ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណ​យ វ​ណ្ណេ​ត ឆ្លើយ​តប​ការ​រិះគន់​ជុំវិញ​ការ​ចោទប្រកាន់​ជាដើម​ហេតុ​នាំ​ឲ្យ​ភរិយា​ដើម​ស្លា.ប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​រិះគន់​ជា​បន្តបន្ទាប់​តារាចម្រៀង​ចាស់វស្សា​លោក ណ​យ វ​ណ្ណេ​ត បាន​ចេញ​មក​ធ្វើការ​ឆ្លើយ​តប​ប្រតិកម្ម​ទៅ​វិញ​ជុំវិញ​ការ​ចោទប្រកាន់​ថា រូប​លោក

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​រិះគន់​ជា​បន្តបន្ទាប់​តារាចម្រៀង​ចាស់វស្សា​លោក ណ​យ វ​ណ្ណេ​ត បាន​ចេញ​មក​ធ្វើការ​ឆ្លើយ​តប​ប្រតិកម្ម​ទៅ​វិញ​ជុំវិញ​ការ​ចោទប្រកាន់​ថា រូប​លោក​ជា​មនុស្ស​ឈាមខ្មៅ ជុំវិញ​ការ​ទទួលមរណភាព​ពី​សំណាក់​ភរិយា​ដើម​របស់​លោក​កាលពី​ពេល​ថ្មី​ៗ​នេះ​។

ភរិយា​របស់​លោក ណ​យ វ​ណ្ណេ​ត ដែល​មានឈ្មោះ សា​វឿ​ន បាន​លែងលះ​គ្នា​អស់​ជិត​៣០​ឆ្នាំ និង​បាន​ទទួលមរណភាព​កាលពី​ចុងខែ​កុម្ភៈ បាន​ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​មានការ​ទម្លាយ​ពី​កូនស្រី​ថា ម្តាយ​របស់​ខ្លួន​ចង់​ឃើញ​មុខ​ស្វាមី​លោក ណ​យ វ​ណ្ណេ​ត ជា​លើក​ចុង​ក្រោយ តែ​មិន​បាន​ដូច​បំណង ត្រឹមតែ​អោប​រូបថត​រហូត​ដល់​ដង្ហើម​ចុង​ក្រោយ​។

ត្រង់​ចំណុច​នេះ​លោក ណ​យ វ​ណ្ណេ​ត ត្រូវ​បាន​ទទួល​រង​នូវ​ការ​ប្រមាថ និង​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​មួយ​ចំនួន​ថា ជា​មនុស្ស​ឈាមខ្មៅ ដាច់​ធម៌​មេត្តា ហ៊ាន​ចាកចោល​ភរិយា​ដើម និង​កូន ហើយ​សូ​ម្បី​តែ​មុខ​ចុង​ក្រោយ​ក៏​មិន​អាច​ទៅ​ជួប​។

ការ​រិះគន់​នេះ​បាន​ធ្វើ​ឲ្យ​ម្ចាស់​បទ «​សម្រស់​បុ​ប្ជា​កំពង់ធំ​» លោក ណ​យ វ​ណ្ណេ​ត ហាក់​នៅ​មិន​ស្ងប់ ទ្រាំ​មិន​បាន ក៏​ចេញ​មក​បញ្ជាក់​ពី​មូលហេតុ​ពិត​នៃ​ការ​លែងលះ​ពី​ភរិយា​ដើម​របស់​លោក និង​បាន​ចាត់​ទុក​ការ​រិះគន់ និង​ការ​ប្រមាថ​លើ​រូប​លោក​នា​ពេល​នេះ គឺជា​មនុស្ស​ដែល​មិន​បានដឹង​រឿងរ៉ាវ​ផ្ទាល់​របស់​លោក​ច្បាស់​។

តាម​រយៈ​វី​ដេ​អូ​ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​លោក ណ​យ វ​ណ្ណេ​ត បាន​អះអាង​ថា ក្នុង​ពេល​ដែល​លោក​មិន​ទាន់​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ច្បាស់លាស់ លោក​បាន​ចាប់ដៃ​គូជីវិត​ជាមួយ​ភរិយា​ដើម​របស់​លោក​ដែល​ជា​កូន​អ្នកមាន​មួយ​រូប​។ លោក​បន្ត​ថា ការ​រស់នៅ​ដោយ​ភាព​ក្រខ្សត់​របស់​លោក​គឺ​ត្រូវ​បាន​ទទួល​ការ​ម៉ាក់​ងាយ​យ៉ាង​ខ្លាំង​ពី​សំណាក់​ម្តាយក្មេក រហូត​ជម្រុញ​ឲ្យ​ភរិយា​របស់​លោក​លែងលះ​ជាមួយ​លោក​ថែម​ទៀត​ផង​។

លោក​បញ្ជាក់​ថា បើ​ទោះជា​មានការ​មើលងាយ​ពី​សំណាក់​ម្តាយក្មេក និង​ភរិយា​រហូត​ដល់​ដៀល​លោក​ឆ្កែ​ឆ្មា​យ៉ាងណា​ក៏​ដោយ ក៏​រូប​លោក​នៅ​តែ​សុំ​អង្វរក​កុំ​ឲ្យ​លែងលះ ព្រោះ​ដោយសារ​អាណិត​ភរិយា និង​កូន​ទាំង​បួន​នាក់​។

ទោះជា​យ៉ាងណា​បន្ទាប់​ពី​មានការ​សម្រុះសម្រួល​គ្នា​រហូត​ដល់​ទៅ​បួន​ដង​នៅ​មិន​បាន​ទទួលលទ្ធផល​ជា​វិជ្ជមាន​ទៀត​នោះ រូប​លោក​ក៏​បាន​សម្រេចចិត្ត​ចុះ​ចេញ តែ​លោក​បាន​សុំ​កូន​ទាំងអស់​ដើម្បី​យក​មក​ចិញ្ចឹម ហើយ​បើ​មិន​បាន​ទាំង​អស់លោក​សុំ​ចែក​គ្នា​ពីរ​ម្នាក់ ដោយ​លោក​សុខចិត្ត​ប្រគល់​ដី​ផ្ទះ​ទៅ​ភរិយា​។ ប៉ុន្តែ​ភរិយា​របស់​លោក​មិន​បាន​យល់ព្រម​ឡើយ ហើយ​មិនដឹង​ធ្វើ​យ៉ាងម៉េច រូប​លោក​ក៏​ព្រម​ផ្តិត​មេដាយ ដើម្បី​ឲ្យ​ភរិយា​លោក​មានការ​ស្ងប់ចិត្ត ដោយ​រូប​លោក​បាន​ចុះ​ចេញ​ត្រឹមតែ​សម្លៀក​បំពាក់​មួយ​កំ​ផ្លេ​តាម​ខ្លួន​ប៉ុណ្ណោះ​។

បើ​តាម​លោក ណ​យ វ​ណ្ណេ​ត ក្រោយ​ពី​លែងលះ​ជាមួយ​ភរិយា​នោះ​រួច​មក រូប​លោក​ក៏​បាន​មក​រស់នៅ​ភ្នំពេញ ប៉ុន្តែ​ភរិយា​ដើម​របស់​លោក​នៅ​តែ​តាម​ទារ​លុយ​ពី​លោក​ក្នុង​ចំនួន​មួយ​ដ៏​ច្រើន​។ ដោយសារ​ចិត្ត​អាណិត​ដល់​កូន និង​ភរិយា លោក​បាន​ខិតខំ​រក​ប្រាក់​ផ្សែផ្សំ​គ្នា​រហូត​នៅ​សល់​ហើយ​បាន​ផ្ញើ​ឲ្យ​ភរិយា​នូវ​មាស​១​តម្លឹង​កន្លះ​នា​ឆ្នាំ​១៩៩០-៩១​។

ត្រង់​ចំណុច​នេះ​លោក​ចង់​បញ្ជាក់​ថា អ្នក​ដែល​បាន​ប្រមាថ​មក​លើ​រូប​ខ្ញុំ​គ្រប់​បែប​យ៉ាង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ សូម​ធ្វើការ​ពិចារណា​ឡើង​វិញ ព្រោះ​បើ​ទះដៃ​មួយ​លឺ​លោក​ព្រម​ទទួលកំហុស​ទាំងនេះ តែ​ទាំង​អស់នេះ​ទាល់តែ​ទះដៃ​ពីរ​បានលឺ ។ ដូច្នេះ​មុន​ពេល​ដែល​អស់លោក​ហ៊ាន​សរសេរ​មក​ប្រមាថមើលងាយ​លោក​នោះ​ថា តើ​មាន​គិត​ថា មាន​បាបកម្ម​វិញ​ដែរ​ឬទេ ក្នុង​ពេល​ដែល​លោក​ក៏​ធ្លាប់​បាន​បួស​ជា​លោកសង្ឃ​ដែរ​នោះ តើ​អស់លោក​បានដឹង​រឿង​គ្រួសារ​ពិត​របស់​លោក​ដែរ​ឬទេ?

ដោយសារ​ការ​ប្រមាថមើលងាយ​លោក​ធ្លាប់​បាន​សច្ចា​រថា នឹង​មិន​ជួប​មុខ​ភរិយា​ដើម​របស់​លោក​ទៀត​ឡើយ ចាប់តាំងពី​បាន​បែក​គ្នា​អស់​ពេល​ជាង​២០​ឆ្នាំ​មកនេះ រហូត​ដល់​កូនស្រី​បាន​ទូរស័ព្ទ​ប្រាប់​លោក​ថា ម្តាយ​ឈឺ ប៉ុន្តែ​គាប់​ជួន​ពេល​នោះ​លោក​មាន​ភារៈ​ជាប់​ច្រៀង​នៅ​ឯ​ក្រៅប្រទេស​ដោយ​ខាន​ពុំ​បាន​។ បន្ទាប់​ពី​មក​ពី​ប្រទេស​ក្រៅ​វិញ លោក​ក៏​មាន​ភារៈកិច្ច​ជាប់​ច្រៀង​ការ​គេ​២​ថ្ងៃ​ជាប់​គ្នា រហូត​ដល់​កូនស្រី​បាន​ទួ​រ​ស័ព្ទ​មក​ប្រាប់​ថា ម្តាយ​បាន​ស្លាប់​ហើយ ហើយ​លោក​បាន​សន្យា​ថា ស្អែក​លោក​នឹង​ទៅ​។

លោក​បញ្ជាក់​ថា លុះដល់​ពេល​ស្អែក​ឡើង​លោក​ក៏​បាន​ទៅ​ជួប​មុខ​ភរិយា​ដើម ហើយ​ពេល​នោះ​ហើយ​ដែល​លោក​គិត​ថា រាល់​ពាក្យ​សច្ចា​របស់​លោក​ត្រូវ​បាន​រលាយ ប៉ុន្តែ​ដោយសារ​ការ​អាណិត និង​ភាព​ទំនូល​ខុស​ត្រូវ​របស់​លោក​ជា​ឪពុក ទើប​លោក​ត្រូវ​តែ​ធ្វើ​។

ទាំង​អស់នេះ តើ​រូប​លោក​ជា​មនុស្ស​ឈាមខ្មៅ​ឬ​យ៉ាងណា ក្នុង​ពេល​ដែល​កូន​របស់​លោក​នៅ​តែ​ទទួលស្គាល់​លោក​ជា​ឪពុក ហើយ​រូប​លោក​នៅ​តែ​ដឹង​ថា ពួក​គេ​ទាំងនោះ​ជា​កូន ជា​ឈាម​របស់​លោក​។

យ៉ាងណា​ក៏​ដោយ​លោក ណ​យ វ​ណ្ណេ​ត បាន​សំណូមពរ​ដល់​ទស្ស​និក​ទាំងអស់​កុំ​មានការ​យល់​ច្រឡំ​ចំពោះ​លោក​ជុំវិញ​បញ្ហា​មួយ​នេះ ហើយ​ក៏​សុំ​កុំ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ភរិយា​ក្រោយ​របស់​លោក ព្រោះ​យើង​ទាំង​ពីរ​បាន​ចាប់ដៃ​គ្នា​រកស៊ី​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ ទម្រាំ​មានមុខ​មាន​មាត់​ដល់​សព្វ​ថ្ងៃនេះ​៕