រាជធានីភ្នំពេញ ៖ កាលពីកន្លងទៅ មហាជនដែលនិយមប្រើប្រាស់បណ្ដាញសង្គមជាច្រើននាំគ្នាប្រតិកម្មយ៉ាងខ្លាំងគ្មានសំចៃមាត់ ឲ្យមានការកែតម្រូវ និងសំណូមពរឲ្យមានការដកចេញទៅលើឈុត «គោព្រៃ» ដែលជាឈុតតំណាងខេត្តមណ្ឌលគីរី ជាឈុតតំណាងជាតិ របស់ Miss Grand Cambodia 2022 សម្រាប់ការចូលរួមប្រកួតប្រជែង Miss Grand International 2022 នៅប្រទេស Indonesia ដែលឈុតនេះ ត្រូវបានមហាជននាំគ្នារិះគន់យ៉ាងខ្លាំង។
ដោយឡែក បើយើងក្រឡេកមកមើល ទោះបីជាមានការរិះគន់ខ្លាំងប៉ុណ្ណាក៏ដោយ ក៏ស្ថាប័ន Miss Grand Cambodia ហាក់គ្មានការប្រែប្រួលអ្វីនោះឡើយ ពោលគឺមានតែឌឺអ្នកគាំទ្រថែម ចំពោះកម្មវិធីមួយនេះកាន់តែខ្លាំងឡើង រហូតស្ទើរតែអ្នកគាំទ្រគ្មានសល់តែម្ដង។ មិនតែប៉ុណ្ណោះទេ ក្នុងការបង្ហោះនោះ បើយោងតាម ផេកផ្លូវការ Miss Grand Cambodia ក៏បានបញ្ជាក់ថា ឈុត «គោព្រៃ» នេះដែរ គឺជាឈុតដែលបង្ហាញអត្តសញ្ញាណជាតិរបស់ខ្មែរទៀតផង ហើយការបញ្ជាក់នេះ ក៏រឹតតែធ្វើអោយមហាជនពាសពេញបណ្ដាញសង្គមផ្ទុះកំហឹង និងមិនពេញចិត្តកាន់តែខ្លាំង ដោយពួកគេមានការលើកឡើងចំៗថា «ឈុតនេះ គ្មានអត្តសញ្ញាល្អអ្វីគ្រប់គ្រាន់ ក្នុងការយកទៅតំណាងជាតិលើឆាកអន្តរជាតិឡើយ»។
ចែករំលែកព័តមាននេះ