ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតបវរកញ្ញាមីយ៉ាន់ម៉ា នាង Han Lay ត្រូវ​ថៃ​​ហាម​​មិន​ឱ្យ​ចូល​ក្រុង​បាងកក​វិញ

1 ឆ្នាំ មុន

ថៃ ៖ ​ នាង Han Lay ជា​តារា​បង្ហាញ​ម៉ូដ និង​ជា​អតីតបវរកញ្ញាមីយ៉ាន់ម៉ា​ ចូលរួម​ប្រកួត Miss Grand

ថៃ ៖ ​ នាង Han Lay ជា​តារា​បង្ហាញ​ម៉ូដ និង​ជា​អតីតបវរកញ្ញាមីយ៉ាន់ម៉ា​ ចូលរួម​ប្រកួត Miss Grand International ឆ្នាំ ២០២០ ​នៅថៃ ​ហើយ​​​ជ្រកកោន​ក្នុង​ប្រទេស​ថៃ បន្ទាប់​ពី​​នាង​បាន​និយាយ​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​នៅ​ក្នុង​ប្រទេស​កំណើត​របស់​នាង ត្រូវ​បាន​ហាមប្រាម​មិន​ឱ្យ​វិល​ត្រឡប់​ទៅ​កាន់​ទីក្រុង​បាងកក ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​ថៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ២២ កញ្ញា​ម្សិលមិញ​នេះ​។

នាយកដ្ឋាន​អន្តោប្រវេសន៍​ថៃ​និយាយ​ថា ​នាង​ Han Lay មិន​មាន​ទិ​ដ្ឋាការ​ត្រឹមត្រូវ​សម្រាប់​ចូល​ក្នុង​ប្រទេស​ថៃ​។ នាង​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​អន្តរជាតិ​កាលពី​ឆ្នាំ​មុន បន្ទាប់​ពី​ថ្លែង​សុន្ទរកថា​ក្នុង​កម្មវិធី​ប្រកួត​សម្រស់​ដោយ​អំ​ណា​វនា​វ​ឱ្យ​មានការ​ជួយ​ប្រជាជន​មី​យ៉ា​ន់ម៉ា អំឡុង​ការ​បង្ក្រាប​យោធា​របស់​របប​មី​យ៉ា​ន់ម៉ា​។

នាយកដ្ឋាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ថា Han Lay វ័យ ២៣​ឆ្នាំ​មិន​ត្រូវ​បាន​ឃុំខ្លួន​នោះ​ទេ ហើយ​កំពុង​មានការ​រៀបចំ​សម្រាប់​នាង​ឱ្យធ្វើ​ដំណើរ​ចេញពី​ប្រទេស​ថៃ​។

លោក Nawit Itsaragrisil ស្ថាបនិក​កម្មវិធី Miss Grand International របស់​ថៃ ដែល​តំណាង​ឱ្យ​កញ្ញា Han Lay បាន​និយាយ​ថា នាង​កំពុង​ស្ថិត​នៅ​កន្លែង​ឆ្លងកាត់​នៃ​ព្រ​លាន​យន្តហោះ​ទីក្រុង​បាងកក​ចាប់តាំងពី​ថ្ងៃ​ពុធ​ល្ងាច​។

លោក​ថ្លែង​ទៀត​ថា Han Lay ត្រូវ​បា​នប​ញ្ឍ​ប់​នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់ ដោយសារ​នាង​ស្ថិត​ក្រោម​ការ​ជូនដំណឹង​របស់​ប៉ូ​លី​ស​អន្តរជាតិ Interpol​។

លោក​ថ្លែង​ថា «​នាង​មិន​ចង់ទៅ​កន្លែង​ណា​ផ្សេង​ទៀត​ទេ​។ នាង​ចង់​រស់នៅ​ក្នុង​ប្រទេស​ថៃ​។ នាង​កំពុង​រង​ចាំ​ដំណោះស្រាយ​អំពី​វិធី​ដែល​នាង​អាច​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​បាន»​។

សូម​រម្លឹក​ថា កញ្ញា Han Lay គឺជា​បេ​ក្ខ​នារី​ក្នុង​កម្មវិធី Miss Grand International​។ វី​ដេ​អូ​របស់​នាង​ផ្ទះ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង នៅ​ពេល​នាង​ថ្លែង​ទាំង​ទឹកភ្នែក​នៅ​លើ​ឆាក​អំពី​ការ​បង្ហូរឈា.ម​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន​ម៉ា នៅ​ថ្ងៃ​ដែល​បាតុករ​ជាង ១៤០​នាក់​ត្រូវ​បាន​ស​ម្លា​.​ប់​។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពី​ឆ្នាំ​មុន នាង​បាន​និយាយ​ថា​ប្រជាជន​របស់​នាង​នឹង​មិន​បោះបង់​នោះ​ទេ​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទពាក់ព័ន្ធ ៖

-បវរកញ្ញា​មី​យ៉ា​ន់​ម៉ា ថ្លែង​ទាំង​ទឹកភ្នែក​ថា «​ខ្ញុំ​ដឹង​ច្បាស់​ថា​ពេល​ខ្ញុំ​ត្រឡប់​ទៅ​វិញ​ខ្ញុំ​នឹង​មិន​មាន​សុវត្ថិភាព​ទេ ព្រោះ​ខ្ញុំ​និយាយ​អំពី​បញ្ហា​យោធា​»

-ស្ថានភាព​មិន​ស្រួល បវរកញ្ញា​មី​យ៉ា​ន់​ម៉ា សម្រេចចិត្ត​ធ្វើ​រឿង​មួយ​ដើម្បី​សុវត្ថិភាព

-ស្ថានភាព​បវរកញ្ញា​មី​យ៉ា​ន់​ម៉ា ហាក់​ផុយ​ស្រួយ ខណៈ​នាង​សល់​ត្រឹម​២០០​ដុល្លារ​ជាប់​ខ្លួន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ