ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ព្រះ​សីហ​នុ ផ្តល់​ថវិកា​ដល់​ប្រជា​នេសាទ​០៤​នាក់ ដែល​ជួយ​សង្គ្រោះ​ជនជាតិ​ចិន​លិច​ទូក

1 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹក​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹក​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ផ្តល់​ថវិកា​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជា​នេសាទ ចំនួន​០៤​នាក់ ម្នាក់​ៗ២​លាន​រៀល ដែល​បាន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​លិច​ទូក បាន​ចំនួន​០២​នាក់ និង​ជួយ​ដឹក​សព​ជន​រង​គ្រោះ​០២​នាក់​ផ្សេង​ទៀត ដែល​ស្រង់​បាន​ពី​កណ្តាល​សមុទ្រ​មក​ដីគោក​ប្រគល់​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​នា​ពេល​កន្លង​មក ។

ក្នុង​ឱកាស​នោះ លោក​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​បងប្អូន​អ្នកនេសាទ ដែល​បាន​ខិតខំ​ជួយ​រុករក​ជន​រង​គ្រោះជា​ជនជាតិ​ចិន ដែល​បាន​ជួប​គ្រោះថ្នាក់​ក្នុង​ហេតុការណ៍​លិច​ទូក កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២២ ស្ថិត​នៅ​ចំណុច​និយាម​កា ១០.២៥N ១០៣.១៦E នៅ​ចន្លោះ​ពយ​សា​រឿង និង​កោះតាង ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ ។

ជាមួយ​គ្នា​នេះ លោក​អភិបាលខេត្ត បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ដល់​អាជ្ញាធរ កម្លាំង​មាន​សមត្ថកិច្ច ក្រុម​ជួយ​សង្គ្រោះ និង​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ទូក​ទេសចរណ៍​របស់​លោក​ឧកញ៉ា ទៀ​វិចិត្រ ចេញ​ជួយ​សង្គ្រោះ​បន្ទាន់ និង​បាន​ប្រកាស​ជូនដំណឹង​ដល់​បងប្អូន​ប្រជា​នេសាទ និង​ក្រុម​ជួយ​សង្គ្រោះ​ផ្សេង​ទៀត ក្នុង​ករណី​សង្គ្រោះ​បាន​ជន​រង​គ្រោះ​ចំនួន​០១​នាក់ នឹង​ផ្តល់​ជូន​ថវិកា​លើកទឹកចិត្ត ចំនួន​២​លាន​រៀល​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជន​រង​គ្រោះ​ដោយ​ករណី​លិច​ទូក​មាន​ចំនួន​សរុប​៤១​នាក់ និង​ត្រូវ​បាន​ជួយ​សង្គ្រោះ និង​ស្វែងរក​ឃើញ​សរុប​៣៣​នាក់ (​ស្លាប់​០៣​នាក់​) នៅ​បាត់​ខ្លួន​០៨​នាក់ ដោយ​សមត្ថកិច្ច និង​ក្រុម​ជួយ​សង្គ្រោះ​កំពុង​ស្វែងរក​អ្នក​បាត់​ខ្លួន​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ