ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ថ្មី «ផ្ទះសសរ​កណ្តាល» បង្កប់​​​ការ​​អប់រំ និង​​បញ្ជាក់​​អត្ត​សញ្ញាណ​​​​​​ជាតិ​ខ្មែរ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ផលិតកម្ម​រ៉េ​ដ​​ភី​ក​ឆើបាន​សម្រាំង​ស្នាដៃ​ថ្មី​របស់​ខ្លួន​​រំលេច​លើ​ទីផ្សារ​ម្តងទៀត​ហើយ ដែល​ស្នាដៃ​ថ្មី​នេះ​ ពិតជា​មានការ​ទាក់ទាញ​ពី​អ្នកគាំទ្រ ​ដែល​ជា​អ្នក​ជួយ​លើកទឹកចិត្ត​ ព្រមទាំង​ឱ​កា​ដ​បង្ហាញ​ស្នាដៃ​របស់​តារា​រលក​ក្រោយ ​ពង្រីក​សមត្ថភាព​លើ​ផ្នែក​សិល្បៈ​ ។

រាជធានីភ្នំពេញ ៖ ផលិតកម្ម​រ៉េ​ដ​​ភី​ក​ឆើ បាន​សម្រាំង​ស្នាដៃ​ថ្មី​របស់​ខ្លួន​​រំលេច​លើ​ទីផ្សារ​ម្តងទៀត​ហើយ ដែល​ស្នាដៃ​ថ្មី​នេះ​ ពិតជា​មានការ​ទាក់ទាញ​ពី​អ្នកគាំទ្រ ​ដែល​ជា​អ្នក​ជួយ​លើកទឹកចិត្ត​ ព្រមទាំង​ឱ​កា​ដ​បង្ហាញ​ស្នាដៃ​របស់​តារា​រលក​ក្រោយ ​ពង្រីក​សមត្ថភាព​លើ​ផ្នែក​សិល្បៈ​ ។ 

ភាពយន្ត​ខ្នាត​ធំ​ថ្មី​នេះ គឺ​រឿង «ផ្ទះ​សសរ​កណ្តាល» បាន​ប្រកាស​សម្ពោធ​ចាក់​បញ្ចាំង​ជា​ផ្លូវការ​ហើយ​ បន្ទាប់​ពី​ផលិត​អស់​ជា​ច្រើន​ខែ ​។ កម្មវិធី​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ល្ងាច​​ថ្ងៃ​ទី​៦ មីនា​ ​​នៅ​ក្នុង​បរិ​វេន​ផ្សារ​ទំនើប​ស្ទឹង​មាន​ជ័យ​ថ្មី​ ក្រោម​វត្តមាន​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សិល្បករ ផលិតករ​ជា​ច្រើន​រូប​ចូលរួម​ ។

រឿង​ «ផ្ទះ​សសរ​កណ្តាល» គឺជា​រឿង​កំប្លែង និង​ភ័យរន្ធត់​ ដែល​ត្រូវ​បាន​ចំណាយ​ការ​ផលិត​ប្រមាណ​៣​ខែ និង​ក្រោម​ទុន​ប្រមា​ន​ជាង​៤​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ឌៀ​ម សុ​វ​ណ្ណា​រ៉ា ចាងហ្វាង​ផលិតកម្ម​Red  Picture​ ។

លោក​បន្ត​ថា​ ភាពយន្ត​នេះ​ ខុស​ប្លែក​ពី​រឿង​មុន​ៗ​ ដោយ​ផលិតកម្ម​បាន​ជម្រើស​ បាន​តារា​សម្តែង​ថ្មី​ដែល​មាន​សមត្ថភាព​ខ្ពស់​មក​សម្តែង​ជាមួយនឹង​តារា​ជើង​ចាស់​ជា​ច្រើន​ ។ លោក​ថា​ រឿង​នេះ​បាន​ផុ្ត​ល់​ឱកាស​ច្រើន​ដល់​តារា​សម្តែង​ថ្មី​ ដើម្បី​ទទួល​បានការ​សម្តែង​​មួយ​កាន់តែ​ល្អ​ជាង​មុន​ ។ លោក​ថា​ រឿង​នេះ​តម្រូវ​ចិត្ត​មនុស្ស​គ្រប់​វ័យ ពិសេស​អ្នក​និយម​ភាពយន្ត​ភ័យរន្ធត់ កំប្លែង និង​មនោសញ្ចេតនា​។

នាយពាក់មី ក៏បាន​បញ្ជាក់​ថា រឿង​ថ្មី​នេះ​ ពិតជា​ចម្លែក​អារម្មណ៍​ ដោយសារ​មានការ​ផ្លាស់​ប្តូ​រសជាតិ​សម្តែង​ ពិសេស​តារា​សម្តែង​ថ្មី​ដែល​មាន​ទេព​កោសល្យ​ ។ លោក​ថា​ ក្នុង​រឿង​នេះ​​លោកក៏​ដូច​ជាង​តារា​សម្តែង​ល្បី​ជា​ច្រើន​មិន​មាន​សាច់​រឿង​ច្រើន​ក្នុង​ការ​សម្តែង​ទេ ប៉ុន្តែ​ជា​ភាពយន្ត​ដែល​សម្រិតសម្រាំង និង​មាន​ឈុត​ឆាក​ថ្មី​ៗ​គួរ​ឲ្យ​ចាប់អារម្មណ៍​។

តំណាង​​នាយកដ្ឋាន​ភាពយន្ត បាន​ថ្លែង​កោតសរសើរ​ចំពោះ​ផលិតកម្ម​ Red Picture ដែល​តែងតែ​ព្យាយាម​យក​នូវ​អ្វី​ដែល​ថ្មី​សម្រាប់​​បម្រើ​អារម្មណ៍​ទស្សនិកជន​។ លោក​ថា​ ក្រៅពី​រឿង​ដែល​មានគុណ​ភាព ផលិតកម្ម​ក៏​បង្កប់​នូវ​អត្ថន័យ​អប់រំ និង​បញ្ជាក់​ពី​អត្ត​សញ្ញាណ​​​ជាតិខ្មែរ នៅ​ក្នុង​រឿង​ផង​ដែរ​។