ជំងឺថ្លើមប្រភេទបេ (B) ជាជំងឺកាចសាហាវ មិនអាចព្យាបាលជាសះស្បើយបានឡើយ ។ វាគឺជាបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរជាសាកល ដែលបង្កជំងឺខ្លាំងជាងគេបំផុត បើប្រៀបធៀបទៅនឹងមេរោគថ្លើមដទៃទៀត ។ វាអាចបង្កឲ្យទៅជាជំងឺរ៉ាំរ៉ៃ ដែលធ្វើឲ្យអ្នកជំងឺស្ថិតនៅក្នុងហានិភ័យខ្ពស់នៃការស្លាប់ដោយសារក្រិនថ្លើម ។
លោកវេជ្ជបណ្ឌិត Charkaphan Osangtham nont នៃមន្ទីរពេទ្យបំរុងរ៉ាត់អន្តរជាតិក្នុងទីក្រុងបាងកក នៃប្រទេសថៃ បានផ្តល់បទសម្ភាសដូចខាងក្រោម៖
១-តើមេរោគថ្លើមប្រភេទបេ (B)ឆ្លងដូចមេ្តច ?
មេរោគថ្លើមប្រភេទបេ (B) ឆ្លងតាមរយៈ ៖
-ការរួមភេទជាមួយអ្នកមានមេរោគរលាកថ្លើមប្រភេទបេ(B)
-ការចាក់ថ្នាំដោយប្រើស៊ឺរុំាងមានមេរោគ
-ការរស់នៅជាមួយអ្នកជំងឺរលាកថ្លើមរុំារ៉ៃប្រភេទបេ (B)
-ការឆ្លងតាមឈាម ទឹកកាម ទឹករងៃ ទឹករំអិល។ល។
-ការសាក់ ឬចោះត្រចៀក
មេរោគរលាកថ្លើមប្រភេទបេ (B)មិនឆ្លងតាម ចំណីអាហារ ទឹក អោបថើបគ្នា ការបំបៅដោះ ការនិយាយគ្នា ការចាប់ដៃគ្នា ក្អកឬកណ្តាស់នោះទេ។
២-តើធ្វើយ៉ាងណាទើបដឹងថាមានជំងឺថ្លើម?
មានតែការពិនិត្យឈាមមួយគត់ដែលអាចប្រាប់អ្នកថាអ្នកមាន ឬគ្មានមេរោគរលាកថ្លើម ។
៣-តើមេរោគថ្លើមប្រភេទណាដែលអាចព្យាបាលបាន? ជំងឺថ្លើមប្រភេទសេ(C) អាចព្យាបាលបាន ។ តែសម្រាប់មេរោគថ្លើមប្រភេទបេ (B)វិញ មិនអាចព្យាបាលជា បានឡើយ។
៤-តើអ្នកកើតជំងឺថ្លើមប្រភេទបេ (B)ត្រូវរង់ចាំសេចក្តីស្លាប់? មិនដូច្នោះឡើយ។ ថ្វីត្បិតជំងឺថ្លើមប្រភេទបេ(B) គ្មានថ្នាំព្យាបាលឲ្យជាដាច់ តែគេអាចមានថ្នាំទប់ស្កាត់មេរោគមិនឲ្យវិវត្តទៅជារលាក ឬក្រិនបាន។ ដូច្នេះប្រសិនជាអ្នកជំងឺហូបថ្នាំតាមវេជ្ជបញ្ជាបានត្រឹមត្រូវនិងមកទទួលសេវាត្រួតពិនិត្យអោយបានទៀងទាត់ នោះលោកអ្នកនៅតែអាចរស់រានបានធម្មតា។
៥-តើជំងឺថ្លើមប្រភេទសេ(C) អាចវិវត្តទៅជាជំងឺថ្លើមប្រភេទបេ(B)បានឬទេ?មិនអាចនោះទេ ព្រោះមេរោគថ្លើមប្រភេទសេ(C)គឺសេ(C) បេ(B)គឺបេ(B) ។ វាមិនអាចវិវត្តពីជំងឺថ្លើមប្រភេទសេ (C)ទៅបេ(B)បានឡើយ។
៦-តើគេអាចបង្ការមេរោគនេះ បានដោយរបៀបណា?
លោកអ្នកអាចចាក់វ៉ាក់សាំង ដើម្បីការពារមេរោគថ្លើមប្រភេទបេ(B)។
៧-រសិនបើដឹងថាមានជំងឺថ្លើមរួចទៅហើយ តើការចាក់វា់ក់សាំងនៅមានប្រសិទ្ធភាពដែលទេ?
ការចាក់វ៉ាក់សាំងក្រោយមានមេរោគថ្លើម គឺមិនមានផលប្រយោជន៍អ្វីឡើយ។ ជាទូទៅ ការចាក់វា់ក់សាំងគួរធ្វើឡើងមុនពេលកើតជំងឺ ទើបមានប្រសិទ្ធិភាព ។
៨-តើការចាក់វ៉ាក់សាំង ផ្តល់ប្រសិទ្ធភាពការពារមេរោគថ្លើមប្រភេទបេ(B) យូរប៉ុណ្ណា?
ជាទូទៅ បើអ្នកបានចាក់វ៉ាក់សាំងរួច រួមទាំងមានអង់ទីកររួចទៀតនោះ វាអាចការពារពីជំងឺថ្លើមបានពេញមួយជីវិត។ តែអ្វីដែលអ្នកត្រូវធ្វើគឺការពិនិត្យមើលអង់ទីករ រៀងរាល់១០ឆ្នាំម្តងដើម្បីដឹងថាតើអង់ទីករចុះទាបឬអត់។ ប្រសិនបើអង់ទីករចុះទាប អ្នកត្រូវទៅចាក់រំលឹកម្តងទៀត៕
ចែករំលែកព័តមាននេះ