ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្ធនាគារ​មាន​លក្ខណៈ​ដូច​សណ្ឋាគារ

7 ឆ្នាំ មុន

បើ​និយាយ​ពី​ពន្ធនាគារ​មនុស្ស​ភាគច្រើន​ប្រហែល​គិត​ថា​មាន​លក្ខណៈ​ចង្អៀត ស្មោកគ្រោក មិន​បង្ក​ភាព​ងាយស្រួល ប៉ុន្តែ​គោល​គំនិត​នោះ​បាន​ប្រែប្រួល ។ ជាក់ស្តែង​មាន​ពន្ធនាគារ​ទំនើប​នៅ​ចក្រភព​អង់គ្លេស ក្រៅពី​

បើ​និយាយ​ពី​ពន្ធនាគារ​មនុស្ស​ភាគច្រើន​ប្រហែល​គិត​ថា​មាន​លក្ខណៈ​ចង្អៀត ស្មោកគ្រោក មិន​បង្ក​ភាព​ងាយស្រួល ប៉ុន្តែ​គោល​គំនិត​នោះ​បាន​ប្រែប្រួល ។ ជាក់ស្តែង​មាន​ពន្ធនាគារ​ទំនើប​នៅ​ចក្រភព​អង់គ្លេស ក្រៅពី​អាច​ទទួល​អ្នកទោស​បាន​ច្រើន​នោះ ក៏​មាន​ឧបករណ៍​បង្ក​ភាព​ងាយស្រួល​ច្រើន ដូច​ជា​ទូរស័ព្ទ និង​កុំព្យូទ័រ​យួរដៃ​នៅ​ក្នុង​បន្ទប់​ឃុំឃាំង ។

«Mirror»​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ពន្ធនាគារ​«HMP Berwyn»​មាន​តម្លៃ​២១២​លាន​ផោន ស្ថិត​នៅ​ក្រុង​Wrexham​ចក្រភព​អង់គ្លេស អាច​ទទួល​អ្នកទោស​បាន​ជាង​២.១០០​នាក់​ដោយ​បន្ទប់ នីមួយ​ៗ​ផ្ទុក​បាន​២​នាក់ មាន​ឧបករណ៍​បង្ក​ភាព​ងាយស្រួល ដូច​ជា​កុំព្យូទ័រ​យួរដៃ​ទូរស័ព្ទ បន្ទប់ទឹក និង​បង្គន់​ទំនើប ។ ចំណែក​កុំព្យូទ័រ​គ្មាន​អុ​ី​ន​ធើ​ណេ​ត​ទេ ប៉ុន្តែ​អ្នក​ប្រើ​អាច​បញ្ជា​ទិញ​ទំនិញ​ប្រចាំ​ស​ប្តា​ហ៍ រួម​ទាំង​ប្រើ​សម្រាប់​សិក្សា​ស្រាវជ្រាវ ។

បរិវេណ​ក្នុង​គុក មាន​តារាង​បាល់ទាត់ កន្លែង​ហាត់ប្រាណ និង​មាន​ឆ្កែ​សម្រាប់​ត្រួតពិនិត្យ​គ្រឿងញៀន​ទៀត​ផង ។

លោក​Russ Trent ប្រធាន​គុក​HMP Berwyn ឱ្យ​ដឹង​ថា គុក​នេះ​ប្រៀប​ដូច​ជា​មជ្ឈមណ្ឌល​កែប្រែ​សម្រាប់​អ្នកទោស​ឱ្យ​ពួក​គេ​រស់នៅ​ក្នុង​ស្ថានភាព​ដ៏​ល្អ និង​រស់នៅ​ក្រោម​ច្បាប់​គ្រប់គ្រង ។

អ្នកទោស​មានការ​ងារ​ធ្វើ​ដើម្បី​បាន​ឱកាសល្អ​ក្នុង​ជីវិត​មានការ​សិក្សា​ខ្ពស់ និង​អាច​រស់នៅ​បាន​ល្អ​ក្នុង​ពេល​អនាគត ។

នៅ​ផ្នែក​ខាងក្នុង​ពន្ធនាគារ បាន​បែងចែក​ចេញ​ជា​៣​មណ្ឌល ដោយ​មណ្ឌល នីមួយ​ៗ​ដាក់​អ្នកទោស​បាន​៧០២​នាក់ ។ បច្ចុប្បន្ន​បើក​តែ​មណ្ឌល​មួយ​ប៉ុណ្ណោះ​ហើយ​រំពឹង​ទុក​ថា​មណ្ឌល​នៅ​សល់​នឹង​ចាប់​ដំណើរការ​នៅ​ខែឧសភា និង​នៅ​ចុងខែ​កក្កដា ខាង​មុខ ។ សម្រាប់​អ្នកទោស​១០០០​នាក់​ដំបូង​ដែល​ទទួលទោស​នៅ​ទីនោះ​ត្រូវ​មានទោស​ជាប់គុក​ជាង​៤​ឆ្នាំ អាច​ធ្វើ​ឱ្យ​អ្នកទោស​មានឱកាស​បាន​រៀន និង​ចាំបាច់​ត្រូវ​ឈ្វេងយល់​ពី​វិជ្ជាជីវៈ​បន្ថែម ។ ប្រសិនបើ​អ្នកទោស​ជា​មនុស្ស​នៅ​ក្រៅ​តំបន់​ន័​រ​វ៉ែ​ល​ជិត​រួច​ផុត​ពី​ទុក​ទោស​នោះ ត្រូវ​បញ្ជូន​ទៅ​គុក​នៅ​ក្បែរ​ផ្ទះ​របស់​ពួក​គេ​ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយ​នៃ​ការ​ទទួលទោស ៕