ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Elon Musk ថា ​តៃវ៉ាន់​គួរ​ជា​តំបន់​រដ្ឋបាល​ពិសេស​ចិន ​​ត្រូវ​តៃវ៉ាន់​តប​​មួយឃ្លាយ៉ាងចាក់ដោត​

2 ឆ្នាំ មុន

តៃវ៉ាន់ ៖ ទីក្រុង​ប៉េ​កាំ​ង និង​តៃប៉ិ បាន​ចេញ​និយាយ​រៀង​ៗ​ខ្លួន បន្ទាប់​ពី​មហាសេដ្ឋី​លេខ​មួយ​

តៃវ៉ាន់ ៖ ទីក្រុង​ប៉េ​កាំ​ង និង​តៃប៉ិ បាន​ចេញ​និយាយ​រៀង​ៗ​ខ្លួន បន្ទាប់​ពី​មហាសេដ្ឋី​លេខ​មួយ​ពិភពលោក Elon Musk បាន​និយាយ​ថា តៃវ៉ាន់​គួរ​ក្លាយជា​តំបន់​រដ្ឋបាល​ពិសេស​របស់​ចិន​។

ស្ថាបនិក​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី Tesla រូប​នេះ​និយាយ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​កាសែត Financial Times ដូច្នេះ​ថា លោក​ជឿជាក់​ថា រដ្ឋាភិបាល​ទាំង​ពីរ​អាច​ឈាន​ដល់​ការ​រៀបចំ​សម​ហេតុផល​។

ជុំវិញ​ការ​ថ្លែង​របស់​លោក Elon Musk ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អា​មេ​រិ​កបាន​សាទរ​ចំពោះ​លោក ប៉ុន្តែ​ឯកអគ្គរដ្ឋទូត​តៃវ៉ាន់​ឆ្លើយ​តប​វិញ​ថា សេរីភាព​របស់​តៃវ៉ាន់​មិនមែន​សម្រាប់​លក់ដូរ​នោះ​ទេ​។

កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ លោក Qin Gang ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អា​មេ​រិ​កបាន​ស្វាគមន៍​ការ​លើក​ឡើង​របស់​លោក Elon Musk ដើម្បី​ប​ង្កើ​តៃវ៉ាន់​ជា​តំបន់​រដ្ឋបាល​ពិសេស​។

លោក​ថ្លែង​នៅ​លើ​បណ្តាញ​សង្គម Twitter ដូច្នេះ​ថា «ការ​បង្រួបបង្រួម​ដោយ​សន្តិភាព និង​គំរូ​ប្រទេស​មួយ ប្រព័ន្ធ​ពីរ​ដែល​ត្រូវ​បាន​ប្រើ​ក្នុង​ការ​គ្រប់គ្រង​ហុងកុង​គឺជា​គោលការណ៍​មូលដ្ឋាន​សម្រាប់​ដោះស្រាយ​របស់​ចិន​»។

លោក​បាន​បន្ថែម​ថា​៖ «​ដោយសារ​អធិបតេយ្យភាព សន្តិសុខ និង​ផលប្រយោជន៍​អភិវឌ្ឍន៍​របស់​ចិន​ត្រូវ​បាន​ធានា បន្ទាប់​ពី​ការ​បង្រួបបង្រួម តៃវ៉ាន់​នឹង​មាន​ស្វ័យភាព​ខ្ពស់​ក្នុង​នាម​ជា​តំបន់​រដ្ឋបាល​ពិសេស និង​កន្លែង​ដ៏​ធំ​សម្រាប់​ការ​អភិវឌ្ឍ​»​។

ប៉ុន្តែ​ឯកអគ្គរដ្ឋទូត​តៃវ៉ាន់​ប្រចាំ​អា​មេ​រិ​ក លោកស្រី Hsiao Bi-khim ថ្លែង​ថា «​តៃវ៉ាន់​លក់​ផលិតផល​ជា​ច្រើន ប៉ុន្តែ​សេរីភាព និង​ប្រជាធិបតេយ្យ​របស់​យើង​មិនមែន​សម្រាប់​លក់​នោះ​ទេ​»​។

លោកស្រី​បន្ថែម​ថា «​រាល់​សំណើរ​យូរអង្វែង​សម្រាប់​អនាគត​របស់​យើង​ត្រូវ​តែ​កំណត់​ដោយ​សន្តិវិធី គ្មាន​ការ​បង្ខិតប.ង្ខំ និង​ការ​គោរព​តាម​បំណង​របស់​ប្រជាជន​តៃវ៉ាន់​»​។

សូម​បញ្ជាក់​ថា មហា​យក្ស​ចិន​តែង​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ខ្លួន និង​ប្រកាស​រួបរួម​គ្នា​វិញ​នៅ​ថ្ងៃ​អនាគត ប៉ុន្តែ​មេដឹកនាំ​តៃវ៉ាន់​បដិសេធ និង​ប្រកាស​ថា​នឹង​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​ការពារ​សេរីភាព និង​ប្រជាជន​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ