ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ខណ្ឌ​បឹង​កេងកង ស្រាវជ្រាវ​តាម GPS ចាប់​ជនសង្ស័យ​ម្នាក់ ករណី​លួច​ម៉ូតូ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​១៤:១០​នាទី​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២២ ។ បើ​តាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​១៤:១០​នាទី​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២២ ។

បើ​តាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ និ​ន សំណាង ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​ជួល​លេខ​១៩ CZ ផ្លូវ​៣០៤ ភូមិ​៥ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ មុខរបរ​រត់​តុ ករណី​បាត់​ម៉ូតូ​រួច​មក
កម្លាំង​ផ្នែក​ជំនាញ សហការ​ជាមួយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​បឹង​កេងកង​ទី​២ បាន​ធ្វើ​ស្រាវជ្រាវ​តាម​រយៈ​ប្រព័ន្ធ GPS រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ប្រព្រឹត្ដិ​នៅ​ចំណុច​ផ្ទះ​លេខ​១៩cz ផ្លូវ​៣០៤ ក្រុម​៥៤ ភូមិ​៥ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ ន​ង ពាក្យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​ជួល​បន្ទប់​លេខ​៧ ផ្លូវ​បេតុង ភូមិ​ចំរើន​ផល សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ មិន​ពិតប្រាកដ (​មាន​សារធាតុ​ញៀន​) ។

វត្ថុ​តាង​ចាប់​យក ៖ ម៉ូតូ​ម៉ាក​សង់​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ចាម​1AC-3341, ទូរស័ព្ទ​ម៉ាក IPhone X ជា​របស់​ជន​រង​គ្រោះ ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​ជន​រង​គ្រោះ​វិញ​តាម​ពាក្យ​ស្នើ​សុំ ។

បច្ចុប្បន្ន​ជនសង្ស័យ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ជា​បណ្ដោះអាសន្ន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិ​វី​ធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ