ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​នៃ​ការ​បរិភោគ​អាហារ​ឆៅ

7 ឆ្នាំ មុន

អាហារ​ឆៅ គឺជា​របប​អាហារ​ដែល​ល្អ​បំផុត​មួយ​ក្នុង​ចំណោម​អាហារ​ជា​ច្រើន ។ មនុស្ស​គួរតែ​បន្ថែម​អាហារ​ឆៅ​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ ។ អត្ថប្រយោជន៍​ដំបូង​នៅ​ពេល

អាហារ​ឆៅ គឺជា​របប​អាហារ​ដែល​ល្អ​បំផុត​មួយ​ក្នុង​ចំណោម​អាហារ​ជា​ច្រើន ។ មនុស្ស​គួរតែ​បន្ថែម​អាហារ​ឆៅ​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ ។ អត្ថប្រយោជន៍​ដំបូង​នៅ​ពេល​ដែល​អ្នក​បរិភោគ​អាហារ​ឆៅ​អ្នក​នឹង​មាន​អារម្មណ៍​ឆ្អែតភ្លាម​ៗ ។ ក្រៅពី​នេះ​កម្រិត​ថាមពល​របស់​អ្នក​នឹង​កើនឡើង​ខ្លាំង​ជាង​មុន ។
ប្រហែល​បី​ភាគ​បួន​នៃ​របប​អាហារ​របស់​មនុស្ស​ម្នាក់​គួរតែ​មាន​អាហារ​ឆៅ ព្រោះ​វា​អាច​ជួយ​ឱ្យ​ពួក​គេ​មាន​សុខភាព​ល្អ ។

សូម​អាន​អត្ថបទ​ខាងក្រោម​នេះ ដើម្បី​ដឹង​អំពី​អត្ថប្រយោជន៍​ចំពោះ​សុខភាព​នៃ​អាហារ​ឆៅ ។

១-​មាន​កម្រិត​អង់ស៊ីម​ខ្ពស់
 អាហារ​ឆៅ​រួម​ទាំង​បន្លែ និង​សាច់​មាន​ផ្ទុក​អង់ស៊ីម​ធម្មជាតិ​ដែល​អាច​ជួយ​ក្នុង​ការ​រំលាយ​អាហារ ។ វា​ក៏​មាន​សារធាតុចិញ្ចឹម​ដ៏​សម្បូរ​បែប​ចំពោះ​រាង​កាយ ។

២-​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជាតិពុល
ដោយសារ​តែ​អាហារ​ឆៅ​មិន​បាន​ប៉ះ​នឹង​សីតុណ្ហភាព​ខ្ពស់ ដូច្នេះ​វា​នឹង​គ្មាន​ការ​បង្កើត​ជាតិពុល​ដែល​ជា​ភ្នាក់ងារ​ធ្វើ​ឲ្យ​មាន​មហារីក ។ វា​គឺជា​អត្ថប្រយោជន៍ ដ៏​ពិសេស​នៃ​ការ​បរិភោគ​អាហារ​ឆៅ​ចំពោះ​សុខភាព ។

៣-​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូ​និ​ច
ដោយសារ​តែ​វា​មិន​ត្រូវ​បាន​ចម្អិន ដូច្នេះ​វា​បញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ក្នុង​កម្រិត​ទាប​បំផុត ។ ហើយ​វា​ក៏​មាន​ផល​វិជ្ជមាន​ចំពោះ​បរិស្ថាន​ផង​ដែរ ។

៤-​ធ្វើ​ឲ្យ​អ្នក​មិនសូវ​ចង់​ទទួលទាន​ជាតិ​ស្ករ
ការ​បរិភោគ​អាហារ​ឆៅ​ជួយ​កាត់​បន្ថយ​ចំណង់​ក្នុង​ការ​ទទួលទាន​ជាតិ​ស្ករ ដោយសារ​វា​ត្រូវ​បាន​បរិភោគ​ទាំង​ឆៅ និង​មិន​ត្រូវការ​បន្ថែម​សារធាតុ ផ្សេង​ៗ​ដូច​ពេល​ចម្អិន​ឡើយ។ វា​ក៏​ជា​អត្ថប្រយោជន៍​ដ៏​ពិសេស​នៃ​ការ​ទទួលទាន​អាហារ​ឆៅ​ចំពោះ​រាង​កាយ​ផង​ដែរ ៕