ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជិត​៣០​នាក់​​តម្រៀប​​ស្ករ​គ្រាប់​ជាង​១ម៉ឺន​គ្រាប់​ ដើម្បី​បំបែក​កំណត់​ត្រា​ពិភពលោក

1 ឆ្នាំ មុន

អាហ្វ្រិក​​ខាង​ត្បូង ៖ អង្គការ​សប្បុរសធម៌​ជួយ​សង្គ្រោះ​សត្វ​ក្នុង​ទឹក​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​បាន​

អាហ្វ្រិក​​ខាង​ត្បូង ៖ អង្គការ​សប្បុរសធម៌​ជួយ​សង្គ្រោះ​សត្វ​ក្នុង​ទឹក​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​បាន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក Guinness World Record តាម​រយៈ​ការ​​តម្រៀប​ស្ករ​គ្រាប់​ចំនួន ១១.៦០២ គ្រាប់​។

អង្គការ​បាន​ប្រមូល​អ្នក​ស្ម័គ្រចិត្ត​ចំនួន ២៧​នាក់​មក​ពី​ស្ថានីយ៍​ទី ៥​របស់​ខ្លួន​ដើម្បី​ព្យាយាម​បំបែក​បំ​ណ​ត់​ត្រា​នេះ​នៅ​ទីលាន Durban Beachfront Promenade​។

ស្ថាប័ន Guinness Record បាន​ប្រកាស​ថា អ្នក​ស្ម័គ្រ​ចិត្តបាន​ធ្វើការ​តម្រៀប​ស្ករ​គ្រាប់​ជា​ខ្សែ​បន្ទាប់​ដែល​មាន​ចំងាយ​ជាង​កន្លះ​ម៉ា​យស៍​។

ការ​សាមគ្គី​នោះ​ទទួល​បាន​កំណត់​ត្រា​ពិភពលោក​សម្រាប់​ការ​​តម្រៀប​ស្ករ​គ្រាប់​វែង​បំផុត​ក្នុង​លោក​។ កំណត់​ត្រា​មុន​គឺ​ស្ករ​គ្រាប់​ចំនួន ៩.៩៩៩គ្រាប់ ។​

វិទ្យាស្ថាន​សង្គ្រោះ​សត្វ​ខាងលើ​បាន​និយាយ​ថា ស្ករ​គ្រាប់​ដែល​ត្រូវ​គេ​ប្រើ​ដើម្បី​បំបែក​កំណត់​ត្រា​នោះ​នឹង​ត្រូវ​ធ្វើការ​ចែកចាយ​នៅ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ និង​ការ​ធ្វើ​បទ​បង្ហាញ​របស់​សាលារៀន​៕ (​យោង​តាម​ប្រភព​៖ UPI)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ