ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខរដ្ឋស្តីទីកម្ពុជា ៖ ទោះជាកម្ពុជា-ថៃកំពុងប្រឈមជំងឺ កូវីដ-១៩ក្ដី ក៏នៅជួយគ្នាទៅវិញទៅមក

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​សាយ ឈុំ ប្រមុខរដ្ឋ​ស្តីទី​នៃ​កម្ពុជា​បាន​បញ្ជាក់​ទោះបីជា​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​កំពុង​ប្រឈម​ទៅ​នឹង​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​យ៉ាងណា​ក្តី​ក៏​ប្រទេស​ទាំង​ពីរ​នៅ​តែ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​នាម​ជា​អ្នក​ជិតខាង​ល្អ​។ ការ​បញ្ជាក់​បែប​នេះ ខណៈ​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​គណៈកម្មការ​ស៊ើបអង្កេត​អំពើ​ពុក​រលួយ ការ​ប្រព្រឹត្ត​ខុស និង​ពង្រឹង​អភិបាលកិច្ច​ល្អ​នៃ​ព្រឹទ្ធសភា​ថៃ​ដឹកនាំ​ដោយ​ឧត្តមនាវីឯក…

រាជធានី​ភ្នំពេញ ៖ សម្តេច​សាយ ឈុំ ប្រមុខរដ្ឋ​ស្តីទី​នៃ​កម្ពុជា​បាន​បញ្ជាក់​ទោះបីជា​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​កំពុង​ប្រឈម​ទៅ​នឹង​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​យ៉ាងណា​ក្តី​ក៏​ប្រទេស​ទាំង​ពីរ​នៅ​តែ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​នាម​ជា​អ្នក​ជិតខាង​ល្អ​។

ការ​បញ្ជាក់​បែប​នេះ ខណៈ​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​គណៈកម្មការ​ស៊ើបអង្កេត​អំពើ​ពុក​រលួយ ការ​ប្រព្រឹត្ត​ខុស និង​ពង្រឹង​អភិបាលកិច្ច​ល្អ​នៃ​ព្រឹទ្ធសភា​ថៃ​ដឹកនាំ​ដោយ​ឧត្តមនាវីឯក សិស​ថា​វ៉ា​ត វង្ស​សុវណ្ណ ប្រធាន​គណៈកម្មការ​ចូល​ជួប​សម្តែង​ការ​គួរសម នា​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២២ នៅ​វិមាន​ព្រឹទ្ធសភា​។នៅ​ក្នុង​ជំនួប​សម្តេច សាយ ឈុំ បាន​សម្តែង​សេចក្តី​រីករាយ​ដោយ​មើលឃើញ​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ មានការ​រីក​ចម្រើន​ជា​លំដាប់​។

សម្ដេច​ថា ការ​រីក​ចម្រើន​នេះ ស្តែង​ឡើង​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទស្សន កិច្ច​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ​។​ប្រមុខរដ្ឋ​ស្តីទី​ក៏​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​ទោះបី​ប្រទេស​ទាំង​ពីរ​បាន​នឹង​កំពុង​ប្រឈម​ទៅ​នឹង​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ យ៉ាងណា​ក្តី ក៏​ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​នៅ​តែ​បាន​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​នាម​ជា​បងប្អូន និង​ជា​អ្នក​ជិតខាង​ល្អ​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ថៃ​ឡង់​ដ៍ដែល​បាន​ផ្តល់​ជំនួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ និង​គ្រោះ​ទឹកជំនន់​កាលពី​ឆ្នាំ​២០២០​កន្លង​ទៅ​នេះ ព្រមទាំង​ជួយ​សម្រួល​បែបបទ​ដល់​ពលករ​កម្ពុជា​ទៅ​ធ្វើ​ការងារ​ក្នុង​ប្រទេស​ថៃ ការ​ជួយ​ត​បណ្តាញអគ្គីសនី និង​កា​រត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ភ្ជាប់​ជាដើម​»​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ប្រមុខរដ្ឋ​ស្តីទី​បាន​វា​.​យ​តម្លៃ​ខ្ពស់​ចំពោះ​ការ​បន្ត​រីក​ចម្រើន​ជា​លំដាប់​នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​សភា​នៃ​ប្រទេស​ទាំង​ពីរ​ដែល​ត្រូវ​បាន​លើកកម្ពស់​ឥត​ឈប់​ឈរ និង​មានការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ដែល​តែងតែ​ជួយ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ឆាក​អន្តរជាតិ មិន​ត្រឹមតែ​ទទួល​បាន​ផលប្រយោជន៍​សម្រាប់​ប្រទេស​ទាំង​ពីរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​រួម​វិភាគទាន​ចំណែក​ដល់​ការ​ថែរក្សា​សន្តិភាព ស្ថិរភាព សន្តិសុខ និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់ និង​សកលលោក​ផង​ដែរ​។

ក្នុង​ឱកាស​នោះ​ឧត្តមនាវីឯក សិស​ថា​វ៉ា​ត វង្ស​សុវណ្ណ បាន​គូស​បញ្ជក់​ថា ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ​ឡង់​ដ៏​មាន​ព្រំប្រទល់​ជាប់​គ្នា​ប្រជាជន​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និត​មាន​វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី​ស្រ​ដៀង​គ្នា ជា​ពិសេស​ប្រជាជន​រស់នៅ​តាម បណ្តោយ​ព្រំដែន​តែង​តែង​មានកា​រពឹក​ពាក់​យកអាសារ​គ្នា​ទៅ​វិញ​ទៅ​មក តាំងពី​យូ​លង់​ណាស់​មក​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ