ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីតាមីន និង​សារធាតុចិញ្ចឹម​ភាគច្រើន​នៅ​លើ​សំបក​បន្លែ​និង​ផ្លែ​ឈើ​

7 ឆ្នាំ មុន

ជា​ធម្មតា​យើង​តែងតែ​បោះចោល​សំបក​បន្លែ ឬ​ផ្លែ​ឈើ​ទៅ​ក្នុង​ធុងសំរាម​ព្រោះ​គិត​ថា វា​គ្មាន​ប្រយោជន៍ ។ ប៉ុន្តែ​យោង​តាម​អ្នកជំនាញ​សុខភាព សំបក​ដែល​យើង​បោះចោល​នោះ​គឺជា​ផ្នែក​មួយ​នៃ​អាហារ​ដ៏​ល្អ​របស់​យើង​។

ជា​ធម្មតា​យើង​តែងតែ​បោះចោល​សំបក​បន្លែ ឬ​ផ្លែ​ឈើ​ទៅ​ក្នុង​ធុងសំរាម​ព្រោះ​គិត​ថា វា​គ្មាន​ប្រយោជន៍ ។ ប៉ុន្តែ​យោង​តាម​អ្នកជំនាញ​សុខភាព សំបក​ដែល​យើង​បោះចោល​នោះ​គឺជា​ផ្នែក​មួយ​នៃ​អាហារ​ដ៏​ល្អ​របស់​យើង​។

យោង​តាម​លោកស្រី​Mary Jane Detroyer អ្នក​ជំ​ន​ញ​អាហារូបត្ថម្ភ និង​អ្នកឯកទេស​ខាង​ចំណីអាហារ​ក្នុង​ទីក្រុង​ញូ​វ​យ៉​កបាន​បង្ហាញ​ថា មាន​ហេតុផល​ជា​ច្រើន​ដែល​អ្នក​គួរ​ទទួលទាន​សំបក​បន្លែ និង​ផ្លែ​ឈើ​។ មូលហេតុ​ចម្បង​នោះ គឺ​អ្នក​ហាក់ដូចជា​បង្អត់​ខ្លួនឯង​ក្នុង​ការ​មិន​ទទួលទាន​សារធាតុចិញ្ចឹម និង​វីតាមីន​នៅ​ពេល​អ្នក​បោះ​សំបក​វា​ចោល​។
អាហារ​ដូច​ជា​ដំឡូង ការ៉ុត និង​ត្រសក់​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​។ លោកស្រី Detroyer  ប្រាប់​គេហទំព័រ Daily Mail ថា ៖ «​សំបក​បន្លែ និង​ផ្លែ​ឈើ​មាន​ជាតិ​កាក​សរសៃ​ច្រើន ហើយ​ជាតិ​កាក​សរសៃ​នេះ​មិន​រលាយ​ទេ ជា​ពិសេស​សំបក​ណា​ដែល​មាន​ពណ៌​ខ្លាំង » ។

ឧទាហរណ៍​មួយ​គឺ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន​K ភាគច្រើន​គឺ​នៅ​នឹង​សំបក​ពណ៌​បៃតងចាស់​របស់​ផ្លែ​ត្រសក់ ។ ចំណែកឯ​សំបក​ដំឡូង​មាន​សារធាតុចិញ្ចឹម ជាតិ​ដែក កាល់ស្យូម ប៉ូ​តា​ស្យូ​ម ម៉ា​ញ៉េ​ស្យូ​ម វីតាមីន B6 និង​វីតាមីន C ច្រើន​ជាង​សាច់​ដំឡូង​ទៅ​ទៀត ។

លោកស្រី​ដដែល​បន្ថែម​ទៀត​ថា សំបក​របស់​បន្លែ​ផ្លែ​ឈើ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​រ៉ា​ឌី​កាល់​សេរី ។ រ៉ា​ឌី​កាល់​សេរី​គឺជា​ក្រុម​អាតូម​ដែល​អាច​បង្ក​ឱ្យ​មានការ​ខូចខាត​ដល់​រាង​កាយ​នៅ​ពេល​ដែល​វា​ត្រូវ​បាន​ផលិត​ច្រើន​ពេក ហើយ​អាច​បង្ក​បញ្ហា​ដូច​ជា​ជំងឺ​បេះដូង ។

លើស​ពី​នេះ​បន្លែ​ដែល​មាន​ពណ៌​ដិត​ខ្លាំង​ដូច​ជា​ការ៉ុត និង​ម្ទេស​មាន​សំបក​ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ​រុក្ខជាតិ​ដែល​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម ប្រឆាំង​នឹង​ការ​រលាក និង​ជំនួយ​ថ្លើម ៕