ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីបូក​សរុបការងារ​ប្រចាំឆ្នាំ និង​ប្រគល់​ពាន​ជូន​បុគ្គលិក​​យូរ​ឆ្នាំ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​វេស​ឡាញ​អេ​ឌ្យូ​ខេ​សិន​គ្រុប ដែល​បណ្ដុះ​បណ្ដា​លើ​វិស័យ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​រួម​មាន​សាលារៀន​វេស​ឡាញ និង​សាលារៀន​ណ​ត្ស​ឡាញ បាន​ប្រជុំ​បូក​សរុប​ការងារ​ប្រចាំ​២០១៦កន្លង​មក និង​ត្រៀម​ដាក់​ទិស​ដៅ​បន្ត​

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​វេស​ឡាញ​អេ​ឌ្យូ​ខេ​សិន​គ្រុប ដែល​បណ្ដុះ​បណ្ដា​លើ​វិស័យ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​រួម​មាន​សាលារៀន​វេស​ឡាញ និង​សាលារៀន​ណ​ត្ស​ឡាញ បាន​ប្រជុំ​បូក​សរុប​ការងារ​ប្រចាំ​២០១៦កន្លង​មក និង​ត្រៀម​ដាក់​ទិស​ដៅ​បន្ត​ក្នុង​វិស័យ​អប់រំឆ្នាំ២០១៧ ​នេះ ព្រមទាំង​​មាន​​ប្រគល់​ពានរង្វាន់​ជូន​ដល់​បុគ្គលិក​របស់​ខ្លួន ដែល​បាន​បម្រើ​ការ​នៅ​សាលា​យូរ​ឆ្នាំ​មក​ហើយ ដែល​ពិធី​នេះ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី១៨ កុម្ភៈ ២០១៧ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ។

លោក​ប៉ិច បូ​ឡែ​ន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​វេស​ឡាញ​អេ​ឌ្យូ​ខេ​សិន​គ្រុបឱ្យ​ដឹង​ថា  នៅ​ក្នុង​ឆ្នាំ២០១៦​កន្លង​មក សាលារៀន​វេស​ឡាញ និង​ណ​ត្ស​ឡាញ បាន​នាំ​មក​នូវ​កម្មសិក្សា​ថ្មី​ៗ​មួយ​ចំនួន ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​របស់​សាលាអន្តរជាតិ  ។ កម្មវិធី​ទាំង​នោះ​ រួម​មានកម្មវិធី​អប់រំ​ហិរញ្ញវត្ថុ​ដែល​នាំ​យក​ពី​ខាងក្រៅ ហើយ​កម្មវិធី​នេះ​ត្រូវ​បាន​គេ​អនុវត្តន៍​សឹងតែ​ពាក់កណ្ដាល​នៅ​ប្រទេស​សាំង​ហ្គា​ពួរ និង​ជាង​៥០០​សាលា​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ផង​ដែរ ។

ដោយ​ចំណែក​កម្មវិធី​សិក្សា​មួយទៀ​ត​នោះ គឺ​កម្មវិធី​អប់រំ និង​បណ្ដុះបណ្ដាល​ទម្លាប់​ល្អ​ទាំង​៧ និង​ឥរិយាបថ​ដល់​កុមារ និង​យុវជន​ដើម្បី​អបរំ​ពួក​គេ​ឱ្យ​ក្លាយជា​អ្នកដឹកនាំ​ឆ្នើម ។ លោក​បន្ត​ថា​ នៅ​ក្នុង​ឆ្នាំ២០១៦​កន្លង​មក​ ក្រុមហ៊ុន​ក៏​បាន​វិនិយោគ​ដំណើរការ​នៃ​មជ្ឈ​មណ្ឌល​ថែទាំ​កុមារមួយ ដែល​ជា​មជ្ឈមណ្ឌល​ថែទាំ និង​អប់រំ​កុមារ​ដំបូង​គេ និង​ទំនើប​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ​