ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្កា​ក្រច​ក​ដៃ​បង្ហាញ​ពី​សុខ​ភាពនិងលាភ​សំណាង

14 ឆ្នាំ មុន

នៅ​លើ​ក្រចក​ដែលមាន​ចំណុច​ស​តូចៗ​​ ឬ​​ហៅ​ថា «​ផ្កា​ក្រចក» ​អា​ចជា​មុខ​សញ្ញា​បញ្ជាក់​ឱ្យ​ដឹង​ថា ​រាង​កាយ​​​ខ្វះ​សារ​ធាតុ​ដែក ​កាល់​ស្យូម និង​វីតា​មីន A ​ជា​ពិសេស​​សំរាប់​វីតាលី​ A ​ប្រសិន​បើ​រាង​កាយ​មិន​បាន​ទទួល​ក្នុង​អំឡុង​​ពេល​យូរ និង​ធ្វើ​ឱ្យ​មើល​មិន​ឃើញ​នៅ​ពេល​យប់ (ជំងឺ​ខ្វាក់​មាន់) និង​អាច​ធ្វើ​ឱ្យ​ពិការ​ភ្នែកបាន ។ ដូច្នេះគួរ​បង្កើន​វីតា​មីន​ដោយ​ពិសាអាហារ​ពីទឹកដោះគោ​ ថ្លើម ​ស៊ុត​ក្រហម ​បន្លែ​ពណ៌​បៃតង និងពណ៌​លឿង ​អ្វី​ដែល​សំខាន់​គួរ​ទទួល​​ទាន​អាហារ​ឱ្យ​បានគ្រប់​ចំនួន​៥​ក្រុម ។ បើ​មានភាព​ប្រាកដ​ក្នុង​ចិត្ត​​​ថាបាន​ទទួល​សារ​ធាតុ​អា​ហារ​គ្រប់​គ្រាន់​ ហើយ នៅតែ​កើត​មាន​ផ្កា​ក្រចក​អាចបណ្តាល​មកពី​ក្រចកទទួល​រង​​ការប៉ះ​ទង្គិច​ អុកទៅលើ​របស់រឹង ។​ ប្រសិនបើ​មាន​មូល​ហេតុ​បែប​នេះ មិន​ត្រូវ​ព្យា​បាល​ទេ​ ដោយ​គ្រាន់​តែ​រង់​ចាំ​ឱ្យ​ក្រចក​​ដុះវែង​រួច​កាត់​ចោល។

នៅ​លើ​ក្រចក​ដែលមាន​ចំណុច​ស​តូចៗ​​ ឬ​​ហៅ​ថា «​ផ្កា​ក្រចក» ​អា​ចជា​មុខ​សញ្ញា​បញ្ជាក់​ឱ្យ​ដឹង​ថា ​រាង​កាយ​​​ខ្វះ​សារ​ធាតុ​ដែក ​កាល់​ស្យូម និង​វីតា​មីន A ​ជា​ពិសេស​​សំរាប់​វីតាលី​ A ​ប្រសិន​បើ​រាង​កាយ​មិន​បាន​ទទួល​ក្នុង​អំឡុង​​ពេល​យូរ និង​ធ្វើ​ឱ្យ​មើល​មិន​ឃើញ​នៅ​ពេល​យប់ (ជំងឺ​ខ្វាក់​មាន់) និង​អាច​ធ្វើ​ឱ្យ​ពិការ​ភ្នែកបាន ។ ដូច្នេះគួរ​បង្កើន​វីតា​មីន​ដោយ​ពិសាអាហារ​ពីទឹកដោះគោ​ ថ្លើម ​ស៊ុត​ក្រហម ​បន្លែ​ពណ៌​បៃតង និងពណ៌​លឿង ​អ្វី​ដែល​សំខាន់​គួរ​ទទួល​​ទាន​អាហារ​ឱ្យ​បានគ្រប់​ចំនួន​៥​ក្រុម ។ បើ​មានភាព​ប្រាកដ​ក្នុង​ចិត្ត​​​ថាបាន​ទទួល​សារ​ធាតុ​អា​ហារ​គ្រប់​គ្រាន់​ហើយ នៅតែ​កើត​មាន​ផ្កា​ក្រចក​អាចបណ្តាល​មកពី​ក្រចកទទួល​រង​​ការប៉ះ​ទង្គិច​អុកទៅលើ​របស់រឹង ។​ ប្រសិនបើ​មាន​មូល​ហេតុ​បែប​នេះ មិន​ត្រូវ​ព្យា​បាល​ទេ​ ដោយ​គ្រាន់​តែ​រង់​ចាំ​ឱ្យ​ក្រចក​​ដុះវែង​រួច​កាត់​ចោល។

ក្រៅ​ពី​នេះ​មានជំនឿ​​ពី​បុរាណ​​​ថា ​ការមាន​ផ្កា​នៅលើ​ក្រចក​បង្ហាញ​ថា ​អាច​ជា​លា​ភ​​សំណាង ឬ​បាត់​​បង់ទ្រព្យ​ដោយ​ស្ថិត​នៅ​ទីតាំង​របស់ផ្កា​ដែល​ដុះ​នៅលើ​ក្រចក ​ដូច​ជាបើមានផ្កា​ក្រចក​​​ពីមេ​ដៃ​​ដល់​ម្រាមដៃ​​កណ្តាលមានន័យ​ថា ​បើមិន​បាន​លាភ​​ ក៏​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ ប៉ុន្តែ​បើ​ដុះ​នៅ​ត្រង់​ម្រាម​នាង​ដៃ​ដល់​កូនដៃ​នឹង​មានលាភ​សំណាង ឬ​មាន​អ្នក​ផ្សេង​មករាប់​អាន៕