្រកួតដើម្បីផ្តល់ឱកាសដល់យុវជនខ្មែរដែលស្រលាញ់វិស័យកីឡាបាល់ទាត់បានបញ្ចេញសមត្ថភាព និងក្លាយជាម្ចាស់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុនស្រាបៀរថៃហ្គ័ររហូតដល់ទៅ១៥.០០០ដុល្លារអាមេរិក បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ និងប្រគល់រង្វាន់ជូន ក្រុមកីឡាករជ័យលាភី ។
ព្រឹត្តិការណ៍ប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះបានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី១២ ខែមីនា ២០១៧ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក Roland Bala អគ្គនាយកក្រុមហ៊ុនស្រាបៀរថៃហ្គ័រ។
លោក Artem Zyabkin ប្រធានគ្រប់គ្រងពាណិជ្ជកម្មក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និង លោក មៃ តុលា អគ្គលេខាធិការស្តីទីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ ។
ទន្ទឹមនឹងនេះ ការប្រកួតផ្តាច់ព្រ័ត្រទូទាំងប្រទេសដែលធ្វើនៅមជ្ឈមណ្ឌលកោះពេជ្រ មានមកពី៥មណ្ឌល និង៤០ក្រុមរួមមាន កំពង់សោម៦ក្រុម, បាត់ដំបង៦ក្រុម, សៀមរាប១០ក្រុម, កំពង់ចាម៦ក្រុម និងភ្នំពេញ១២ក្រុម បន្ទាប់ពីធ្វើការជម្រុះអស់រយៈពេលជិត២ខែ ។
នៅក្នុងវគ្គផ្ដាច់ព្រ័ត្រនោះ ចំណាត់ថ្នាក់លេខ១ គឺបានទៅលើក្រុម Victory Youth FC ដែលទទួលបានមេដាយមាស និងសាច់ប្រាក់ចំនួន១៥.០០០ដុល្លារអាមេរិក និងពានរង្វាន់មួយ ចំណាត់ថ្នាក់លេខ២បានទៅលើក្រុម Siem Reap FC ទទួលបានមេដាយប្រាក់ និងទឹកប្រាក់ចំនួន៥.០០០ដុល្លារអាមេរិក
ចំណាត់ថ្នាក់លេខ៣បានទៅលើក្រុម វនីដា FC ទទួលបានមេដាយសំរឹទ្ធ និងទឹកប្រាក់ចំនួន២.៥០០ដុល្លារអាមេរិក និងចំណាត់ថ្នាក់ លេខ៤បានទៅលើក្រុម GLF FC ទទួលបានទឹកប្រាក់ចំនួន១.០០០ដុល្លារអាមេរិក ។
ក្រៅពីការប្រកួតបាល់ទាត់ គឺមានកម្មវិធីច្រើនជាងនៅមណ្ឌលផ្សេងទៀតដូចជាមានការដាក់តាំងលក់សម្ភារកីឡា មានកន្លែងលេងហ្គេមកម្សាន្ដ ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ពីស្រាបៀរថៃហ្គ័រ មានស្តង់ដែលអាចយកបដា សរសេរឈ្មោះគាំទ្រក្រុមដែលអ្នកពេញចិត្ត ព្រមទាំងទទួលបានការភ្ជាប់ Internet ដោយឥតគិតថ្លៃ (Free Wifi) នៅបញ្ជរ Digital Booth ដោយគ្រាន់តែចូលទៅកាន់ Facebook Page របស់ស្រាបៀរថៃហ្គ៍រ (Tiger Beer KH) និងចុច Like ។
ចែករំលែកព័តមាននេះ