ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​បវរកញ្ញា​មី​យ៉ា​ន់ម៉ា ​ចេញពី​ថៃ​ហើយ​ ​និង​កំពុង​​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​​​ប្រទេស​មួយ​

1 ឆ្នាំ មុន

ថៃ ៖ នាង Han Lay ជា​តារា​បង្ហាញ​ម៉ូដ និង​ជា​អតីតបវរកញ្ញាមីយ៉ាន់ម៉ា​ ចូលរួម​ប្រកួត Miss Grand

ថៃ ៖ នាង Han Lay ជា​តារា​បង្ហាញ​ម៉ូដ និង​ជា​អតីតបវរកញ្ញាមីយ៉ាន់ម៉ា​ ចូលរួម​ប្រកួត Miss Grand International ឆ្នាំ ២០២០ ​នៅថៃ ​​និង​បាន​​ជ្រកកោន​ក្នុង​ប្រទេស​ថៃ​ បន្ទាប់​ពី​រិះគន់​របប​យោធា​មី​យ៉ា​ន់​ម៉ា ពេល​នេះ​បាន​ចាក​ចេញពី​ទីក្រុង​បាងកក​ហើយ និង​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កា​ណា​ដា កន្លែង​ដែល​នាង​ត្រូវ​គេ​រំពឹង​ថា​ នឹង​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ទីនោះ​។ នេះ​បើ​យោង​តាម​មន្ត្រី​អន្តោប្រវេសន៍​ថៃ​ថ្លែងប្រាប់ CNN​។ គួររំលឹកថា អតីត​បវរកញ្ញា​មី​យ៉ា​ន់​ម៉ា នាង Han Lay ត្រូវ​ថៃ​ហាម​មិន​ឱ្យ​ចូល​ក្រុង​បាងកក​វិញ

កញ្ញា Han Lay វ័យ ២៣​ឆ្នាំ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​កាលពី​ឆ្នាំ​មុន​អំឡុង​ការ​ថ្លែង​របស់​នាង​នៅ​ក្នុង​កម្មវិធី Miss Grand International ឆ្នាំ ២០២១ ធ្វើ​ឡើង​ក្នុង​ប្រទេស​ថៃ នៅ​ពេល​អំពាវ​នាង​ឱ្យ​ពិភពលោក​ជួយ​ប្រទេស​របស់​នាង ចំ​ពេល​មានការ​បង្ក្រាប​បង្ហូរឈា.ម​ពី​របប​យោធា​។

នាង​ត្រូវ​គេ​គំ​រា​.​ម​សម្លា.​ប់​បន្ទាប់​ពី​ការ​ថ្លែង​នោះ និង​បាន​សម្រេចចិត្ត​មិន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ឡើយ​បន្ទាប់​ពី​ការ​ប្រកួត​។

ប៉ុន្តែ​នាង​ទំនងជា​ប្រឈម​នឹង​ការ​គំ​រា​.​ម​កំហែង​នៃ​ការ​និរទេស ក្រោយ​ពេល​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ថៃ​វិញ​កាលពី​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​មុន បន្ទាប់​ពី​ធ្វើ​ដំណើរ​ទស្សនៈកិច្ច​ក្នុង​ប្រទេស​វៀតណាម​។ នាង​ត្រូវ​បា​នប​ញ្ឍ​ប់​ដោយ​មន្ត្រី​ថៃ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ Suvarnabhumi នៅ​ទីក្រុង​បាងកក​។ មន្ត្រី​ទាំងនោះ​និយាយ​ថា ពួក​គេ​រក​ឃើញ​មាន​បញ្ហា​នៃ​លិខិតឆ្លងដែន​របស់​នាង​។

លោក Archayon Kraithong អនុប្រធាន​ការិយាល័យ​អន្តោប្រវេសន៍​ថៃ​បាន​ប្រាប់ CNN នៅ​ថ្ងៃ​ពុធ ទី ២៨ កញ្ញា​នេះ​ថា កញ្ញា Han Lay បាន​ចាក​ចេញពី​ទីក្រុង​បាងកក​នៅ​យប់​ថ្ងៃ​អង្គារ​។ គោលដៅ​ចុង​ក្រោយ​របស់​នាង​គឺ​កា​ណា​ដា​។

Han Lay ធ្លាប់​ប្រាប់ CNN ថា​នាង​កំពុង​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ក្នុង​ប្រទេស​កា​ណា​ដា​ទោះបី​ចង់​បន្ត​នៅ​ថៃ​ក៏​ដោយ​។

លោក Phil Robertson នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំង​មើល​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា «Han Lay គឹ​ជា​ជន​រង​គ្រោះ​នៃ​សកម្មភាព​នយោបាយ​របស់​របប​យោធា​មី​យ៉ា​ន​ម៉ា​ដែល​ធ្វើ​ឱ្យ​នាង​ក្លាយជា​មនុស្ស​គ្មាន​លក្ខណៈ​ជា​ពលរដ្ឋ​នៅ​ពេល​នាង​ត្រឡប់​ទៅ​កាន់​ប្រទេស​ថៃ​ពី​វៀតណាម​កាលពី​ស​ប្តា​ហ៍​មុន​»​។

សូម​បញ្ជាក់​ថា ស្ថានភាព​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​បន្ត​ធ្លាក់​ចុះ​បន្ទាប់​ពី​រដ្ឋប្រហារ​យោធា​ឆ្នាំ ២០២១​។ ក្រុម​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា ការ​រំ​លោ​.​ភ​សិទ្ធិ​មនុស្ស​នៅ​តែ​កើត​មាន​ឡើង ហើយ​ការ​ប្រហារជីវិត​របស់​រដ្ឋ​បាន​ត្រឡ​ប់​មក​វិញ ខណៈ​ដែល​ជម្លោះ​នៅ​ទូ​ទាំង​ប្រទេស​បាន​ផ្ទុះ​ឡើង​។

មនុស្ស​រាប់​លាន​នាក់​នៅ​តែ​បន្ត​ទប់ទល់​នឹង​របប​យោធា​ដែល​កំពុង​កាន់​អំណាច​ដឹកនាំ​ដោយ Min Aung Hlaing ដែល​បាន​ស​ម្លា​.​ប់​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​រាប់រយ​នាក់​៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ