ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពយន្ត​រឿង​«​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​»​ចាក់​បញ្ចាំង​ហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខ្សែភាពយន្ត​រឿង​«​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​»​បាន​ដាក់​សម្ពោធ​កាលពី​ល្ងាច​ថ្ងៃ​ទី​១ មីនា ឆ្នាំ​២០១៧​នៅ​រោង​ភាពយន្ត​មេ​ជើ​ស៊ី​ណើ​ភ្លិច​បាយ​សែ​ល​កាត ក្នុង​បរិវេណ​ផ្សារ​ទំនើប​អីុ​អន​ម៉​ល រាជធានី​ភ្នំពេញ ។

រាជធានី​ភ្នំពេញ ៖ ខ្សែភាពយន្ត​រឿង​«​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​»​បាន​ដាក់​សម្ពោធ​កាលពី​ល្ងាច​ថ្ងៃ​ទី​១ មីនា ឆ្នាំ​២០១៧​នៅ​រោង​ភាពយន្ត​មេ​ជើ​ស៊ី​ណើ​ភ្លិច​បាយ​សែ​ល​កាត ក្នុង​បរិវេណ​ផ្សារ​ទំនើប​អីុ​អន​ម៉​ល រាជធានី​ភ្នំពេញ ។

នា​ឱកាស​នោះ​មាន​វត្តមាន​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ខៀវ កា​ញា​រី​ទ្ធ​;​ម្ចាស់​ផលិតកម្ម​ថោ​ន​;​ក្រុមការងារ​ផលិត​ម្ម​;​តារា​សម្តែង​ក្នុង​សាច់​រឿង​និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​នាក់ ។
ទំហំ​នៃ​ទឹកចិត្ត​អ្នក​ម្តាយ​ពិតជា​មិន​អាច​កាត់ថ្លៃ​បាន​មែន ម្តាយ​សុខចិត្ត​រែកពន់​គ្រប់យ៉ាង ម្តាយ​សុខចិត្ត​ទទួល​បាប​គ្រប់យ៉ាង​ជំនួស​កូន អត្ថន័យ​ទាំងអស់ បង្ហាញ​នៅ​គ្រប់​រោងកុន​ចាប់ពី​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០១៧ ។ ខ្សែភាពយន្ត​រឿង​«​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​»​ចង់​បញ្ជាក់​ពី​ក្តី​ទុក្ខ​ព្រួយ​អ្នក​ម្តាយ​គ្រប់​រូប​មាន​ដូច​ជា ៖ ទឹកចិត្ត​អ្នក​ម្តាយ ក្នុង​គ្រួសារ ត្រកូល​អ្នកមាន ។ ទឹកចិត្ត​អ្នក​ម្តាយ​ក្នុង​គ្រួសារ​មធ្យម ។ ទឹកចិត្ត​អ្នក​ម្តាយ​ក្នុង​គ្រួសារ​ត្រកូល​អ្នកក្រ ។ ទោះបីជា​ស្ថិត​ក្នុង​ជីវភាព​បែប​ណា​ក៏​ដោយ ម្តាយ​សុទ្ធតែ​មាន​ទឹកចិត្ត​អាណិត​ស្រលាញ់​កូន​ដូច​គ្នា​ទាំងអស់ ។ ខ្សែភាពយន្ត​នេះ​មាន​គ្រប់​រសជាតិ ដែល​កើត​មាន​ជាក់ស្តែង​ក្នុង​សង្គម​បាន​សម្រិតសម្រាំង​ជា​ពិសេស​សម្រាប់​ទស្សនិកជន ដោយ​ស្នាដៃ​អ្នកដឹកនាំ​រឿង អ្នកស្រី ពាន់ ភួង​បុប្ផា ដែល​ជា​ខ្សែភាពយន្ត​ខ្នាត​ធំ​កម្រិត​៤.៥K​លំដាប់​អន្តរជាតិ ។

ទស្ស​និ​ជន​មួយ​ចំនួន​ដែល​ត្រៀម​ចូល​ទស្សនា​ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង​«​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​»​និយាយ​ថា​«​ចាំ​ដាក់​កន្សែង​ទៅ​តែ​ម្តង​ទៅ ខ្ជិល​ទិញ​ក្រដាស​»;«​ត្រៀម​ចិត្ត​សម្រាប់​យំ​តែ​ម្តង​»;«​មិនបាច់​ទេ​ថា​តួ​មិន​ទាន់​យំ​ផង ឯង​ក្រៅ​ហូរ​ទឹកភ្នែក​បាត់​» ។ «​គ្រាន់តែ​មើល​trailer​ចង់​យំ​បាត់​ហើយ​» ។ ខ្លះ​ទៀត​ថា​«​មើលទៅ​ទំនង​ល្អមើល​ហើយ​មាន​ន័យ​ទៀត ចាំ​ឆ្លៀត​នាំ​កូន​ទៅ​មើល​ដែរ​ហើយ​» ។ «​អ្នកស្រី​ស្វែង សុជាតា សម្តែង​សម​ខ្លាំង​ណាស់ ចេញ​គាត់​មក​ទឹកភ្នែក​ហូរ​ទប់​មិន​ជាប់​» ។ «​ទៅ​មើល​យក​កន្សែង​ទៅ​ឱ្យ​ហើយ​» «​ដឹង​តែ​ទៅ​មើល​ហើយ​គាំទ្រ​ពេញទំហឹង​» ។

ក្នុង​ខ្សែភាពយន្ត​រឿង​«​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​»​ចូលរួម​សម្ដែង​ដោយ​អ្នក​នាង​អម្ពរ ទេវី​;​អ្នក​នាង​ស៊ឹ​ម សូលី​កា​;​អ្នក​នាង​ស្វែង សុជាតា​;​អ្នក​នាង​សុខ សុ​ម៉ា​វ​តី​;​កញ្ញា​ឌុ​ច លី​ដា​;​លោក ទេព រិ​ន​ដា​រ៉ូ​;​លោក​មាស យិ​ត​ឧស្សាហ៍​;​លោក​ប៊ុត សា​រ៉ា​វុ​ធ និង​អ្នកស្រី​ឌី សា​វ៉េ​ត ជាដើម ៕