ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​កុមារៗ​​៣​អង្គការ​ ទទួលបាន​ការ​ទស្សនា​​ភាពយន្ត ដោយក្តី​រីករាយ​​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពី​​ព្រឹក​ថ្ងៃ​ទី​៣ មីនា ​នា​រោង​ភាពយន្ត​លេ​ជេន​ស្ទឹង​មាន​ជ័យ​ ផលិតកម្ម​ក្លិប​មេ​ឌា​បាន​អញ្ជើញ​អង្គការចំនួន​បី​រួម​​មាន​អង្គការ​«​គ្រួសារ​ថ្មី​»​ អង្គការ​«​សំរោង​» ​អង្គការ​«​មិត្តសំឡាញ់​»​ ដើម្បី​ចូល​ទស្សនា​ភាពយន្ត​របស់​ខ្លួន ​បាន​សប្បាយ​រីករាយ​និង​លើកទឹកចិត្ដ​ដល់​​កុមារ ​។

រាជធានីភ្នំពេញ ៖ កាលពី​​ព្រឹក​ថ្ងៃ​ទី​៣ មីនា ​នា​រោង​ភាពយន្ត​លេ​ជេន​ស្ទឹង​មាន​ជ័យ​ ផលិតកម្ម​ក្លិប​មេ​ឌា​បាន​អញ្ជើញ​អង្គការចំនួន​បី​រួម​​មាន​អង្គការ​«​គ្រួសារ​ថ្មី​»​ អង្គការ​«​សំរោង​» ​អង្គការ​«​មិត្តសំឡាញ់​»​ ដើម្បី​ចូល​ទស្សនា​ភាពយន្ត​របស់​ខ្លួន ​បាន​សប្បាយ​រីករាយ​និង​លើកទឹកចិត្ដ​ដល់​​កុមារ ​។

ទស្សនិកជនពិតជា​មាន​ច​ម្ង​ល់​ថា ហេតុ​អ្វី​បានជា​ផលិតកម្ម Clips Media ជ្រើសរើស​យក​ចំណងជើង «​ជួយ​អូន​ផង​!» មក​ដាក់​នៅ​ក្នុង​ភាពយន្ត​ខ្នាត​ធំ​របស់​ខ្លួន ខណៈ​ដែល​រឿង​នេះ ជា​ប្រភេទ​រឿង​ខ្មោច​បែប​កំប្លែង ហើយ​មើលទៅ​ហាក់​មិន​សម នឹង​ចំណង ជើង​នេះ​សោះ​។

ប៉ុន្តែ​នៅ​ពេល​នេះ ផលិតកម្ម Clips Media បាន​ចេញ​មុខបញ្ជាក់​យ៉ាង​ច្បាស់​ថា មូលហេតុ​ដែល​ខ្លួន​ដាក់​ចំណងជើង «​ជួយ​អូន​
ផង​!» នៃ​ភាពយន្ត​ខ្នាត​ធំ​លើក​ដំបូងរបស់​ខ្លួន ព្រោះតែ​មាន​ន័យ​ចង់សំដៅ​ដល់​ការ​ជួយ​ដល់​កុមារ​កំព្រា ដែល​ពួក​គេកំពុង​តែ​រង​នូវ​ភាព​លំបាក​វេទនា បាត់បង់​ភាព​កក់ក្ដៅ ដង្ហោយ​រក​ជំនួយ និង​ជា​គោលដៅ​ចម្បង​​មួយរបស់​ផលិតកម្ម ដែល​ផលិត​រឿង​នេះ ​ឡើង ដើម្បី​រក​ប្រាក់​កម្រៃ​ជួយ​ដល់​កុមារ​កំព្រានៅ​ក្នុង​ប្រទេស​កម្ពុជា​។

ម្ចាស់​ផលិតកម្ម Clips Media លោកពី​ជិត សិរី​រិ​ទ្ធ បាន​ថ្លែង​បញ្ជាក់​ថា តាម​ការ​ពិត​ផលិតកម្ម មាន​ចំណងជើង​សម្រាប់​ដាក់​រឿង​នេះ រួចរាល់​ទៅ​ហើយ ប៉ុន្តែ​ដោយ​មើលឃើញ​ថា គោលដៅ​របស់​ផលិតកម្ម ពេល​ដាក់​បញ្ចាំង ត្រូវ​យក​មួយ​ភាគ​ធំ​នៃ​ប្រាក់​ចំណេញ ជួយ​ដល់​កុមារ​កំព្រា ទើប​សម្រេច​ថា ដាក់​ចំណងជើង «​ជួយ​អូន​ផង​!» នេះ​តែ​ម្ដង​។ លោក​បន្ត​ថា ចំណងជើង​ដែល​ត្រៀម​ដាក់​នោះ រួម​មាន «​ភូមិ​លំដាប់ VIP ឬ វិញ្ញាណ​ក្លែងក្លាយ​» ជាដើម ដែល​ជា​ចំណងជើង ត្រូវ​នឹង​សាច់​រឿង​ទាំងមូល​។

ម្ចាស់​ផលិតកម្ម​ដដែល​បាន​បន្ត​ទៀត​ថា ថ្មី​ៗ​នេះ​ផលិតកម្ម បាន​បញ្ចេញ​វី​ដេ​អូ​ឃ្លី​ប​មួយ ដែល​មាន​រយៈពេល​ជា​៥​នាទី ដោយ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​នោះ តួឯក​ស្រី​ក្នុង​រឿង «​ជួយ​អូន​ផង​!» គឺ​អ្នក​នាង សា​រ៉ា​យ ស​ក្ខ​ណា បាន​សម្ដែង​នូវ​អារម្មណ៍​ពិត ចេញពី​ក្រអៅបេះដូង​របស់​ខ្លួន អាណិត​ដល់​ជីវិត​ក្មេង​កំព្រា ដែល​បាត់បង់​ភាព​កក់ក្ដៅពី​ឪពុក​ម្ដាយ ត្រូវ​រស់នៅ​ឯកា ធ្វើ​ឲ្យ​នាង​និយាយ​ទាំង​អួល​ដើម​ក ស្ទើរ​ស្រក់​ទឹកភ្នែក ទាំង​មិនដឹង​ខ្លួន​។​

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ថៅកែ​ផលិតកម្ម​ខាងលើ​ក៍​នឹង​មាន​ខ្សែភាពយន្ត​ថ្មី​ជា​ជំ​ហ៊ាន​ទី​២​បន្ត​ទៀត​ដើម្បី​ឆ្លើយ​តប​និង​ការ​គាំទ្រ​ពី​សំណាក់​ទស្ស​និ​ជន​មក​លើ​ក្លិប​មា​ឌា​រ​ដោយ​ផែនការ​កំពុង​តែ​រៀប​គម្រោង​ហើយក៍​មាន​សកម្មភាព​មនុស្សធម៌​ផ្សេង​ទៀត​ជាមួយ​បណ្តា​អង្គការ​ផ្សេង​ៗ​ជា​បន្ត​ទៀត​ផង​ដែរ​ហើយ​សម្រាប់​បងប្អូន​ដែល​មិន​ទាន់​បាន​ចូលរួម​ទស្សនា​អាច​មក​ទស្សនា​អាច​មក​ទស្សនា​ព្រោះ​នៅ​មិន​ទាន់​អស់​ឱកាស​នោះ​ទេ​បញ្ចាំង​ទាល់តែ​អស់​ចំនួន​អ្នក​ទស្សនា​។

អ្នកស្រី​ ឈៀង សុជាតា ​ជាគ្រូ​អប់រំ​ប្រចាំ​អង្គការ​គ្រួសារ​ថ្មី​បាន​ថ្លែង​ថា ​អ្នកស្រី​អរគុណ​ដល់​ម្ចាស់​ផលិតកម្ម​​ បាន​បើក​ចិត្ត​ទូលាយ​យក​កុមារ​ក្នុង​​អង្គការ​បាន​មក​ទស្សនា​កម្សាន្ត ​ដើម្បី​បាន​ស្វែង​យល់​ពី​ភាព​វិវឌ្ឍន៍​​របស់​ភាពយន្ត​ខ្មែរ​ និង​ដើម្បី​ជា​ការ​បណ្តុះ​ការ​ស្រឡាញ់​ស្នាដៃ​ខ្មែរលើ​ភាពយន្ត​ខ្មែរ​ ។