ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឃ្វាលក្របី​៦​នាក់​ជ្រក​ភ្លៀង​ក្រោម​ដើម​អាកា​ស្យា ស្រាប់តែ​រន្ទះបា.ញ់​ផ្អើល​វាលស្រែ

1 ឆ្នាំ មុន
  • ស្វាយរៀង

បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លា​.​ប់​ភ្លាម​ៗ និង​ម្នាក់​ទៀត​រង​របួស បណ្តាល​មក​ពី​គ្រោះ​ធម្មជាតិ​រន្ទះបា.ញ់ ខណៈ​ពេល​ពួក​គេ​ចំនួន​០៦​នាក់ ក្នុង​នោះ​ស្រី​២​នាក់ បាន​នាំ​គ្នា​ទៅ

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បន្ត​ថា បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លា​.​ប់​ភ្លាម​ៗ និង​ម្នាក់​ទៀត​រង​របួស បណ្តាល​មក​ពី​គ្រោះ​ធម្មជាតិ​រន្ទះបាញ់ ខណៈ​ពេល​ពួក​គេ​ចំនួន​០៦​នាក់ ក្នុង​នោះ​ស្រី​២​នាក់ បាន​នាំ​គ្នា​ទៅ​ជ្រក​ភ្លៀង​នៅ​ក្រោម​ដើមឈើ​អាកា​ស្យា ខណៈ​ពេល​ទៅ​ឃ្វាលក្របី​។ ហើយ​ខណៈ​កំពុង​តែ​ជ្រក​ភ្លៀង​នោះ ស្រាប់​មាន​ផ្គរ​ន្ទះ​យ៉ាង​ខ្លាំង​កក្រើក​ដី​វាលស្រែ បន្ទាប់​មក​ទៀត​ស្រាប់តែ​រន្ទះបាញ់​១​គ្រា​.​ប់​ចំ​កន្លែង​ពួក​គេ​ជ្រក​ភ្លៀង​តែ​ម្តង បណ្តាល​ឲ្យ​ឈ្មោះ កឹ​ម សាន ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​រង​បួស​ស្រាល និង​ធ្វើ​ឲ្យ​មនុស្ស​៤​នាក់​ផ្សេង​ទៀត​ភ័យ​តក់ស្លុត​យ៉ាង​ខ្លាំង ដោយសារ​តែ​ភ្លើង​រន្ទះ​ជះ​ក្តៅ​ដល់​ពួក​គេ​។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពី​រន្ទះបាញ់ ជន​រង​គ្រោះ​ដែល​គ្មាន​របួស​បាន​នាំ​គ្នា​ជួយ​គ្រា​អ្នក​របួស​ទៅ​ភូមិ និង​រាយការណ៍​ជូន​មេ​ភូមិ​ឲ្យ​ជួយ​ប្តឹង​ទៅ​សមត្ថកិច្ច​តែ​ម្តង​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងែ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០២២ វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល មន្ត្រី​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ញរ បាន​ទទួល​ព័ត៌មាន​តាម​រយៈ​ទូរស័ព្ទ​ពី​ឈ្មោះ​ចាន់ និមិត្ត ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជា​ជំនួយការ​ភូមិ​រោ​ទិ៍ ឃុំ​ញរ ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង ថា​មាន​ករណី​មនុស្ស​ស្លា​.​ប់ និង​រង​របួស​ម្នាក់ (​ដោយសារ​រន្ទះបាញ់​)​។

ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ញរ សហការ​ជាមួយ​ជំនាញ​នគរបាល​ស្រុក​កំពង់​រោ​ទិ៍ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ពិនិត្យ ក៏​បានឃើញ​ថា មាន​ជន​រង​គ្រោះ​ឈ្មោះ​កឹ​ម សាន ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រោ​ទិ៍ ឃុំ​ញរ ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង មុខរបរ​កសិករ បាន​ទៅ​ឃ្វាលក្របី​នៅ​ចំណុច​ខាងកើត​ហេតុ​ភូមិ​រោ​ទិ៍ ព្រំប្រទល់​នឹង​ភូមិ​ព្រៃ​ចារ ស្ថិត​ក្នុង​ឃុំ​ខ្សែ​ត្រ ចម្ងាយ​ពី​ផ្ទះ​របស់​ខ្លួន (​ជន​រង​គ្រោះ​) ប្រហែល​៦០០​ម៉ែត្រ​នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​មក ក៏​បាន​នាំ​គ្នា​ទៅ​ជ្រក​ក្រោម​ដើម​អាកា​ស្យា ដែល​មាន​គ្នា​៦​នាក់ ក្នុង​នោះ​ស្រី​២​នាក់ ហើយ​ក៏​ត្រូវ​បាន​រន្ទះបាញ់ បណ្តាល​ឲ្យ​ស្លា​.​ប់​នៅ​នឹង​កន្លែង​ម្នាក់​ដែល​មានឈ្មោះ កឹ​ម សាន​។ ចំណែក​ឈ្មោះ ង៉ា សុ​ផា​ន់​ណា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា បាន​រង​របួសស្រាល ហើយ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​ផ្សា​កំពង់​រោ​ទិ៍​ផង​ដែរ​។

ក្រោយ​ពី​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​រោ​ទិ៍ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ញរ បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើស​.​ព​ជន​រង​គ្រោះ​រួច ជា​លទ្ធផល​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ឈ្មោះ កឹ​ម សាន ពិតជា​ស្លា​.​ប់​ដោយសារ​គ្រោះថ្នាក់​ធម្មជាតិ (​រន្ទះបាញ់​) ពិតប្រាកដ​មែន​។ ក្រោយ​ពី​បាន​ពិនិត្យ​សាកស​.​ព​ជន​រង​គ្រោះ​រួច កម្លាំង​ជំនាញ នៃ​អធិការ​នគរបាល​ស្រុក​កំពង់​រោ​ទិ៍ ក៏​បាន​ប្រគល់​ស​.​ព​ជន​រង​គ្រោះ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ