ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WOW មិនធម្មតា​!! នាង​តូច Inter Rungrada ជាប់​ឈ្មោះ​ជា​សេដ្ឋីនី​វ័យក្មេង​ក្នុង​វ័យ​១០​ឆ្នាំ

1 ឆ្នាំ មុន

ប្រិ​យ​មិត្ត​ពុក​ម៉ែ​បងប្អូន ក៏​ដូច​ជា​មហាជន​ដែល​តែងតែ​និយម​តាមដាន​រឿង​ភាគ​ថៃ ប្រាកដជា​បាន​ស្គាល់ កុមារី​តូច​ច្រ​ឡឹ​ក វ័យ​១០​ឆ្នាំ ឃ្យូ​ត​គួរ​អោយ​ស្រលាញ់ មាន​ទាំង​សមត្ថភាព

ប្រទេស​ថៃ ៖ ប្រិ​យ​មិត្ត​ពុក​ម៉ែ​បងប្អូន ក៏​ដូច​ជា​មហាជន​ដែល​តែងតែ​និយម​តាមដាន​រឿង​ភាគ​ថៃ ប្រាកដជា​បាន​ស្គាល់ កុមារី​តូច​ច្រ​ឡឹ​ក វ័យ​១០​ឆ្នាំ ឃ្យូ​ត​គួរ​អោយ​ស្រលាញ់ មាន​ទាំង​សមត្ថភាព ទេព​កោសល្យ​ក្នុង​វិស័យ​សិល្ប​: និង​មានចំណេះ​ដឹង​ខ្ពស់​មិនធម្មតា ដែល​ជា​តារា​សម្ដែង​ស្រី​ថៃ​ឈ្មោះ​នាង​តូច «Inter Rungrada» ជាក់​ជា​មិន​ខាន​ឡើយ​។

នាង​តូច Inter ជា​ក្មេង​ស្រី​តូច​មួយ​រូប មាន​វ័យ​ត្រឹម​១០​ឆ្នាំ​ប៉ុណ្ណោះ តែ​នាង​តូច​មាន​ដុ​ង​ខាង​ផ្នែក​សិល្បៈ​​ខ្ពស់ ដោយ​និយាយ​ចំពោះ​សមត្ថភាព​ក្នុង​ការ​សម្ដែង​របស់​នាង​តូច​វិញ គឺ​អាច​សម្ដែង​បាន​គ្រប់​ទម្រង់​មិន​ថា​តួរ​បែប​ណា​នោះ​ឡើយ រហូត​ផ្ទុះ​ការ​កោតសរសើរ​ពេញ​ៗ​មាត់​ពី​សំណាក់​មហាជន​ទាំង​ក្នុង និង​ក្រៅប្រទេស ជា​ពិសេស​អ្នកគាំទ្រ​កម្ពុជា​ជា​ច្រើន ក៏​ជា​ហ្វេ​ន​នាង​តូច Inter ដែល​តែងតែ​តាម​ដាន​​ជា​និច្ច​រាល់​ការ​សម្ដែង​របស់​តារា​ស្រី​តូច​ច្រឡឹង​រូប​នេះ​។

យ៉ាងណាមិញ តារា​សម្ដែង​ស្រី​វ័យ​១០​ឆ្នាំ របស់​ប្រទេស​ថៃ​រូប​នេះ ត្រូវ​បាន​មហាជន​ហៅ​ថា ជា​សេដ្ឋីនី​វ័យក្មេង​ដែល​មានទ្រព្យ​ស្ដុកស្ដម្ភ ព្រោះ​សមត្ថភាព​ក្នុង​ការ​រក​ចំណូល​របស់​តារា​ស្រី Inter លើស​ពី​ក្មេង​ទូទៅ​មួយ​ចំនួន​មិន​អាច​ធ្វើ​បាន​ដូច​ជា​នាង​តូច​ឡើយ​។ ចំពោះ​ការងារ​របស់​កុមារី​ដ៏​ស្រស់​ស្អាត Inter ទទួល​បានការ​កោតស្ញប់ស្ញែង​ជា​ខ្លាំង ពី​សំណាក់​អ្នកគាំទ្រ​។

Inter អាច​រក​ចំណូល​បាន​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ ដោយ​គ្រាន់តែ​តម្លៃ​ខ្លួន​សម្ដែង​របស់​នាង គឺ​ហក់​ដល់​ខ្ទង់ ៧ លាន​បាទ​ឯណោះ​។ ជា​ពិសេស Inter ជា​អ្នកតំណាង​ឱ្យ​ផលិតផល របស់​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន​ទៀត​ផង​។ នាង​តូច Inter បាន​ប្រឡូក​ចូល​ក្នុង​វិស័យ​សិល្បៈ​តាំង​តែ​អាយុ​៥​ឆ្នាំ​មក​ម្ល៉េះ ខណៈ​បច្ចុប្បន្ន​នាង​តូច​មាន​អាយុ​១០​ឆ្នាំ ពោល​គឺ​មាន​ន័យ​ថា ក្មេង​ស្រី​រូប​នេះ​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​រយៈពេល​៥​ឆ្នាំ​តែ​ប៉ុណ្ណោះ តែ​អាច​សាង​កេរ្តិ៍ឈ្មោះ​អោយ​ល្បីល្បាញ​ទូ​ទាំង​ប្រទេស ពិសេស​ជាប់​ឈ្មោះ​ជា​សេដ្ឋីនី​វ័យក្មេង​។

inter ជា​ក្មេង​ស្រី​តូច​មួយ​រូប ដែល​ស្រលាញ់​ការងារ​ខ្លាំង ជា​ពិសេស​នាង​ចំណាយពេល​ច្រើន​ខ្លាំង​មែន​ទែន​ទៅ​លើ​មុខ​ជំនួញ​រកស៊ី ក៏​ដូច​ជា​ការងារ​សិល្បៈ និង​ការ​រៀនសូត្រ​។ ក្មេង​ស្រី​វ័យ​១០​ឆ្នាំ​រូប​នេះ មិន​ចំណាយពេល​ឥតប្រយោជន៍​អោយ​ខាត​ពេលវេលា​ចោល​ទទេ​ៗ​ឡើយ​។ ជា​ទូទៅ​ក្នុង​មួ​យស​ប្ដា​ហ៍​ច្បាស់​ណាស់​អ្នកធ្វើការ​ងារ ត្រូវ​មាន​ពេល​ឈប់​សម្រាក់​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ គឺ​ថ្ងៃ​សៅរ៍ និង​អាទិត្យ ។ ចំណែកឯ នាង​តូច Inter វិញ ក្នុង​មួ​យស​ប្តា​ហ៍ ធ្វើការ​ចំនួន​៧​ថ្ងៃ​ពេញ​តែ​ម្ដង ដោយ​មិន​ខ្ចី​សម្រាក​សៅរ៍ ឬ​អាទិត្យ ដូច​មនុស្ស​ធំ​ទូទៅ​មួយ​ចំនួន​ឡើយ​។

នាង​តូច Inter ចេញពីផ្ទះ​ម៉ោង​៨​ព្រឹក​ចូល​ផ្ទះ​ម៉ោង​១០​យប់​ឯណោះ ពិសេស​បាន​ឆ្លៀត​រៀន​ថែម​ទៀត​ផង​។ ទោះជា​រវល់​ចំពោះ​ការងារ​យ៉ាងណា​ក្ដី តារា​សម្ដែង​ស្រី​វ័យក្មេង​របស់​ថៃ​រូប​នេះ មិន​ភ្លេច​ឡើយ​ការ​សិក្សា​របស់​នាង​។

និយាយ​ចំពោះ​ការ​សិក្សា​វិញ​ម្ដង ក្រៅពី​មាន​អាជីព​ជា​តារា​សម្ដែង​ពោរពេញ​ដោយ​ទេព​កោសល្យ និង​ជាតា​រា​ល្បី អាច​រក​ចំណូល​បាន​លើស​ពី​ក្មេង​ទូទៅ​មួយ​ចំនួន​ក៏​ពិតមែន តែ​អូន​តូច Inter ក៏​ជា​សិស្ស​ពូកែ​ម្នាក់​ក្នុង​ថ្នាក់រៀន​។ ជា​រៀង​រាល់​ខែ រាល់​ឆមាស នាង​តូច​រូប​នេះ​តែង​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ រហូត​មិន​ដែល​លួស​ខែ​ឡើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ នាង​តូច​វ័យ​១០​ឆ្នាំ Inter Rungrada កំពុង​តែ​ក្តោប​បាន​ទីផ្សារ​សិល្បៈ​ក្នុង​ប្រទេស​ថៃ​បាន​យ៉ាងច្រើន​ស្ទើរតែ​មិន​នឹក​ស្មាន​ដល់ ដែល​ធ្វើ​ឱ្យ​ឪពុក​ម្តាយ​របស់​នាង​មាន​មោទកភាព និង​មាន​ក្ដី​សុខ​ក្រុម​គ្រួសារ​យ៉ាង​ខ្លាំង ខណៈ​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ និង​ស្នាមញញឹម​របស់​ឪពុក​ម្ដាយ គឺ​កើត​ចេញពី​ភាព​អស្ចារ្យ​របស់ inter ដែល​ជា​ចំណែក​មួយ​រក​ប្រាក់​ចំណូល​ជ្រុម​ជ្រែង​គ្រួសារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ