ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដឹង​ទេ ថ្នាំ​ពន្យារកំណើត និង​ថ្នាំលាបសក់​អាច​បង្កបញ្ហាអ្វីខ្លះ?

7 ឆ្នាំ មុន

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ព្រមាន​ថា ស្ត្រី​ដែល​លាប​សក់ ឬ​ប្រើប្រាស់​ថ្នាំ​ពន្យារកំណើត អ៊័​រ​ម៉ូ​ន​មាន​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ព្រមាន​ថា ស្ត្រី​ដែល​លាប​សក់ ឬ​ប្រើប្រាស់​ថ្នាំ​ពន្យារកំណើត អ៊័​រ​ម៉ូ​ន​មាន​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺមហារីក​សុដន់ ។

ការ​រក​ឃើញ​នេះ​បន្ថែម​ទៅ​លើ​ភស្តុ​តាង​កាន់តែ​ច្រើន​ដែល​បង្ហាញ​ថា វិធីសាស្ត្រ​គ្រប់គ្រង​ការ​បង្ក​កំណើត​ដោយ​ប្រើប្រាស​អ៊័​រ​ម៉ូ​ន progesterone គឺជា​កត្តា​បង្ក​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​។ វា​ត្រូវ​បាន​គេ​រក​ឃើញ​ដោយ​ការ​ស្រាវជ្រាវ​មហារីក​នៅ​ចក្រភព​អង់គ្លេស រួម​ជាមួយនឹង​ការ​ទទួលទាន​គ្រឿង​ស្រវឹង និង​ភាពធាត់​ដែល​ជា​មូលហេតុ​នាំ​ឱ្យ​កើត​មាន​ជំងឺ​នេះ ។

ការ​មាន​អ៊័​រ​ម៉ូ​ន progesterone ធម្មជាតិ​ក្នុង​រាង​កាយ​ក្នុង​កម្រិត​ខ្ពស់ ក៏​អាច​បង្កើត​នូវ​ហានិភ័យ​នៃ​ជំងឺ​កកឈាម និង​មហារីក​ក្រពេញ​អូវែ ។

ការ​ស្រាវជ្រាវ​បង្ហាញ​ថា អ៊័​រ​ម៉ូ​ន​ទាំងនោះ​មាន​ដូច​ជា អ៊័​រ​ម៉ូ​ន​អឺ​ស្ត្រូ​សែន​អាច​ធ្វើ​ឱ្យ​មាន​បម្រែបម្រួល​ហ្សែ​ន DNA  ធ្វើ​ឱ្យ​កោសិកា​ងាយ​នឹង​កើត​មហារីក ។ អ៊័​រ​ម៉ូ​ន progesterone ជំរុញ​ក្នុង​ការ​លូតលាស់​នៃ​ដុំ​សាច់​នេះ​ដែរ ។

ការ​ស្រាវជ្រាវ​ពី​មុន​បង្ហាញ​ថា ស្ត្រី​ដែល​លាប​សក់​ញឹកញាប់ មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ការ​កើត​ជំងឺ​ប្លោក​នោម ជំងឺមហារីក​ខួរក្បាល និង​ជំងឺមហារីក​គ្រាប់​ឈាម ។
ក្រុម​អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​ធ្លាប់​ព្រមាន​ថា ឈុត​ថ្នាំលាបសក់​ទាំង​នៅផ្ទះ និង​តាម​ហាង​ដែល​មាន​តម្លៃ សុទ្ធតែ​បង្ក​ឱ្យ​មាន​ហានិភ័យ​ដល់​សុខភាព ។ វា​ត្រូវ​បាន​គេ​ជឿ​ង​ថា សារធាតុ​គីមី​នៅ​ក្នុង​ថ្នាំលាបសក់​មាន​ប្រតិកម្ម​ជា​មូ​យ​នឹង​ការ​បំពុល​នៅ​ក្នុង​ខ្យល់​ការ​បង្កើត​ជា​ដុំ​សាច់​នេះ ៕